ជំងឺទឹកចូលស្រោមសួត គឺជាការដក់ទឹកនៅចន្លោះស្រោមសួតទាំងពីរ (Pleural effusion) ដែលខុសស្រឡះពីជំងឺដក់ទឹកក្នុងសួតដែលមានការចាល់ជាតិទឹកក្នុងថង់ខ្យល់ (Acute Pulmonary Edema)។

Advertisements

ក) តើជំងឺនេះមានរោគសញ្ញាដូចម្តេច?
– ក្អកស្ងួត ជាពិសេសនៅពេលប្តូរជំហរខ្លួន ដូចជាក្រោកពីដេក ឬ ផ្អៀងខ្លួនជាដើម
– ហត់
– ឈឺទ្រូងផ្នែកចំហៀងឆ្វេងឬស្តាំ អាស្រ័យទៅលើការមានទឹកចូលស្រោមសួតខាងនោះ
– និងមានរោគសញ្ញាផ្សេងៗទៀតអាស្រ័យលើមូលហេតុនៃជំងឺនីមួយៗ

ខ) ហេតុអ្វីបានមានជំងឺទឹកចូលសួត?
មូលហេតុមានច្រើនដែលភាគច្រើនគេជួបញឹកញាប់មានដូចជា៖
– រលាកស្រោមសួតដោយមេរោគបាក់តេរី ឬ របេងជាដើម
– ជំងឺមហារីកស្រោមសួត ឬក៏ មហារីកសរីរាង្គផ្សេងតែវារាលដាលដល់ស្រោមសួត
– ជំងឺខ្សោយបេះដូង
– ជំងឺខ្សោយតំរងនោម
– ជំងឺក្រិនថ្លើម
– និងមូលហេតុផ្សេងៗជាច្រើនទៀត

គ) តើធ្វើយ៉ាងណាទើបដឹងមូលហេតុទាំងនេះ?
ជាទូទៅគ្រូពេទ្យធ្វើការវិភាគតាមសញ្ញាណគ្លីនិកល្អិតល្អន់ និងបន្ថែមដោយមធ្យោបាយថតសួតដោយកាំរស្មីអិច ឬ អេកូសួត និងក៏អាចធ្វើការថតស្គែនសួត។ ភាគច្រើនតម្រូវអោយមានការបូមទឹកស្រោមសួតដើម្បីធ្វើការវិភាគអមវេជ្ជសាស្រផ្សេងៗ។ ទាំងអស់នេះសុទ្ធតែជាមធ្យោបាយដែលមាននាពេលបច្ចុប្បន្ននៅមន្ទីរពេទ្យកាល់ម៉ែត។

ឃ) ការព្យាបាល៖
ការព្យាបាលគឺអាស្រ័យទៅលើមូលហេតុផ្សេងៗដែលបង្កអោយមានជំងឺនេះ។
បើលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

Advertisements