ក្រសួងបរិស្ថានរៀបចំដាំកូនឈើព្រៃចំនួន២៥០០០ដើមនៅតាមសហគមន៍ការពារធម្មជាតិលើភ្នំគូលែនក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និងដាំឈើព្រៃចំនួន ១៥០០០ដើមទៀតនៅក្នុងព្រៃសហគមន៍តំបន់ការពារធម្មជាតិជីឪកបឹងប្រីយ ស្ថិតនៅភូមិជីឪក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។ កម្មវិធីដាំកូនឈើព្រៃដ៏ធំមួយនេះ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០១៩ នៅតាមមូលដ្ឋានខាងលើ។

Advertisements

បើតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន ពិធីនេះ នឹងមានការចូលរួមពី លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងតំណាងអាជ្ញាធរខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា សិស្ស និសិ្សត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ជាច្រើននាក់។

សូមបញ្ជាក់ថា គម្រោងជម្រុញភាពធន់របស់សហគមន៍ជនបទរស់នៅក្នុងតំបន់ការពារធម្មជាតិដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ អនុវត្តដោយនាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន កន្លងមកបានដាំឈើព្រៃសរុបជិតមួយលានដើម ហើយមានផែនការដាំនាឆ្នាំ ២០១៩ នេះ ចំនួន ២០០០០០ ដើមទៀតដើម្បីដាំនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិទាំង៥ ក្នុងគោលដៅគម្រោង ព្រមទាំងសហគមន៍តំបន់ការពារធម្មជាតិនានានៅទូទាំងប្រទេស។ សម្រាប់ការងារដាំដុះឈើព្រៃលើខ្នងភ្នំគូលែន កន្លងមកពីឆ្នាំ ២០១៤ ដល់២០១៨ គម្រោងមូលនិធិបន្សាំ (តាមរយះមន្រ្តីឧទ្យានុរក្សភ្នំគូលែន) បានដកហូត ចំការស្វាយចន្ទីបានចំនួន ១៥ កន្លែង មានទំហំ ៣៣ហិចតា ហើយបានដាំដុំឈើព្រៃចំនួន ២១០០០០ដើម ហើយបានថែទាំឈើព្រៃ ជាតំបន់ព្រៃឈើធម្មជាតិ៕

Advertisements