ការ​លាប​ក្រែ​ម​បបូរមាត់​ជា​រៀងរាល់ថ្ងៃ​សម្រាប់​ស្ដ្រី គឺ​ពិតជា​ធ្វើឱ្យ​ពួកគាត់​ត្រូវ​ប្រឈម​ទៅនឹង​បញ្ហា​សុខ​ភាព​មួយចំនួន ដូជជា តម្រងនោម ប្រព័ន្ធ​សរសៃប្រសាទ រំខាន​ការលូតលាស់ មហារីក និង​ការ​បង្កើត​ជាតិពុល​ក្នុង​រាងកាយ​ជាដើម។ នេះ​បើតាម​ការចុះផ្សាយ​ដោយ​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខា​ភិ​បាល។

Advertisements

គ្រោះថ្នាក់​មួយចំនួន​នៃ​ការប្រើ​ក្រែ​ម​លាប​មាត់​ជា​ទៀងទាត់៖

ខ្សោយតម្រងនោម

ក្រែ​ម​លាប​មាត់​ផ្ទុក​ទៅដោយ​ជាតិ​លោហៈធ្ងន់ៗដូចជា Cadmium, ម៉ាញ៉េ​ស្យូ​ម និង Chromium ដែល​វា​សុទ្ធសឹងតែ​ធ្វើ​ឲ្យ​មាន​ជំងឺ​គ្រោះថ្នាក់ និង​ខូច​សរីរាង្គ​ក្នុង​ខ្លួន​បាន។ កាលណា​មាន​ចំនួន​សារធាតុ Cadmium ក្នុង​ខ្លួន​ឡើង​ខ្ពស់ អាច​បណ្តាល​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ការ​ខ្សោយតម្រងនោម។ ការដែល​ឧស្សាហ៍​លាប​ក្រែ​ម​លាប​មាត់​ពេក អាច​បណ្តាល​ឲ្យ​កើត​ដុំ​សាច់​ក្នុង​ក្រពះ​ធ្ងន់ធ្ងរ​បាន។

ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ

ជាតិ​សំណ​គឺជា​សមាសធាតុ​ដែលមាន​ជា​ញឹកញាប់​ក្នុង​ក្រែ​ម​លាប​មាត់​ភាគច្រើន ហើយ​វា​នេះ​ក៏​ជា​ភ្នាក់ងារ​បង្ក​ការពុល​ដល់​សរសៃប្រសាទ និង​គ្រោះថ្នាក់​ខ្លាំង​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​ទាំង​មួយ​ដែរ។

រំខាន​ការលូតលាស់

ក្រែ​ម​លាប​មាត់​ភាគច្រើន​មាន​ជាតិ Petrochemical ដែលមាន​ផល​រំខាន់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ វា​អាច​នឹងធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ក្រពេញ​បញ្ចេញ​ក្នុង រហូតដល់​រំខាន​ការលូតលាស់ ធំធាត់ ការបន្ត​ពូជ និង​ភាព​ឆ្លាត​វ៉ៃ។

បង្ក​មហារីក

សារធាតុ​រក្សា​គុណភាព​ដែល​ប្រើ​ក្នុង​ក្រែ​ម​លាប​មាត់​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ភ្នាក់ងារ​បង្ក​ជំងឺមហារីក។ ក្រែ​ម​លាប​មាត់​ដែល​ប្រើប្រាស់​សារធាតុ​ទាំងនេះ​អាចធ្វើ​ឲ្យ​រ​រលាក​ដល់​ភ្នែក ក្អក ដកដង្ហើម​លឺ​សូរដូច​ហួច និង​រលាក​ស្បែ​កទៀត។

សារធាតុ​គីមី​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ

ថ្វីបើ​សារធាតុ Bismuth Oxychloride ជា​ធាតុគីមី​ដែល​ប្រើ​ដើម្បី​ការពារ​គុណភាព​ក្រែ​ម​លាប​មាត់​ក៏​ដោយ​តែ​វា​ពិត​ជាមាន​គ្រោះថ្នាក់​ខ្លាំង​ដល់​រាងកាយ​មនុស្ស​យើង​ណាស់។ ឥទ្ធិពល​គ្រោះថ្នាក់​របស់​ក្រែ​ម​លាប​មាត់​គឺ​ដោយសារតែ​វា​មាន​លក្ខណៈ​ជា​ភ្នាក់ងារ​បង្ក​ជំងឺមហារីក។

បង្កើន​ជាតិពុល​ក្នុង​ខ្លួន

ក្រែ​ម​លាប​មាត់​ត្រូវបាន​ជម្រះ​ចេញ​អស់​ក្នុងពេល​ញ៉ាំ​អាហារ ហើយ​ភាគច្រើន​គឺ​លេប​ចូលទៅក្នុង​ពោះ​ក្នុងពេល​កំពុងតែ​ញ៉ាំ​អាហារ។ កាលណា​ពួកគេ​ធ្វើបែបនេះ គឺ​មិន​ខុសគ្នា​នឹង​ការ​លេប​ជាតិពុល​របស់​ក្រែ​ម​លាប​មាត់​ក្នុង​ខ្លួន​កាន់តែច្រើន​ទេ៕

Advertisements