លោករដ្ឋមន្រ្តីក្រសួងកសិកម្ម វេង សាខុន បានអញ្ជើញមកពិនិត្យពីវឌ្ឍនភាពនៃការ សាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាងស្ថិតនៅភូមិចុងព្រែក ឃុំស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

Advertisements

មជ្ឈមណ្ឌលនេះ បានទទួលជំនួយឧបត្ថម្ភថវិកាពីរដ្ឋាភិបាលកូរ៉េថវិកាចំនួន ៣លាន ដុល្លារ។ មជ្ឈមណ្ឌលដែលផ្តោតទៅលើការងារស្រាវជ្រាវដំណាំស្រូវ បន្លែ និងដំណាំឈូក នេះ មានអគារស្នាក់នៅ អគាររដ្ឋបាល និងសាលសិក្សា គ្រោងសម្ពោធនៅក្នុងខែវិច្ឆិកាខាងមុខ។

Advertisements