យោងតាម​របាយការណ៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុយ សុគន្ធា អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ជា​ប្រធាន​ក្រុម​លេខាធិការដ្ឋាន​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​លួច ឆក់ ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បទល្មើស​ជារួម​ក្នុង​ខែសីហា បានកើត​ឡើង ចំនួន៦៣ករណី ប៉ុន្ដែ​ដោយមាន​កិច្ចខិតខំ​ប្រឹងប្រែង​ពី​កម្លាំង​គ្រប់​អង្គភាព​ទាំងអស់ សហ​ការ​គ្នា​បង្ក្រាបបាន ចំនួន៥០ករណី ចាប់ខ្លួន​ជនសង្ស័យ​បាន៦៤នាក់ ស្មើនឹង៧៩ភាគរយ។

Advertisements

ករណី​លួច​និង​ឆក់​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ខែសីហា​នេះ គឺមាន​ការកើនឡើង​ច្រើនជាង​ខែកក្កដា។

តាម​របាយការណ៍​កាល​ពី​ខែកក្កដា ឆ្នាំ២០១៩នេះ បាន​បង្ហាញថា ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ បទល្មើស​លួច​និង​ឆក់​កើតឡើង​ចំនួន២៩ករណី ប៉ុន្ដែ​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន​ចំនួន២០ករណី ចាប់បាន​ជនសង្ស័យ៣០នាក់ ក្នុងនោះ ខណ្ឌ​ដូនពេញ ៣ករណី, ៧មករា ២ករណី, សែន​សុខ ១០ករណី, ចំការមន ១ករណី, បឹង​កេងកង ១ករណី, ពោធិ៍​សែន​ជ័យ ១ករណី និង​ខណ្ឌឫស្សីកែវ ២ករណី៕

Advertisements