លោក Simon Yam Tat-wah តារាសម្ដែងហុងកុងដ៏ល្បីល្បាញ ត្រូវបានគេលួច ចាក់ត្រង់ពោះបណ្ដាលឱ្យរងរបួសនិងហូរឈាម អំឡុងពេលតារាអាយុ៦៤ឆ្នាំនេះ បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីសម្ពោធហាងមួយកន្លែងស្ថិតនៅខាងត្បូងប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់ The south China Morning Post នៅថ្ងៃទី២០កក្កដានេះ។

Advertisements

សាក្សីឃើញហេតុការណ៍បានរៀបរាប់ថា បន្ទាប់ពីរងការចាក់ លោក Simon Yam Tat-wah នៅតែមានស្មារតីរឹងមាំនៅឡើយ បើទោះបីជាហូរឈាម​ហើយបាន​យកព្យាយាមបិទត្រង់មុខរបួសនៅលើពោះក្ដី។​

Advertisements