អគ្គនាយក​​នៃ​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា បានប្រមូល​ចំណូល​សរុបមាន​ជាង៥.៩ ទ្រីលានរៀល (ប្រមាណ ១.៤៧៥ លានដុល្លារអាម៉េរិក) កើនឡើង ២៥.៥​ភាគរយ (ប្រមាណ ៣០០លានដុល្លារអាម៉េរិក)ធៀបរយៈពេល​ដូចគ្នាក្នុងឆ្នាំ​២០១៨។

Advertisements

ក្នុងកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៩ របស់អគ្គនាយក​​ដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក គុណ ញឹម  ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក​​នៃ​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា បាន​​បង្ហាញថា លទ្ធផលចំណូលដែលទទួលបានក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០១៩នេះ​ ត្រូវ​ប្រមាណជា៦៥ភាគរយ នៃផែនការឆ្នាំ ដែលកំណត់ ដោយច្បាប់ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រងប្រចាំឆ្នាំ២០១៩។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា បើប្រៀប​ធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០១៨  លទ្ធផលចំណូលតាមប្រភេទពន្ធ និងអាករ​សំខាន់ៗដែលប្រមូលដោយគយ មានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះ ពន្ធគយ​(ពន្ធនាំចូល)មានកំណើនជាង៣៣.៨ភាគរយ អាករពិសេសកើន៣១.១ភាគរយ និងអាករលើតម្លៃបន្ថែម(VAT)កើន២៨.៦ភាគរយ៕ 

Advertisements