Sunday, September 15, 2019
Home បរិស្ថាន ព្រៃឈើ

ព្រៃឈើ

ប្រ​ធា​នា​ធិ​ប​តី​ប្រេ​ស៊ីល​បដិ​សេធ​ជំនួយ​បរទេស​២២​លាន​ដុល្លារ​ដែល​ចង់​ជួយ​រឿង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូន

រដ្ឋា​ភិ​បាល​ប្រេ​ស៊ីល​បាន​និ​យាយ​ថា​ខ្លួន​នឹង​បដិ​សេធ​ការ​ផ្តល់​ជំនួយ​ពី​បណ្តា​ប្រទេស​ G7 ដើម្បី​ជួយ​ដោះ​ស្រាយ​ភ្លើង​ឆេះ​ព្រៃ​អាម៉ា​ហ្សូន ដែល​ការ​អះ​អាង​នេះ បន្ទាប់​ពី​ប្រ​ធា​នា​ធិ​ប​តី​បារាំង​លោក​ Emmanuel Macron ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រ​ជុំ​កំពូល​ G7 ​បាន​និ​យាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ទឹក​ប្រាក់ ២២ លាន​ដុល្លារ​នឹង​ត្រូវ​ផ្ដល់​ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​អាម៉ា​ហ្សូន​។ ប៉ុន្តែ​ក្រុម​រដ្ឋ​មន្រ្តី​របស់​ប្រទេស​ប្រេ​ស៊ីល​បាន​និយាយ​ថា ប្រេ​ស៊ីន​នឹង​មិន​ត្រូវ​ការ​ប្រាក់​ឡើយ និង​ថែម​ទាំង​ចោទ​ប្រ​កាន់​ក្រុម​ប្រទេស​មហា​អំណាច​ទាំង​នោះ​ថា មាន​ចេតនា​ចង់​គ្រប់​គ្រង​ព្រៃ​អាម៉ា​ហ្សូន​ប៉ុណ្ណោះ​។ លោក Onyx Lorenzoni មន្រ្តី​ខុទ្ទ​កាល័យ​របស់​ប្រ​ធានា​ធិ​ប​តី​ប្រេ​ស៊ីល​លោក Jair Bolsonaro បាន​និយាយ​ប្រាប់​សារ​ព័ត៌​មាន​ដោយ​ប្រើ​ពាក្យ​ចំអក​ដល់​ប្រ​ធានា​ធិ​ប​តី​របស់​ប្រទេស​បារាំង​ថា​«​យើង​សូម​អរ​គុណ​!ប៉ុន្តែ​ប្រ​ហែល​ជា​ធន​ធាន​ទាំង​នោះ​ពាក់​ព័ន្ធ​នឹង​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ​នៅ​អឺរ៉ុប​។ លោកMacron មិន​អាច​សូម្បី​តែ​ចៀស​វាង​ភ្លើង​ឆេះ​ដែល​អាច​ព្យា​ករណ៍​បាន​នៅ​ព្រះ​វិហារ​សាសនា​គ្រឹស្ដ​មួយ​កន្លែង​ដែល​ជា​ផ្នែក​មួយ​នៃ​បេតិ​ក​ភណ្ឌ​ពិភព ហើយ​លោក​បែរ​ជា​ចង់​ផ្តល់​មេ​រៀន​សម្រាប់​ប្រទេស​របស់​យើង​ទៅ​វិញ​»​។ ការ​ថ្លែង​លោក Lorenzoni បែប​នេះ គឺ​សំ​ដៅ​ទៅ​លើ​អគ្គិ​ភ័យ​ដែល​បាន​វាយ​ប្រហារ​ព្រះ​វិហារ Notre-Dame នៅ​ទី​ក្រុង​ប៉ារីស​កាល​ពី​ខែ​មេសា​កន្លង​ទៅ​។

តួ​ឯក​ប្រុស​ក្នុង​រឿង​Titanic​ឧបត្ថម្ភ​ប្រាក់​៥​លាន​ដុល្លារ​ដើម្បី​គាំ​ទ្រ​ស​កម្ម​ភាព​ការ​ពារ​ព្រៃ​អា​ម៉ា​ហ្សូន

អង្គ​ការ​បរិស្ថាន​ឈ្មោះ​សម្ព័ន្ធ​ភាព​ផែន​ដី​របស់​លោក Leonardo DiCaprio ដែល​ជា​តួ​ឯក​ប្រុស​ក្នុង​រឿង​Titanic ប្រកាស​ឧបត្ថម្ភ​ប្រាក់​ចំនួន​ ៥ លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ដើម្បី​ជួយ​ដល់​សកម្ម​ភាព​ការ​ពារ​ព្រៃ​ទឹក​ភ្លៀង​អាម៉ា​ហ្សូន​ក្នុង​ប្រទេស​ប្រេ​ស៊ីល បន្ទាប់​ពី​ព្រៃ​ដ៏​សំខាន់​របស់​ផែន​ដី​នេះ កំពុង​រង​ការ​បំផ្លាញ​ដោយ​អគ្គិ​ភ័យ​។ អង្គ​ការ​សម្ព័ន្ធ​ភាព​ផែន​ដី​បញ្ជាក់​ថា ទឹក​ប្រាក់​ទាំង​នោះ នឹង​ផ្ដល់​​ទៅ​ក្រុម​ពល​រដ្ឋ​រស់​នៅ​ក្នុង​តំបន់​ព្រៃ​អាម៉ា​ហ្សូន​និង​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​ងារ​ការ​ពារ​ព្រៃ​អាម៉ា​ហ្សូន​។ វិទ្យា​ស្ថាន​ជាតិ​ស្រាវ​ជ្រាវ​អវ​កាស​របស់​ប្រទេស​ប្រេ​ស៊ីល​និយាយ​ថា មាន​អគ្គិ​ភ័យ​ជាង ៧២,០០០ ដង​បាន​ឡើង​ឆាប​ឆេះ​ព្រៃ​អាម៉ា​ហ្សូន​នៅ​ឆ្នាំ​នេះ ហើយ​ចំនួន​នេះ​កើន​ឡើង​ ៤ ​ម៉ឺន​ដង នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​អង្គ​ការ​សម្ព័ន្ធ​ភាព​ផែន​ដី​បាន​ចេញ​ផ្សាយ​ថា​«​ការ​បំផ្លាញ​ព្រៃ​ទឹក​ភ្លៀង​អាម៉ា​ហ្សូន គឺ​កំពុង​ធ្វើ​ឱ្យ​ការ​បញ្ចេញ​កាបូន​ឌី​អុក​ស៊ីត​យ៉ាង​លឿង​ទៅ​ក្នុង​បរិ​យា​កាស ដែល​បំផ្លាញ​ដល់​ប្រព័ន្ធ​អេ​កូ​ឡូ​ស៊ី​ដែល​ជួយ​ស្រូប​យក​ជាតិ​កាបូន​រាប់​លាន​តោន​ជា​រៀង​រាល់​ឆ្នាំ ហើយ​វា​គឺ​ជា​ផ្នែក​មួយ​របស់​ប្រព័ន្ធ​ការ​ពារ​ផែន​ដី​ប្រ​ឆាំង​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​»​។ កាល​ពី​ថ្ងៃ​សៅរ៌​សប្ដាហ៍​មុន​នេះ លោក Leonardo ក៏​បាន​សរ​សេរ​នៅ​ក្នុងInstagram ថា លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វិបត្តិ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ព្រៃ​អាម៉ា​ហ្សូន​ ដែល​វា​បង្ហាញ​ពី​តុល្យ​ភាព​ផ្លាស់​ប្ដូរ​អាកាស​ធាតុ ជីវ​ចម្រុះ...

សត្វប្រើសមួយក្បាលត្រូវ​បញ្ជូន​ទៅ​ស​ង្គ្រោះ ​​ក្រោយ​ត្រូវឡាន​បុក​​បាក់​ជើង​ និង​​បែក​ប្រ​អប់​មាត់

សត្វ​ប្រើស១ក្បាល​ឆ្លងផ្លូវ​ត្រូវ​រថយន្ដ Rang Rover បុក​បាក់ជើង​និង​បែក​ប្រអប់មាត់ ហើយ​ត្រូវគេ​ដឹក​យកទៅ​ព្យា​ល​បាល​នៅ​ដែន​ជំរក​សត្វព្រៃ​បឹង​ពែរ នៅ​យប់​ម៉ោង​ប្រមាណ៧:១៥នាទី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១។ ករណីនេះ​កើតឡើង​នៅ​សហគមន៍​ជាំ​ប្រិ​យ៍​ចំណុច​គីឡូម៉ែត្រ​លេខ៦១-៦២លើផ្លូវ​ជាតិ​លេខ៦២ ក្នុងភូមិ​រំចេក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ។ តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅពេល​យប់​មាន​ខ្យល់​និង​ភ្លៀងរលឹម​ផង​នោះ សត្វ​ប្រើស​ចំណាស់​មួយ​ក្បាល​បាន​ដើរ​ឆ្លងផ្លូវ​ចំពេល​រថយន្ដ Rang...

លោក សៅ សុខា នឹង​ចារ​ឈ្មោះ​ឧ​ក្រិដ្ឋ​ជន​ព្រៃ​ឈើ​លើ​ផ្ទាំង​ថ្មដើម្បី​កុំ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​អនុ​វត្ត​តាម

សម្ដេច ហ៊ុន សែន នា​យក​រដ្ឋ​មន្រ្តី​បាន​ឯក​ភាព​ឱ្យ​លោក សៅ សុខា មេ​បញ្ជា​ការ​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជាតិ​ទប់​ស្កាត់​និង​បង្ក្រាប​ធន​ធាន​ធម្ម​ជាតិ ចារ​ឈ្មោះ​ឧក្រិដ្ឋ​ជន​បំផ្លាញ​ព្រៃ​ឈើ​លើ​ផ្ទាំង​ថ្ម ដើម្បី​បង្ហាញ​ទៅ​ដល់​អ្នក​ជំនាញ​ក្រោយ​បាន​ស្គាល់ ដែល​ការ​ចារ​ឈ្មោះ​ជន​អាក្រក់​លើ​ផ្ទាំង​នេះ ទំនង​ជា​រឿង​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​សារ​ការ​កន្លង​មក​មាន​តែ​បុគ្គល​មាន​ស្នា​ដៃ​ធំ​ធេង​បម្រើ​ជាតិ​ប៉ុណ្ណោះ​ត្រូវ​គេ​ចារ​ឈ្មោះ​ទុក​សម្រាប់​ដឹង​គុណ​។ បើ​តាម​លិខិត​របស់​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្រ្តី​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣​សីហា​នេះ​បញ្ជាក់​ថា ក្រៅ​ពី​ការ​ចារ​ឈ្មោះ​របស់​ក្រុម​ឧក្រិដ្ឋ​ជន​ព្រៃ​ឈើ ក្នុង​នោះ​សម្ដេច ហ៊ុន សែន ក៏​បាន​សម្រេច​ឱ្យ​លោក សៅ សុខា បង្កក​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ឧក្រិដ្ឋ​ជន​បំផ្លាញ​ព្រៃ​ឈើ​ដែរ​។ លោក អេង ហ៊ី មន្រ្តី​នាំ​ពាក្យ​គណៈ​កម្មា​ធិ​ការ​ជាតិ​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា ការ​ចារ​ឈ្មោះ​របស់​ក្រុម​ឧក្រិដ្ឋ​ជន​ព្រៃ​ឈើ​នេះ គឺ​ដើម្បី​បង្ហាញ​ដល់​អ្នក​ជំនាញ​ក្រោយ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការ​ការ​ពារ​ព្រៃ​ឈើ​នា​ពេល​បច្ចុប្បន្ន និង​អប់​រំ​ដល់​អ្នក​ជំនាន់​ក្រោយ​កុំ​ឱ្យ​បំផ្លាញ​ព្រៃ​ឈើ៕

លោក សៅ សុខា ព្រមានចាប់អ្នកមានអំណាចខាងបទល្មើសព្រៃឈើបន្ថែមទៀត

លោក សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានព្រមានថា ចាប់ពីពេលនេះតទៅ ជនល្មើសបំផ្លាញព្រៃឈើ មិនថាមានឋានៈខ្ពង់ខ្ពស់ប៉ុណ្ណា រួមទាំងមន្រ្តីដែលរួមគំនិតជាមួយជនល្មើសព្រៃឈើទាំងអស់ នឹងត្រូវចាប់ខ្លួនយកទៅអនុវត្តទៅតាមច្បាប់។ នេះបើការចុះផ្សាយរបស់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថនៅថ្ងៃទី១៥កក្កដានេះ។ ទំព័រហ្វេសប៊ុកបានចុះផ្សាយដោយស្រង់សម្ដីរបស់លោក​ សៅ សុខា ថា«លើកនេះជនល្មើសមិនថាអ្នកមាន អ្នកក្រ អ្នកតូច អ្នកធំ ច្បាប់ចែងច្បាស់ហើយ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ពលរដ្ឋស្មើភាពគ្នាចំពោះមុខច្បាប់។ អោយតែរកឃើញថា ទង្វើនោះជាបទល្មើស ត្រូវបង្ក្រាបទាំងមនុស្ស មធ្យោបាយប្រព្រឹត្តបទល្មើស។ មន្រ្តីអនុវត្តច្បាប់...

អត្ថបទពេញនិយម

close button