នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) កាលពីពេលថ្មីៗនេះ បានរៀបចំពិធីជូនដំណើរ​និស្សិតដែលនឹងត្រូវចេញដំណើរទៅហាត់ការសម្រាប់ឆ្នាំសិក្សា២០១៩ -២០២០ ជំនាន់ទី១២ ចំនួន១៦៩នាក់ នៅប្រទេសអ៊ីស្រាអែល។

Advertisements

ពិធីនេះ ធ្វើឡើងក្រោមវត្តមានលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ក្រុមនិស្សិតទាំងនោះ នឹងត្រូវចេញដំណើរទៅសិក្សានៅប្រទេសអ៊ីស្រាអែលនៅដើមខែកញ្ញាខាងមុខនេះ។

Advertisements