មន្រ្តី​នៅ​ក្រ​សួង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​និង​កសិ​កម្ម​ប្រទេស​ថៃ​បាន​ប្រាប់​កាសែតReuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែ​សីហា​នេះ​ថា ប្រទេស​ថៃ​នឹង​ចាប់​ផ្ដើម​ហាម​ឃាត់​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិត​ខាន​មី​យ៉ាន់​ម៉ា​រយៈ​ពេល​៩០​ថ្ងៃ ដែល​ហាម​ឃាត់​នេះ នឹង​ចាប់​ផ្ដើម​ពី​សប្ដាហ៍​ក្រោយ​នេះ បន្ទាប់​ពី​ប្រ​ទេស​មី​យ៉ាន់​ម៉ា បាន​ប្រ​កាស​អំពី​ការ​ផ្ទុះ​ឡើង​ជំងឺ​ប៉េស្ដ​ជ្រូក​អា​ហ្វ្រិក​ដំ​បូង​នៅ​ក្នុង​សប្ដាហ៍​នេះ​។

Advertisements

លោក Sorawit Thanito អគ្គ​នា​យក​នៃ​អគ្គ​នា​យក​ដ្ឋាន​អភិ​វឌ្ឍន៍​បសុ​សត្វ​បាន​ថ្លែង​ថា ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក មិន​ទាន់​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ឡើយ​ទេ​។

នៅ​ដើម​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ចិន​ក៏​បាន​ប្រកាស​អំពី​ការ​ហាម​ឃាត់​នាំ​សត្វ​ជ្រូក​ចូល​ពី​ប្រ​ទេស​មី​យ៉ាន់​ម៉ា​ដែរ ដោយ​សារ​ក្ដី​កង្វល់​អំពី​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​។

ប្រ​ទេស​ចិន​កំពុង​ទប់​ស្កាត់​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​នេះ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន ខណៈ​ជំងឺ​ដ៏​កាច​សាហាវ​នេះ បាន​រាល​ដាល​ទៅ​ដល់​គ្រប់​ខេត្ត​ទាំង​អស់​របស់​ប្រទេស​ចិន រួម​ទាំង​កោះ​ហុង​កុង និង​ហាយ​ណាន​ផង​ដែរ​៕

Advertisements