តំបន់អេកូទេសចរណ៍អារ៉ែង មានសក្តានុពលខ្លាំង ដែលកំពុងទាក់​ទាញ​ចំណាប់​អារម្មណ៍របស់អ្នកទេសចរក្នុងស្រុក ដោយសារមានព្រៃភ្នំ ទឹកជ្រោះ។ល។ តំបន់អេកូទេសចរណ៍អារ៉ែងមានចម្ងាយប្រមាណ ២៤គីឡូម៉ែត្រ ពីទីរួមស្រុកថ្មបាំង ដែលស្ថិតក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង មានសក្តានុពល ដូចជា ទី១. ព្រៃភ្នំ ២. ទឹកជ្រោះ ៣. សត្វព្រៃ ៤. ត្រីនាគ ៥. ក្រពើភ្នំ ៦. រូងភ្នំបូរាណ និង៧. របាំប្រពៃណី។

Advertisements

រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការងារយ៉ាងច្រើន ដើម្បីអភិរក្សតំបន់អារ៉ែងនេះ និងប្រែក្លាយ​ជាតំបន់អេកូទេសចរណ៍ដ៏គួរឱ្យទាក់ទាញ។

ប្រសិនបើស្រឡាញ់ធនធានធម្មជាតិ ជីវៈចម្រុះ សូមអញ្ជើញទៅ​កម្សាន្តតាម​តំបន់​ទេសចរណ៍ធម្មជាតិនានា។

រូបថត៖ ម៉េង គីមឡុង

Advertisements