និស្សិតនៅសាលាជាតិកសិកម្មព្រែកលៀបចំនួន ៥១ នាក់ នឹងត្រូវចេញដំណើរទៅហាត់ការសម្រាប់ឆ្នាំសិក្សា២០១៩ -២០២០ ជំនាន់ទី០៣ នៅប្រទេសអ៉ីស្រាអែល។

Advertisements

លោក ធន់ វឌ្ឍនា នាយកសាលាជាតិកសិកម្មព្រែកលៀប បានលើកឡើងថា កម្មវិធីនិស្សិតហាត់ការនៅប្រទេសអ៉ីស្រាអែលថា ចាប់តាំងពីឆ្នាំ២០១៧ សាលាជាតិកសិកម្មព្រែកលៀប បានចាប់ផ្តើមបញ្ជូននិស្សិតចំនួន ១០នាក់ ជារៀងរាល់ឆ្នាំឲ្យទៅធ្វើកម្មសិក្សារយ:ពេល១១ខែ នៅប្រទេសអ៉ីស្រាអែល តាមរយ:កូតារបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម។

លោកបន្តថា ក្នុងឆ្នាំ២០១៩ សាលាបានចុះអនុស្សរណយោគយល់គ្នា (MOU) ជាមួយ Sedot Regional Council Israel Center (SRCIC) លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្ម ហើយជាក់ស្តែងឆ្នាំទី១ នៃការអនុវត្ត MOU នេះ សាលា និង SRCIC បានសម្រេចបង្កើនចំនួននៃការជ្រើសរើសនិសិស្សិតរហូតដល់៥១នាក់ ឲ្យទៅធ្វើកម្មសិក្សារយ:ពេល ១១ខែ នៅប្រទេសអ៉ីស្រាអែលតាមមុខវិជ្ជារៀងៗខ្លួន ដែលក្រុមទី១ នឹងត្រូវចេញដំណើរនៅថ្ងៃទី១០ ហើយក្រុមទី២ នៅថ្ងៃ១៧ ខែកញ្ញាខាងមុខនេះ។

Advertisements