នៅសប្តាហ៍នេះ លោកភារធារី Michael Newbill អបអរការប្រគល់វិញ្ញាបនបត្រ ISO 15189 Plus ដល់មន្ទីរពិសោធន៍បង្អែកជាតិ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

Advertisements

បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅលើទំព័រហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​ មន្ទីរពិសោធន៍នេះ គឺជាមន្ទីរពិសោធន៍សាធារណៈទីមួយ នៅកម្ពុជាដែលបានទទួលការបញ្ជាក់គុណភាពដោយវិទ្យាស្ថានគ្រប់គ្រងគុណភាពផ្នែកថែទាំសុខភាព សម្រាប់ការទទួលបានវិញ្ញាបនបត្រ ISO 15189 Plus មានន័យថា មន្ទីរពិសោធន៍នេះគោរពតាមបទដ្ឋានអន្តរជាតិខ្ពស់បំផុតផ្នែកសុវត្ថិភាព ការធ្វើតេស្តមន្ទីរពិសោធន៍ និងគុណភាពនៃការថែទាំសុខភាព។ ជាមួយគ្នានេះ សេវាមន្ទីរពិសោធន៍មានសារសំខាន់ណាស់ ទាំងសម្រាប់សុខភាពសាធារណៈ ទាំងសម្រាប់ពេទ្យ ហើយជួយដល់ការថែទាំអ្នកជម្ងឺ ព្រមទាំងជួយការពារ និងតាមដានការរីករាលដាលនៃជម្ងឺ។

ការផ្តល់ការបញ្ជាក់គុណភាពនេះ ដោយសហការជាមួយមជ្ឈមណ្ឌលកម្ចាត់និងការពារជម្ងឺ CDC របស់សហរដ្ឋអាមេរិក គឺជាគំរូមួយនៃការសហការគ្នា រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលកម្ពុជា។ លោកភារធារីបានមានប្រសាសន៍ថា “ថ្ងៃនេះ យើងអបអរសមិទ្ធផលដ៏គួរអោយកត់សម្គាល់នេះ។ នៅក្នុងពិភពលោក មិនមានមន្ទីរពិសោធន៍ច្រើនទេដែលអាចសម្រេចបានកម្រិតបទដ្ឋានខ្ពស់បែបនេះ។

Advertisements