ភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ផ្សព្វផ្សាយនៅថ្ងៃនេះ​បង្ហាញថា បេក្ខជនប្រឡងជាប់ឆ្នាំនេះមានចំនួន ៧៩ ០៥២នាក់ ត្រូវជា ៦៨.៦២% បើធៀបនឹងឆ្នាំ ២០១៨ ចំនួន ៦៧.០៧%។ ក្នុងនោះបេក្ខជន ដែលទទួលបាននិទ្ទេស A មានចំនួន ៤៤៣នាក់ (កាលពីឆ្នាំ ២០១៨ មានតែចំនួន ៤០៨នាក់) និទ្ទេស B ចំនួន ២៤៣០នាក់ និទ្ទេស C ចំនួន ៥៨៤៧នាក់ និទ្ទេស D ចំនួន ១៤ ១០០នាក់ និទ្ទេស E មានចំនួន ៥៦ ២៣២នាក់។  

Advertisements

លម្អិតនៅក្នុងសេចក្តីក្រកាសខាងក្រោម៖

តាមរយៈអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានគោរពថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការវិជ្ជមានពីគ្រប់ភាគីពាក់ព័ន្ធ ដែលបន្តគោរពគោលការណ៍ច្បាប់ យុត្តិធ៌ម តម្លាភាព និងលទ្ធផលអាចទទួលយកបាន ក៏ដូចជាការចូល​រួមគោរពបទ​បញ្ញត្តិមាន​ជាធរមាននានាក្នុងប្រតិបត្តិការកែវិញ្ញាសារនេះ៕

Advertisements