រដ្ឋា​ភិ​បាល​បាន​ប្រកាស​ថា កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​យ៉ាង​គំហុគ​ដែល​បង្ក​ឡើង​ពី​ព្យុះ​ទី​១៤​ឈ្មោះ​កា​ហ្សី​គី ហើយ​ការ​ធ្លាក់​ភ្លៀង​យ៉ាង​គំហុគ​នេះ នឹង​ធ្វើ​ឱ្យ​កម្ពស់​ទឹក​ទន្លេ​មេ​គង្គ​ហក់​ឡើង​ខ្ពស់​ខ្លាំង ដែល​ចាប់​ពី​ថ្ងៃ​ទី​៨​ខែ​កញ្ញា​នេះ​ បណ្ដា​ខេត្ត​នៅ​ជាប់​ដង​ទន្លេ​មេ​គង្គ នឹង​ត្រូវ​ជួប​គ្រោះ​ទឹក​ជំនន់​។ នេះ​បើ​តាម​សា​រា​ចរ​ណែ​នាំ​មួយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្រ្តី​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា​នេះ​។

Advertisements

នៅ​ក្នុង​សា​រា​ចរ​នេះ សម្ដេច ហ៊ុន សែន បាន​ណែ​នាំ​ឱ្យ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ទាំង​អស់ ត្រូវ​ត្រៀម​វិធាន​ការ​ដើម្បី​ចេញ​អន្ត​រាគមន៍​ដើម្បី​ការ​ពារ​កុំ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​អាយុ​ជីវិត​របស់​ប្រជា​ជន​។

Advertisements