ភ្នំពេញ ៖ បាក់​​ឌុបឆ្នាំនេះ បេក្ខជនជាប់និទ្ទេសA មានចំនួន ៤៤៣នាក់ កើនឡើង ៣៥នាក់ បើធៀបនឹងឆ្នាំ ២០១៨។

Advertisements

ចំពោះអ្នកជាប់និទ្ទេសA មានរាជធានី-ខេត្ត សរុប​ចំនួន២១ ប៉ុណ្ណោះ។ ក្នុងចំណោម​និទ្ទេស A ទាំង ៤៤៣​នាក់ រាជធានី​ភ្នំពេញ មានមានចំនួនច្រើនជាងគេ គឺ ​១៤១​នាក់ បន្ទាប់មកខេត្តសៀមរាប ៣៨​នាក់ បន្ទាប់មកទៀត ខេត្តបាត់ដំបង​៣២​នាក់ ចំណែក​ខេត្តតាកែវ​២៩​នាក់ កំពង់ចាម​២៧​នាក់ ព្រៃវែង​២៧​នាក់ បន្ទាយមានជ័យ​២៥​នាក់ កណ្តាល​២៣​នាក់ កំពត​២៣​នាក់ ត្បូងឃ្មុំ​១៥​នាក់ កំពង់ធំ​១៤​នាក់ ព្រះសីហនុ​១៣​នាក់ ស្វាយរៀង​៨​នាក់ ពោធិ៍សាត់​៧​នាក់ កំពង់ឆ្នាំង​៦​នាក់ កំពង់ស្ពឺ​៦​នាក់ ក្រចេះ​៤​នាក់ រតនគិរី​២​នាក់ កោះកុង​១​នាក់ មណ្ឌលគិរី​១​នាក់ និង​ឧ​ត្ត​រ​មានជ័យ​១​នាក់​។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ផ្សព្វផ្សាយនៅថ្ងៃនេះបង្ហាញថា បេក្ខជនប្រឡងជាប់ឆ្នាំនេះមានចំនួន ៧៩ ០៥២នាក់ ត្រូវជា ៦៨.៦២% បើធៀបនឹងឆ្នាំ ២០១៨ ចំនួន ៦៧.០៧%។ ក្នុងនោះបេក្ខជន ដែលទទួលបាននិទ្ទេស A មានចំនួន ៤៤៣នាក់ (កាលពីឆ្នាំ ២០១៨ មានតែចំនួន ៤០៨នាក់) និទ្ទេស B ចំនួន ២៤៣០នាក់ និទ្ទេស C ចំនួន ៥៨៤៧នាក់ និទ្ទេស D ចំនួន ១៤ ១០០នាក់ និទ្ទេស E មានចំនួន ៥៦ ២៣២នាក់៕

Advertisements