ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ដំណើរការស្រង់ បូកពិន្ទុ ដោយកុំ​​ព្យូទ័រ និងការពិនិត្យផ្ទៀងផ្ទាត់ពិន្ទុសម្រាប់ការប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ សម្រេចបាន១០០ភាគរយហើយ។ នេះបើតាមការអោយដឹងពីអ្នកនាំ​ពាក្យក្រ​​សួង​អប់រំយុវជន និងកីឡា ឯកឧត្តមបណ្ឌិត រស់ សុវាចា នៅល្ងាចថ្ងៃទី ០៧ ខែកញ្ញា។

Advertisements

បើតាមឯកឧត្តមបណ្ឌិត រស់ សុវាចាក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាស​លទ្ធផល​មុនការគ្រោងទុក។ លទ្ធផលនឹងមានប្រកាសជូននៅថ្ងៃទី០៩ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី១០ ខែកញ្ញា សម្រាប់​បណ្ដា​ខេត្តផ្សេងៗ។ លទ្ធផលក៏នឹងមានផ្សាយជូនតាមបណ្តាញសង្គម Facebook ផ្លូវការ​របស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

តាមរយៈអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានគោរពថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការវិជ្ជមានពីគ្រប់ភាគីពាក់ព័ន្ធ ដែលបន្តគោរពគោលការណ៍ច្បាប់ យុត្តិធ៌ម តម្លាភាព និងលទ្ធផលអាចទទួលយកបាន ក៏ដូចជាការចូល​រួមគោរពបទ​បញ្ញត្តិមាន​ជាធរមាននានា៕

Advertisements