ភ្នំពេញ៖ គិតមកដល់ថ្ងៃទី១៧ ខែមិថុនានេះ ការដ្ឋានសាងសង់ស្ពានអាកាស​ថ្មើរជើង​ជុំវិញស្តុបរង្វង់មូលនាងគង្ហីង បានសម្រេចការសាងសង់រួចរាល់ស្រុងហើយ ពោល​គឺនឹងដាក់ឱ្យប្រើប្រាស់ជាសា​ធារណៈ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩​ខាងមុខ​នេះតទៅ។ នេះបើតាមការលើកឡើងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

Advertisements

បើតាមរដ្ឋបាលក្រុងភ្នំពេញ ការសាងសង់ស្ពានអាកាសថ្មើរជើងនេះ ក្នុងគោល​បំណង​ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លង​កាត់ទីតាំងភ្លើងស្តុប​មិនប៉ះពាល់ការ​ធ្វើ​ចរាចរណ៍ និងធានាបាននូវសុវត្ថិភាព។

ស្ពានអាកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន OCIC បានសាង​សង់ស្ពានអាកាសថ្មើរជើង នៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ជាប់ស្តាតអូឡាំពិក ស្ថិត​​ក្នុងខណ្ឌ៧   មករា រាជធានីភ្នំពេញ។

បច្ចុប្បន្នក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែង ក្នុងនោះ រួមមាន​នៅមុខវិទ្យាល័យជម្ពូវ័ន្ត និងនៅក្បែរផ្សារជម្ពូវ័ន្ដ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍​សែន ជ័យចំនួន២កន្លែង និងនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា មួយកន្លែងទៀត៕

Advertisements