ក្នុងរយៈពេល ៧ ខែ និង១៩ ថ្ងៃ ក្នុងឆ្នាំ ២០១៩ នេះ​ ការនាំចេញអង្ករបស់កម្ពុជាទៅ​កាន់ទី​ផ្សារក្រៅស្រុកចំនួន ៣២៣ ៥២០ តោន ។ នេះបើតាមយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលចេញផ្សាយនៅថ្ងៃទី ២០ ខែសីហានេះ។

Advertisements

របាយការណ៍នេះបន្តថា ចំនួននេះ បើគិតក្នុងរយៈពេលមួយថ្ងៃកម្ពុជានាំអង្ករទៅក្រៅប្រទេសចំនួន ៦៥៧ តោន ដែលទីផ្សារសំខាន់របស់កម្ពុជា គឺចិន សហភាពអឺរ៉ុប និងប្រទេសក្នុង​សមាជិកអាស៊ានជាដើម។

ទាក់ទិន្នន័យនៃការនាំចេញនេះ លោក សុង សារ៉ន ដែលជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា យល់ថា ចំនួននេះ មានការកើនឡើងល្អខ្លះដែរ តែលោកបារម្ភពីគ្រោះធម្មជាតិ​ឆ្នាំនេះ ដែលអាចប៉ះពាល់ដល់ការនាំអង្ករចេញនៅចុងឆ្នាំនេះ។ «អង្ករក៏មានកំណើនល្អដែរ តែភាពរាំងស្ងួតអាចបះពាល់ដល់ទិន្ធផល របស់កសិករ និង បរិមាណនាំចេញចុងឆ្នាំនេះ»។  នេះជាការលើកឡើងរបស់លោក សារ៉ន ដែលទើបជាប់ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក។

សូមរម្លឹកថា កាលពីឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិបានចំនួន ៦២៦,២២៥តោន ដែលធ្លាក់ចុះ១.៥ភាគរយបើធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន៦៣៥,៦៧៩តោន៕

Advertisements