កំពង់ចាម៖ នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៦នឹង២0នាទី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងអន្តរាគមន៍ខេត្ត កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក និងកម្លាំងអធិការនគរបាលក្រុងកំពង់ចាម សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដោយប្រើសាឡង់ ចំនួន០៥គ្រឿង ដើម្បីអូសទាញ អាងហែលទឹកសប្បនិមិត្ត ចេញពីគល់ស្ពានកោះប៉ែន បានរយៈចម្ងាយ២០ម៉ែត្រ និងបានចងផ្អោប ទៅនឹងដើមអំពិលទឹកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដល់ថ្ងៃស្អែក ទើបធ្វើការអូសទាញបន្ត។

Advertisements

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា មូលហេតុបណ្តាលមកពីទឹកហូរមានល្បឿនលឿន ទើបមិនអាចអូសទាញទាំងយប់បាន ៕

Advertisements