ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានចុះបង្ក្រាបការធ្វើសន្និធិលក់ចែក​ចាយ​សាច់សត្វព្រៃ នៅចំណុចផ្សារសាមគ្គី ខេត្តស្ទឹងត្រែង ដោយរឹបអូសបានសាច់សត្វព្រៃ​ចម្រុះចំនួន ៨៥គីឡូក្រាម មានដូចជា៖ សាច់ឈ្លូសចំនួន ២៤គីឡូក្រាម សាច់​ប្រើស​ចំនួន ៣៥គីឡូក្រាម សាច់ងៀតប្រើសចំនួន ០៥គីឡូក្រាម និងសាច់ជ្រូកព្រៃចំនួន ២១គីឡូក្រាម។

Advertisements

ក្រោយពីរឹបអូសសាច់សត្វព្រៃពីឈ្មួញ មន្រ្តីរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានយកទៅដុត​បំផ្លាញ​ចោលនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង នៅថ្ងៃទី ៧ខែ កញ្ញា ឆ្នាំ ២០១៩។

ចំណែកនៅខេត្តរតនគិរី ឯណោះវិញ​កម្លាំង​សមត្ថកិច្ច​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បាន​លុង និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បានលុង ក៏​បាន​ឆ្មក់​បង្ក្រាប​ចាប់​រឹបអូស​សាច់​សត្វព្រៃ​ជាច្រើន​ប្រភេទ​សរុប​ ៧២ ​គីឡូក្រាម​ផងដែរ នៅក្នុង​ផ្សារ​បានលុង​៕

Advertisements