Sunday, September 15, 2019
Home បរិស្ថាន

បរិស្ថាន

រដ្ឋាភិបាលប្រកាសឱ្យប្រុងប្រយ័ត្នអំពីគ្រោះទឹកជំនន់ចាប់ពីថ្ងៃទី៨ កញ្ញនេះទៅ

រដ្ឋា​ភិ​បាល​បាន​ប្រកាស​ថា កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​យ៉ាង​គំហុគ​ដែល​បង្ក​ឡើង​ពី​ព្យុះ​ទី​១៤​ឈ្មោះ​កា​ហ្សី​គី ហើយ​ការ​ធ្លាក់​ភ្លៀង​យ៉ាង​គំហុគ​នេះ នឹង​ធ្វើ​ឱ្យ​កម្ពស់​ទឹក​ទន្លេ​មេ​គង្គ​ហក់​ឡើង​ខ្ពស់​ខ្លាំង ដែល​ចាប់​ពី​ថ្ងៃ​ទី​៨​ខែ​កញ្ញា​នេះ​ បណ្ដា​ខេត្ត​នៅ​ជាប់​ដង​ទន្លេ​មេ​គង្គ នឹង​ត្រូវ​ជួប​គ្រោះ​ទឹក​ជំនន់​។ នេះ​បើ​តាម​សា​រា​ចរ​ណែ​នាំ​មួយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្រ្តី​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា​នេះ​។ នៅ​ក្នុង​សា​រា​ចរ​នេះ សម្ដេច ហ៊ុន សែន បាន​ណែ​នាំ​ឱ្យ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ទាំង​អស់ ត្រូវ​ត្រៀម​វិធាន​ការ​ដើម្បី​ចេញ​អន្ត​រាគមន៍​ដើម្បី​ការ​ពារ​កុំ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​អាយុ​ជីវិត​របស់​ប្រជា​ជន​។

ប្រ​ទេស​អូ​ឡង់​ដ៍​គ្រោង​ហាម​យាន​យន្ត​ប្រើ​សាំង​និង​ម៉ាស៊ូត​បើក​ចូល​រដ្ឋ​ធានី​ត្រឹម​ឆ្នាំ​២០៣០

ទី​ក្រុង​អាំ​ស្ទែរ​ដាម​បាន​ដាក់​ផែន​ការ​ហាម​ឃាត់​យាន​យន្ត​ប្រើ​សាំង​និង​ម៉ា​ស៊ូត​ទាំង​អស់​ចូល​ក្នុង​ទី​ក្រុង​នៅ​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុន​។ ប៉ុន្តែ​ដើម្បី​បំពេញ​តាម​គោល​ដៅ​នេះ ប្រទេស​អូឡង់​ដ៍​ត្រូវ​ចំណាយ​ពេល​មួយ​ទស​វត្សរ៍ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​ទុក​សម្រាប់​ផ្គត់​ផ្គង់​ថាម​ពល​សម្រាប់​ទី​ក្រុង​ដែល​ប្រើ​ប្រាស់​តែ​ឡាន​អគ្គិ​សនី​។ បើ​តាម​ផែន​ការ គឺ​ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ យាន​យន្ត​ប្រើ​ម៉ាស៊ូត​នឹង​ត្រូវ​ចាប់​ផ្ដើម​ហាម​ឃាត់​ចូល​ក្នុង​ក្រុង​អាំស្ទែរ​ដាម (Amsterdam) ហើយ​ចាប់​ពី​ឆ្នាំ ២០២២ រថយន្ត​ក្រុង​និង​រថ​ភ្លើង​នឹង​បន្ត​អនុញ្ញាត​ចូល​ក្នុង​ទី​ក្រុង​ដ​ដែល ប៉ុន្តែ​រថ​យន្ត​ក្រុង​និង​រថ​ភ្លើង​ទាំង​នោះ​ត្រូវ​ប្រើ​ម៉ា​ស៊ីន​ដើរ​ដោយ​អគ្គិ​សនី​និង​អ៊ី​ដ្រូ​ហ្សែន​។ ចំណែក​ចាប់​ពី​ឆ្នាំ​២០​៣០ រាល់​ការ​ដឹក​ជញ្ជូន​នៅ​ក្នុង​ទី​ក្រុង​អាំស្ទែរ​ដាម​ទាំង​អស់ ត្រូវ​តែ​ឈប់​មាន​ការ​បំភាយ​ឧស្ម័ន​ត​ទៅ​ទៀត​។ លោក​ស្រី Sharon Dijksma អភិ​បាល​រង​ក្រុង​អាំ​ស្ទែរ​ដាម​បាន​ពន្យល់​អំពី​ការ​ដាក់​ផែន​ការ​នេះ​ថា​« យើង​កំពុង​ស្វែង​រក​ខ្យល់​អាកាស​បរិ​សុទ្ធ​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ទី​ក្រុង​អាំ​ស្ទែរ​ដាម​ដោយ​ធ្វើ​ឱ្យ​ចរា​ចរណ៍​គ្មាន​ការ​បំភាយ​និង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ចេញ​ពី​ប្រភព​ផ្សេង​ៗ​ទៀត​»​។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ទី​ក្រុង​ល្បី​ៗ​មួយ​ចំនួន​ទៀត​នៅ​អឺរ៉ុប ដូច​ជា ប៉ារីស ម៉ាឌ្រីដ អាតែន និង​ទី​ក្រុង​ម៉ិចស៊ីកូ ក៏​បាន​ចាប់​ផ្ដើម​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​យាន​យន្ត​ដែល​បំពុល​បរិ​យា​កាស​ដែរ​។ ទី​ក្រុង​ទាំង​នេះ​បាន​សន្យា​តាំង​ពី​ឆ្នាំ​២០​១៦​ថា នឹង​លុប​បំបាត់​ឈប់​ឱ្យ​មាន​យាន​យន្ត​ប្រើ​ម៉ាស៊ូត​ទាំង​អស់​ត្រឹម​ឆ្នាំ​២០២៥​។ រី​ឯ​ទី​ក្រុង​ឡុង​ដ៍​ក្នុង​ឆ្នាំ​នេះ​ក៏​បាន​ចាប់​ផ្តើម​ដាក់​ចេញ​វិធាន​ការ​យ៉ាង​ខ្លាំង​លើ​យាន​យន្ត​ដែល​មិន​បំពេញ​តាម​ស្តង់​ដារ​នៃ​ការ​បំភាយ​ឧស្ម័ន​ដ៏​តឹង​រឹង ខណៈ​ទី​ក្រុង​ជាច្រើន​ទៀត​នៅ​ប្រទេស​អាល្លឺ​ម៉ង់ បាន​ដាក់​កំហិត​យ៉ាង​តឹង​រឹង​លើ​យាន​យន្ត​ប្រើ​ម៉ាស៊ូត​រួច​ហើយ​។

ប្រ​ធា​នា​ធិ​ប​តី​ប្រេ​ស៊ីល​បដិ​សេធ​ជំនួយ​បរទេស​២២​លាន​ដុល្លារ​ដែល​ចង់​ជួយ​រឿង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូន

រដ្ឋា​ភិ​បាល​ប្រេ​ស៊ីល​បាន​និ​យាយ​ថា​ខ្លួន​នឹង​បដិ​សេធ​ការ​ផ្តល់​ជំនួយ​ពី​បណ្តា​ប្រទេស​ G7 ដើម្បី​ជួយ​ដោះ​ស្រាយ​ភ្លើង​ឆេះ​ព្រៃ​អាម៉ា​ហ្សូន ដែល​ការ​អះ​អាង​នេះ បន្ទាប់​ពី​ប្រ​ធា​នា​ធិ​ប​តី​បារាំង​លោក​ Emmanuel Macron ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រ​ជុំ​កំពូល​ G7 ​បាន​និ​យាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ទឹក​ប្រាក់ ២២ លាន​ដុល្លារ​នឹង​ត្រូវ​ផ្ដល់​ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​អាម៉ា​ហ្សូន​។ ប៉ុន្តែ​ក្រុម​រដ្ឋ​មន្រ្តី​របស់​ប្រទេស​ប្រេ​ស៊ីល​បាន​និយាយ​ថា ប្រេ​ស៊ីន​នឹង​មិន​ត្រូវ​ការ​ប្រាក់​ឡើយ និង​ថែម​ទាំង​ចោទ​ប្រ​កាន់​ក្រុម​ប្រទេស​មហា​អំណាច​ទាំង​នោះ​ថា មាន​ចេតនា​ចង់​គ្រប់​គ្រង​ព្រៃ​អាម៉ា​ហ្សូន​ប៉ុណ្ណោះ​។ លោក Onyx Lorenzoni មន្រ្តី​ខុទ្ទ​កាល័យ​របស់​ប្រ​ធានា​ធិ​ប​តី​ប្រេ​ស៊ីល​លោក Jair Bolsonaro បាន​និយាយ​ប្រាប់​សារ​ព័ត៌​មាន​ដោយ​ប្រើ​ពាក្យ​ចំអក​ដល់​ប្រ​ធានា​ធិ​ប​តី​របស់​ប្រទេស​បារាំង​ថា​«​យើង​សូម​អរ​គុណ​!ប៉ុន្តែ​ប្រ​ហែល​ជា​ធន​ធាន​ទាំង​នោះ​ពាក់​ព័ន្ធ​នឹង​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ​នៅ​អឺរ៉ុប​។ លោកMacron មិន​អាច​សូម្បី​តែ​ចៀស​វាង​ភ្លើង​ឆេះ​ដែល​អាច​ព្យា​ករណ៍​បាន​នៅ​ព្រះ​វិហារ​សាសនា​គ្រឹស្ដ​មួយ​កន្លែង​ដែល​ជា​ផ្នែក​មួយ​នៃ​បេតិ​ក​ភណ្ឌ​ពិភព ហើយ​លោក​បែរ​ជា​ចង់​ផ្តល់​មេ​រៀន​សម្រាប់​ប្រទេស​របស់​យើង​ទៅ​វិញ​»​។ ការ​ថ្លែង​លោក Lorenzoni បែប​នេះ គឺ​សំ​ដៅ​ទៅ​លើ​អគ្គិ​ភ័យ​ដែល​បាន​វាយ​ប្រហារ​ព្រះ​វិហារ Notre-Dame នៅ​ទី​ក្រុង​ប៉ារីស​កាល​ពី​ខែ​មេសា​កន្លង​ទៅ​។

តួ​ឯក​ប្រុស​ក្នុង​រឿង​Titanic​ឧបត្ថម្ភ​ប្រាក់​៥​លាន​ដុល្លារ​ដើម្បី​គាំ​ទ្រ​ស​កម្ម​ភាព​ការ​ពារ​ព្រៃ​អា​ម៉ា​ហ្សូន

អង្គ​ការ​បរិស្ថាន​ឈ្មោះ​សម្ព័ន្ធ​ភាព​ផែន​ដី​របស់​លោក Leonardo DiCaprio ដែល​ជា​តួ​ឯក​ប្រុស​ក្នុង​រឿង​Titanic ប្រកាស​ឧបត្ថម្ភ​ប្រាក់​ចំនួន​ ៥ លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ដើម្បី​ជួយ​ដល់​សកម្ម​ភាព​ការ​ពារ​ព្រៃ​ទឹក​ភ្លៀង​អាម៉ា​ហ្សូន​ក្នុង​ប្រទេស​ប្រេ​ស៊ីល បន្ទាប់​ពី​ព្រៃ​ដ៏​សំខាន់​របស់​ផែន​ដី​នេះ កំពុង​រង​ការ​បំផ្លាញ​ដោយ​អគ្គិ​ភ័យ​។ អង្គ​ការ​សម្ព័ន្ធ​ភាព​ផែន​ដី​បញ្ជាក់​ថា ទឹក​ប្រាក់​ទាំង​នោះ នឹង​ផ្ដល់​​ទៅ​ក្រុម​ពល​រដ្ឋ​រស់​នៅ​ក្នុង​តំបន់​ព្រៃ​អាម៉ា​ហ្សូន​និង​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​ងារ​ការ​ពារ​ព្រៃ​អាម៉ា​ហ្សូន​។ វិទ្យា​ស្ថាន​ជាតិ​ស្រាវ​ជ្រាវ​អវ​កាស​របស់​ប្រទេស​ប្រេ​ស៊ីល​និយាយ​ថា មាន​អគ្គិ​ភ័យ​ជាង ៧២,០០០ ដង​បាន​ឡើង​ឆាប​ឆេះ​ព្រៃ​អាម៉ា​ហ្សូន​នៅ​ឆ្នាំ​នេះ ហើយ​ចំនួន​នេះ​កើន​ឡើង​ ៤ ​ម៉ឺន​ដង នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​អង្គ​ការ​សម្ព័ន្ធ​ភាព​ផែន​ដី​បាន​ចេញ​ផ្សាយ​ថា​«​ការ​បំផ្លាញ​ព្រៃ​ទឹក​ភ្លៀង​អាម៉ា​ហ្សូន គឺ​កំពុង​ធ្វើ​ឱ្យ​ការ​បញ្ចេញ​កាបូន​ឌី​អុក​ស៊ីត​យ៉ាង​លឿង​ទៅ​ក្នុង​បរិ​យា​កាស ដែល​បំផ្លាញ​ដល់​ប្រព័ន្ធ​អេ​កូ​ឡូ​ស៊ី​ដែល​ជួយ​ស្រូប​យក​ជាតិ​កាបូន​រាប់​លាន​តោន​ជា​រៀង​រាល់​ឆ្នាំ ហើយ​វា​គឺ​ជា​ផ្នែក​មួយ​របស់​ប្រព័ន្ធ​ការ​ពារ​ផែន​ដី​ប្រ​ឆាំង​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​»​។ កាល​ពី​ថ្ងៃ​សៅរ៌​សប្ដាហ៍​មុន​នេះ លោក Leonardo ក៏​បាន​សរ​សេរ​នៅ​ក្នុងInstagram ថា លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វិបត្តិ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ព្រៃ​អាម៉ា​ហ្សូន​ ដែល​វា​បង្ហាញ​ពី​តុល្យ​ភាព​ផ្លាស់​ប្ដូរ​អាកាស​ធាតុ ជីវ​ចម្រុះ...

សត្វប្រើសមួយក្បាលត្រូវ​បញ្ជូន​ទៅ​ស​ង្គ្រោះ ​​ក្រោយ​ត្រូវឡាន​បុក​​បាក់​ជើង​ និង​​បែក​ប្រ​អប់​មាត់

សត្វ​ប្រើស១ក្បាល​ឆ្លងផ្លូវ​ត្រូវ​រថយន្ដ Rang Rover បុក​បាក់ជើង​និង​បែក​ប្រអប់មាត់ ហើយ​ត្រូវគេ​ដឹក​យកទៅ​ព្យា​ល​បាល​នៅ​ដែន​ជំរក​សត្វព្រៃ​បឹង​ពែរ នៅ​យប់​ម៉ោង​ប្រមាណ៧:១៥នាទី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១។ ករណីនេះ​កើតឡើង​នៅ​សហគមន៍​ជាំ​ប្រិ​យ៍​ចំណុច​គីឡូម៉ែត្រ​លេខ៦១-៦២លើផ្លូវ​ជាតិ​លេខ៦២ ក្នុងភូមិ​រំចេក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ។ តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅពេល​យប់​មាន​ខ្យល់​និង​ភ្លៀងរលឹម​ផង​នោះ សត្វ​ប្រើស​ចំណាស់​មួយ​ក្បាល​បាន​ដើរ​ឆ្លងផ្លូវ​ចំពេល​រថយន្ដ Rang...

លោក សៅ សុខា នឹង​ចារ​ឈ្មោះ​ឧ​ក្រិដ្ឋ​ជន​ព្រៃ​ឈើ​លើ​ផ្ទាំង​ថ្មដើម្បី​កុំ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​អនុ​វត្ត​តាម

សម្ដេច ហ៊ុន សែន នា​យក​រដ្ឋ​មន្រ្តី​បាន​ឯក​ភាព​ឱ្យ​លោក សៅ សុខា មេ​បញ្ជា​ការ​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជាតិ​ទប់​ស្កាត់​និង​បង្ក្រាប​ធន​ធាន​ធម្ម​ជាតិ ចារ​ឈ្មោះ​ឧក្រិដ្ឋ​ជន​បំផ្លាញ​ព្រៃ​ឈើ​លើ​ផ្ទាំង​ថ្ម ដើម្បី​បង្ហាញ​ទៅ​ដល់​អ្នក​ជំនាញ​ក្រោយ​បាន​ស្គាល់ ដែល​ការ​ចារ​ឈ្មោះ​ជន​អាក្រក់​លើ​ផ្ទាំង​នេះ ទំនង​ជា​រឿង​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​សារ​ការ​កន្លង​មក​មាន​តែ​បុគ្គល​មាន​ស្នា​ដៃ​ធំ​ធេង​បម្រើ​ជាតិ​ប៉ុណ្ណោះ​ត្រូវ​គេ​ចារ​ឈ្មោះ​ទុក​សម្រាប់​ដឹង​គុណ​។ បើ​តាម​លិខិត​របស់​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្រ្តី​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣​សីហា​នេះ​បញ្ជាក់​ថា ក្រៅ​ពី​ការ​ចារ​ឈ្មោះ​របស់​ក្រុម​ឧក្រិដ្ឋ​ជន​ព្រៃ​ឈើ ក្នុង​នោះ​សម្ដេច ហ៊ុន សែន ក៏​បាន​សម្រេច​ឱ្យ​លោក សៅ សុខា បង្កក​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ឧក្រិដ្ឋ​ជន​បំផ្លាញ​ព្រៃ​ឈើ​ដែរ​។ លោក អេង ហ៊ី មន្រ្តី​នាំ​ពាក្យ​គណៈ​កម្មា​ធិ​ការ​ជាតិ​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា ការ​ចារ​ឈ្មោះ​របស់​ក្រុម​ឧក្រិដ្ឋ​ជន​ព្រៃ​ឈើ​នេះ គឺ​ដើម្បី​បង្ហាញ​ដល់​អ្នក​ជំនាញ​ក្រោយ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការ​ការ​ពារ​ព្រៃ​ឈើ​នា​ពេល​បច្ចុប្បន្ន និង​អប់​រំ​ដល់​អ្នក​ជំនាន់​ក្រោយ​កុំ​ឱ្យ​បំផ្លាញ​ព្រៃ​ឈើ៕

ប្រេ​ស៊ីល​បញ្ជូន​ទ័ព​ទៅ​ពន្លត់​ភ្លើង​នៅ​ព្រៃ​អា​ម៉ា​ហ្សូន ក្រោយ​រង​ការ​ព្រ​មាន​ដាក់​ទណ្ឌ​កម្ម​ពី​មេ​ដឹក​នាំ​ពិ​ភព​លោក

ប្រ​ធា​នា​ធិ​ប​តី​ប្រេ​ស៊ីល លោក Jair Bolsonaro បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​នៅ​ពេល​ដែល​គាត់​បាន​ប្រ​កាស​ពី​ផែន​ការ​បញ្ជូន​កង​កម្លាំង​ប្រ​ដាប់​អាវុធ​ដើម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​អគ្គិ​ភ័យ​នៅ​ព្រៃ​អា​ម៉ា​ហ្សូន​កាល​ពី​ថ្ងៃ​សុក្រ​ មួយ​ថ្ងៃ​មុន​មេ​ដឹក​នាំ​ពិ​ភព​លោក​មក​ដល់​កិច្ច​ប្រ​ជុំ​កំពូល G7 នៅ​អឺរ៉ុប​។ លោក​Bolsonaro បាន​ចាត់​ទុក​ភ្លើង​កំពុង​ឆេះ​នៅ​អា​ម៉ា​ហ្សូន គឺ​មាន​កំរិត​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ ២០១៣ ដោយ​សារ​អា​កាស​ធាតុ​ក្តៅ។ ប៉ុន្តែ​យ៉ាង​ណា​ក្ដី ប្រ​ធា​នា​ធិ​ប​តី​បារាំង លោក Emmanuel Macron បាន​និយាយ​ថា លោក​ចង់​លើក​យក​រឿង​ភ្លើង​ឆេះ​ព្រៃ​អាម៉ា​ហ្សូន​នេះ​ទៅ​ក្នុង​របៀប​វារៈ​ប្រ​ជុំ​កំពូល​នេះ។ ប្រ​ទេស​មួយ​ចំនួន​ដែល​ចូល​រួម​កិច្ច​ប្រជុំ G7 បាន​និ​យាយ​ថា ពួក​គេ​នឹង​អាច​បញ្ឈប់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេដ្ឋ​កិច្ច​និង​នយោ​បាយ​រវាង​សហ​ភាព​អ៊ឺរ៉ុប​និង​ប្រេស៊ីល ប្រ​សិន​បើ​ប្រទេស​អា​មេ​រិក​ខាង​ត្បូង​មួយ​នេះ មិន​ព្រម​ចាត់​វិធាន​ការ​ទប់​ស្កាត់​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូន​ទេ​នោះ​។ ប្រទេស G7 (កាណាដា បារាំង...

សំរាមនៅក្នុងរាជធានីភ្នំពេញ​ជា​​មធ្យម​​មាន​ជិត ​៣ពាន់​​​តោន​​​ក្នុង១​ថ្ងៃ

នៅក្នុងរាជធានីភ្នំពេញ អំឡុងពេល៥ឆ្នាំចុងក្រោយនេះ បរិមាណសំរាមជាមធ្យម​កើនឡើងចំនួនប្រមាណជាង ២៨០០តោនក្នុង១ថ្ងៃ ដែលការកើនឡើងនេះ ក្នុងរង្វង់​ពី១០ភាគរយ ទៅ១៣ភាគរយ ក្នុង១ឆ្នាំ។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ។ បរិមាណសំរាមក្នុងទីក្រុង ត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើងបន្តទៀត...

អាជ្ញាធរជាតិអប្សរា ជួសជុល​រហាត់​​ទឹក​ តាំង​ពី​ទ​ស​វ​ត្សរ៍​ទី​៦​០​​ឡើង​វិញ

រហាត់ទឹកឈើដ៏ធំមួយស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវក្នុងឧទ្យានអង្គរ គឺបាន​កសាង​ឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមក ហើយអមដោយ​ផ្ទះលម្ហែកា​យ​មួយនៅ​ក្បែរ​នោះ ប៉ុន្តែត្រូវបានរងនូវការខូចខាតស្ទើរបាត់រូបរាងដោយសារអាយុកាល និងសង្គ្រាមនា​សម័យប៉ុលពត។ បន្ទាប់ពីអ្នកជំនាញធ្វើការពិនិត្យ និងក្រោមការជួយ​ឧបត្ដម្ភពីសប្បុរសជន អាជ្ញាធរជាតិ អប្បរា នឹងធ្វើការជួសជួលឡើងវិញ​ចំពោះរហាត់​ទឹក​នេះ។ នេះបើយោងតាមការ​ចេញផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោក ម៉ៃ...

អារ៉ែងជាតំបន់​អេកូទេស​ចរណ៍​ដ៏​ទាក់​ទាញ​

តំបន់អេកូទេសចរណ៍អារ៉ែង មានសក្តានុពលខ្លាំង ដែលកំពុងទាក់​ទាញ​ចំណាប់​អារម្មណ៍របស់អ្នកទេសចរក្នុងស្រុក ដោយសារមានព្រៃភ្នំ ទឹកជ្រោះ។ល។ តំបន់អេកូទេសចរណ៍អារ៉ែងមានចម្ងាយប្រមាណ ២៤គីឡូម៉ែត្រ ពីទីរួមស្រុកថ្មបាំង ដែលស្ថិតក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង មានសក្តានុពល ដូចជា ទី១. ព្រៃភ្នំ ២. ទឹកជ្រោះ ៣. សត្វព្រៃ ៤. ត្រីនាគ ៥....

អត្ថបទពេញនិយម

close button