ប្រជាកសិករ ដែលចង់បានខ្ញីធម្មជាតិ អាចសាកល្បងដាំតាមវិធីងាយៗខាងក្រោម៖
– ការុង ២៥ ឬ៥០គីឡូ សម្រាប់ដាំ
– មើមពូជខ្ញី
– ដីស្រែស្រទាប់លើ លាយជាមួយជីកំប៉ុស្ត អង្កាម និងកំទេចស្លឹកឈើ។

Advertisements

+វិធីដាំ៖
– បើយកការុង៥០គីឡូនោះ យើងត្រូវបត់វាយកត្រឹមពាក់កណ្តាល បើការុង២៥គីឡូមិនបាច់បត់ទេ យើងដាក់គំលាត ៥តឹក ឬអាចដាក់ជាប់គ្នាក៏បាន
– ចាក់ល្បាយដីចូលក្នុងការុងនោះកម្ពស់ ៣តឹក
– យកមើមពូជខ្ញី ដែលមានដុះពន្លកស្រាប់មកដាក់ដាំចំកណ្តាល
ជម្រៅកន្លះតឹក រួចយកចំបើងគ្របពីលើ ហើយដាក់ការុង ដែលយើងដាំនៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមិនលិចទឹក។


+ការថែទាំ៖
– ត្រូវស្រោចទឹកជាប្រចាំ និងត្រូវដាក់បន្ថែមទឹកជីកំប៉ុស្តរាល់២អាទិត្យម្តង
– ធ្វើការសំអាតស្មៅចេញ
– អាយុចាប់ ៤-៥ខែ យើងអាចចាប់ផ្តើមប្រមូលផលបានហើយ៕

អត្ថបទ៖ អ៊ាង សុផល្លែត

Advertisements