ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន Axios បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​សារ​ព័ត៌​មាន​នេះ​បាន​សន្ទនា​ជា​មួយ​ប្រភព​មួយ​ចំនួន ដែល​បាន​ស្ដាប់​ឭ​ការ​លើក​ឡើង​របស់​លោក​ប្រ​ធា​នា​ធិ​ប​តី ដូ​ណាល ត្រាំ ដែល​លោក​បាន​លើក​ឡើង​ជា​ច្រើន​ដង​នូវ​គំនិត​ចង់​ប្រើ​គ្រាប់​បែក​នុយ​ក្លេ​អ៊ែរ​បង្អាក់​ដំណើរ​របស់​ខ្យល់​ព្យុះ​។

Advertisements

ប៉ុន្តែ​នៅ​ក្នុង​សន្និ​សីទ​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ លោក ត្រាំ ​បាន​បដិសេធ​ចំពោះ​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន Axios ដោយ​អះ​អាង​ថា លោក​មិន​ដែល​និយាយ​អ្វី​ដូច​ដែល​មាន​នៅ​ក្នុង​ការ​ចុះ​ផ្សាយ​នោះ​ឡើយ​។

យោង​តាម​សារ​ព័ត៌​មាន Axios ប្រ​ធា​នា​ធិ​បតី​អាមេ​រិក​បាន​ស្នើ​គំនិត​នេះ​ជា​ច្រើន​ដង​ដល់​មន្ត្រី​ជាន់​ខ្ពស់​សន្តិ​សុខ​មាតុ​ភូមិ​និង​មន្រ្តី​សន្តិ​សុខ​ជាតិ ដើម្បី​ពួក​គេ​ពិ​ចារ​ណា​មើល​គំនិត​នេះ ក្នុង​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​នុយ​ក្លេ​អ៊ែរ​ ទៅ​បញ្ឈប់​ខ្យល់​ព្យុះ​ដែល​វាយ​ប្រ​ហារ​អា​មេ​រិក​។ ប្រ​ភព​មួយ​នៅ​ឯ​សេត​វិមាន​បាន​ទម្លាយ​ថា ប្រ​ធា​នា​ធិ​ប​តី​ធ្លាប់​បាន​និ​យាយ​អំពី​ព្យុះ​សង្ឃរា​ថា​«​ខ្ញុំ​បាន​ទទួល​វា​ខ្ញុំ​បានទ​ទួល​វា​ហើយ ហេតុ​អ្វី​យើង​មិន​ប្រើ​នុយ​ក្លេ​អ៊ែរ​កម្ទេច​ពួក​វា​ទៅ​?​»​។

ប្រភព​នោះ​ដែល​បាន​បក​ស្រាយ​ការ​លើក​ឡើង​របស់​លោក Trump ទៅ​កាន់​សារ​ព័ត៌​មាន​Axios​ថា លោក​ប្រធា​នា​ធិ​ប​តី​បាន​និយាយ​ថា​«​ពួក​ខ្យល់​ព្យុះ​ចាប់​ផ្តើម​បង្កើត​ចេញ​ពី​ឆ្នេរ​នៃ​ទ្វីប​អាហ្រ្វិក ហើយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហា​សមុទ្រ​អាត្លង់​ទិក ពួក​យើង​ទម្លាក់​គ្រាប់​បែក​នៅ​ខាង​ក្នុង​នៃ​ខ្យល់​ព្យុះ​នោះ ដើម្បី​ធ្វើ​ឱ្យ​រំខាន​ដល់​វា​។ ហេតុ​អ្វី​យើង​មិន​អាច​ធ្វើ​បាន​?​»​។

យោង​តាម​ប្រភព លោក Trump បាន​លើក​ឡើង​ពី​គំនិត​នៃ​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ដើម្បី​បញ្ឈប់​ខ្យល់​ព្យុះ​កាល​ពី​អំឡុង​ការ​សន្ទនា​មួយ​ក្នុង​ឆ្នាំ​ ២០១៧ ជា​មួយ​មន្រ្តី​រដ្ឋ​បាល​ជាន់​ខ្ពស់​ម្នាក់​។

យោង​តាម​រដ្ឋ​បាល​បរិយា​កាស​និង​មហា​សមុទ្រ​ជាតិ​អាមេរិក​បាន​ចេញ​សៀវ​ភៅ​មួយ​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណែត​ដែល​មាន​ចំណង​ជើង​ថា​“ ព្យុះ​ត្រូ​ពិក​ Myths​“ ​ការ​ផ្ទុះ​អាវុធ​នុយ​ក្លេ​អ៊ែរ​លើ​ព្យុះ​សង្ឃរា​“ ប្រហែល​ជា​មិន​ផ្លាស់​ប្តូរ​ព្យុះ​នោះ​ទេ” ហើយ​គំនិត​នេះ នឹង​បណ្ដាល​ឱ្យ​រលក​វិទ្យុ​សកម្ម ធ្វើ​ឱ្យ​ប៉ះ​ពាល់​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម ជះ​ឥទ្ធិ​ពល​ដល់​តំបន់​ដី​ធ្លី និង​បង្ក​ឱ្យ​គ្រោះ​មហន្ត​រាយ​ដល់​បរិស្ថាន​៕

ប្រភព៖ CNN

Advertisements