សត្វ​ប្រើស១ក្បាល​ឆ្លងផ្លូវ​ត្រូវ​រថយន្ដ Rang Rover បុក​បាក់ជើង​និង​បែក​ប្រអប់មាត់ ហើយ​ត្រូវគេ​ដឹក​យកទៅ​ព្យា​ល​បាល​នៅ​ដែន​ជំរក​សត្វព្រៃ​បឹង​ពែរ នៅ​យប់​ម៉ោង​ប្រមាណ៧:១៥នាទី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១។

Advertisements

ករណីនេះ​កើតឡើង​នៅ​សហគមន៍​ជាំ​ប្រិ​យ៍​ចំណុច​គីឡូម៉ែត្រ​លេខ៦១-៦២លើផ្លូវ​ជាតិ​លេខ៦២ ក្នុងភូមិ​រំចេក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ។

តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅពេល​យប់​មាន​ខ្យល់​និង​ភ្លៀងរលឹម​ផង​នោះ សត្វ​ប្រើស​ចំណាស់​មួយ​ក្បាល​បាន​ដើរ​ឆ្លងផ្លូវ​ចំពេល​រថយន្ដ Rang Rover បើក​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​បាន​ទៅបុក​ជាមួយនិង​សត្វ​ប្រើស​១ក្បាល​ខាងលើ​នោះ​បណ្ដាល​ឲ្យ​រងរបួស​ជា​ទំងន់ ចំណែក​រថយន្ដ ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ឲ្យ​រថយន្ដ​បន្តដំណើរ​ទៅមុខទៀត៕

ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ប្រចាំខេត្ត​ព្រះវិហា​រ

Advertisements