ស្រ្តីភាគច្រើនតែងតែមានការព្រួយបារម្ភអំពីសាច់ដែលដុះនៅលើស្បូន។ ជាទូទៅដុំសាច់ស្បូន ជាដុំសាច់ស្លូត ហើយមិនសូវអោយមានជាសញ្ញាអ្វីទេ។ វាច្រើនកើតលើស្រ្តីដែលមាន អាយុលើសពី៣០ឆ្នាំ។ វាអាចមានទំហំចាប់ពីប៉ុនគ្រាប់ម្រេច ដល់ប៉ុនផ្លែក្រូចថ្លុង។

Advertisements

១) ដុំស្បូនមានបីទីតាំង៖
– ដុំសាច់នៅលើសាច់ស្បូន
– ដុំសាច់នៅក្នុងសាច់ស្បូន
– ដុំសាច់នៅក្នុងរន្ធស្បូន

២) មូលហេតុ៖
រហូតមកដល់បច្ចុប្បន្ននេះ គេមិនទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែគេសង្កេតឃើញថា មានកត្តាប្រឈមមួយចំនួនដូចជា:
– កត្តាអ័រម៉ូន: គេសង្កេតឃើញថា ស្រ្តីពេញវ័យ ឬ ក្នុងវ័យបន្តពូជមានការ កកើត ឬ កើនទំហំនៃដុំសាច់ស្បូន តែដល់ពេលស្រ្តីអស់រដូវ ទំហំដុំស្បូនរួមតូចមកវិញ។
– កត្តាតំណពូជ
– កត្តាជាតិសាសន៍: គេច្រើនឃើញពួកពូជសាសន៍ស្បែកខ្មៅមានដុះសាច់ស្បូនច្រើនជាងពូជសាសន៍ស្បែកស។

៣) រោគសញ្ញារបស់ដុំស្បូន៖
– មានឈាមរដូវធ្លាក់ច្រើនជាងធម្មតា ដុំៗ ឬអាចមានឈាមធ្លាក់ពាក់កណ្ដាលវដ្ដរដូវ
– ចុកពោះពេលមករដូវ
– ឈឺធ្ងន់ៗក្នុងអាងត្រគាក
– បត់ជើងតូចញឹកញាប់ ទល់លាមក

៤) ផលប៉ះពាល់៖
– ធ្លាក់ឈាមរហូតធ្វើឲ្យស្លេកស្លាំង
– ការបង្កកំណើតមានការថយចុះ ដោយសារទីតាំងរបស់ដុំស្បូន
– ពេលមានផ្ទៃពោះ វាអាចបង្កឲ្យកូនរលូត ឬកើតមិនគ្រប់ខែ
– សង្កត់ទៅលើសរីរាង្គជិតខាង បើដុំនៅខាងមុខ វាសង្កត់លើប្លោកនោម ធ្វើឲ្យរំខានដល់ ការបត់ជើងតូច (នោមញឹក) បើសង្កត់ខាងក្រោយ ធ្វើឲ្យទល់លាមក។

៥) ការព្យាបាល៖
– ដោយការប្រើថ្នាំលេប ដែលកំនត់ដោយគ្រូពេទ្យជំនាញ
– ដោយការវះកាត់ ៖
• ដុំសាច់នៅលើសាច់ស្បូន និង ដុំសាច់នៅក្នុងសាច់ស្បូន: បកយកដុំសាច់ចេញ ឬ កាត់ស្បូន
• ដុំសាច់នៅក្នុងរន្ធស្បូន: កាត់ស្បូន ឬ កាត់ដុំសាច់ស្បូនដែលមានទំហំតូចល្មម ដោយធ្វើការវះកាត់តាមក្រោម។

“បើលោកស្រីមានអាការ:ដូចបានជម្រាបជូខាងលើ សូមមេត្តាអញ្ជើញមកពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងស្វែងយល់អំពីជំរើសនៃការព្យាបាលឲ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់។”

Advertisements