Sunday, September 15, 2019
Home កសិកម្ម ការចិញ្ចឹមសត្វ

ការចិញ្ចឹមសត្វ

ហិន​ហោច​អស់​ហើយ​៖ ​អាជ្ញា​ធរ ឆ្មក់​​បង្រ្កាប​បាន​សត្វព្រៃ​ចម្រុះ​៨៥ គីឡូ​ក្រាម​ពី​ឈ្មួញ​កំ​ពុង​ចែក​ចាយ

ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានចុះបង្ក្រាបការធ្វើសន្និធិលក់ចែក​ចាយ​សាច់សត្វព្រៃ នៅចំណុចផ្សារសាមគ្គី ខេត្តស្ទឹងត្រែង ដោយរឹបអូសបានសាច់សត្វព្រៃ​ចម្រុះចំនួន ៨៥គីឡូក្រាម មានដូចជា៖ សាច់ឈ្លូសចំនួន ២៤គីឡូក្រាម សាច់​ប្រើស​ចំនួន ៣៥គីឡូក្រាម សាច់ងៀតប្រើសចំនួន ០៥គីឡូក្រាម និងសាច់ជ្រូកព្រៃចំនួន ២១គីឡូក្រាម។

តើអ្នកដឹងទេ? សត្វ​ត្មាត​អាច​ការ​ពារ​មិនឲ្យយ​ជំងឺ​ឆ្លង​ដល់​មនុស្ស​ និង​សត្វ​បាន​

បើតាមអង្គការមូលនិធិសកលអភិរក្សធនធានធម្មជាតិ WWF សាក​សពសត្វ​ដែល​ងាប់​ស្អុយ​រលួយ​ក្នុង​ព្រៃ អាច​មាន​ផ្ទុក​មេរោគ​ដែល​អាច​ឆ្លង​ដល់​សត្វ​ស្រុក​ និងមនុស្ស​បាន​។ ប៉ុន្តែ​បើ​សិន​ជា​មាន​សត្វ​ត្មាត​ ទៅ​ស៊ី​សាក​សព​សត្វ​ដែល​ស្អុយ​រលួយ​នោះ​អស់​ នោះ​នឹង​គ្មាន​ក្លិន​ស្អុយ និង​មេរោគ​អាច​ឆ្លង​រាល​ដាល​ដល់​សត្វ​ស្រុក និង​មនុស្ស​ទេ។ នេះ​ជា​តួនាទី​អេកូឡូស៊ី​របស់​សត្វ​ត្មាត​ ក្នុង​ការ​រក្សា​ឱ្យ​បរិស្ថាន​ធម្ម​ជាតិ​ស្អាត​។ សត្វ​ត្មាត​ជា​ប្រភេទ​បក្សី​កម្រ និង​ជិត​ផុត​ពូជបំផុត​ក្នុង​ប្រទេស​កម្ពុជា​។ ពួក​វា​កំពុង​ទទួល​រង​គ្រោះដោយ​សារ​ការ​បាត់​បង់​ទី​ជម្រក កង្វះ​ចំណឺ​អាហារ និង​ការ​បំពុល​ថ្នាំ​សម្លាប់​សត្វ​ព្រៃ​។

សត្វ​ចាប​​ព្រៃ​វែង​ជិត​​ផុត​ពូជ​​លើ​ពិភព​លោក​​​មាន​​​​នៅ​​កម្ពុជា

បើតាមការផ្សាយព័ត៌មានផ្លូវការរបស់ អង្គការជីវិតសត្វស្លាបអន្តរជាតិ Birdlife នៅរសៀល​​ថ្ងៃព្រហស្បតិ៍ ៧កើត​ ខែ​ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ថ្ងៃ០៥ ខែកញ្ញា ឆ្នាំ២០១៩ ថា ចាបព្រៃវែង (Yellow-breasted Bunting Enberiza aueola)គឺជាប្រភេទជិតផុតពូជបំផុតលើលោក ដែលកំណត់ក្នុង​បញ្ជីក្រហម ក្នុងឆ្នាំ​២០១៧ ។...

សត្វត្មាត ជាសត្វដែលជួយ​សម្អាតបរិស្ថាន​ និងការពារ​ជំងឺ​ឆ្លង​មក​មនុស្ស​

សត្វត្មាតមានតួនាទីសំខាន់ណាស់ក្នុងការរក្សាបរិស្ថានធម្មជាតិឱ្យបានស្អាត។ ពេលណាមានសាកសពសត្វស្អុយរលួយនៅក្នុងព្រៃ ក្បែរភូមិ ក្បែរសហគមន៍ សត្វត្មាតនឹងទៅស៊ីសាកសពសត្វនោះ សម្អាតបរិស្ថាន បំបាត់ក្លិនស្អុយ និងបង្កាមិនឱ្យមានរោគឆ្លងដល់ មនុស្ស និងសត្វ។ ចូលរួមការពារសត្វត្មាត ដើម្បីឱ្យសត្វត្មាតអាចបន្តតួនាទីក្នុង ការសម្អាត បរិស្ថានធម្មជាតិ...

យុវជនជុំគ្នាជជែកគ្នា ដើម្បីការអភិវឌ្ឍ​ដោយ​យុត្តិធម៌ និងនិរន្តភាព

ក្រុមអង្គការសង្គមស៊ីវិល និងបណ្តាញយុវជន បានជួបពិភាក្សាគ្នា​ក្រោមប្រធានបទ ពង្រឹងការចូលរួមរបស់យុវជនប្រកបដោយបរិយាប័នដើម្បីការអភិវឌ្ឍដោយយុត្តិធម៌ និងនិរត្តភាព។ នៅក្នុងកម្មវិធីដែលធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់ពីរ នៅថ្ងៃទី ៣០ ខែសីហា​នេះ លើកឡើងប្រធានបទធំៗចំនួន ៤ ទី ១...

អង្គការស្បៀងអាហារ ​និង ​UN ជំរុញ​​អោយ​មនុស្ស​ជុំ​​វិញ​ពិភព​លោក​​​បរិភោគ​ចង្រិត ​ព្រោះ​មាន​​ប្រូ​តេ​​អ៊ីន​ខ្ពស់​

នៅក្នុងប្រទេសកម្ពុជាយើង សត្វចង្រិត គឺជាសត្វដែលយើងអាចរកបាននៅក្នុងព្រៃ ក្រោមស្លឹកឈើ ឬក្នុងរន្ធផ្សេងៗ។ សត្វចង្រិត មានពូជច្រើនប្រភេទដូចជា ចង្រិត​ដែកក្រហម ចង្រិតដែកខ្មៅ ចង្រិតដូង ចង្រិតខ្ចឹងសជាដើម។ ដោយសារ មានតម្រូវការកើនឡើងពីប្រជាជនកម្ពុជា ទើបប្រជាកសិករ ងាកមក​ចិញ្ចឹមចង្រិតច្រើន។

តំបន់អេកូទេសចរណ៍នៅបាត់​ដំបង​ដែលលោក​អ្នក​មិនគួរមើល​រំលង!

ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មិនគួរមើលរំលងតំបន់អេកូទេសចរណ៍ដ៏ស្រស់ស្អាតមួយ នៅក្នុងទឹកដីជង្រុកស្រីរបស់ខ្មែរនោះឡើយ។ ទីតាំងអេកូទេសចរណ៍នោះ គឺនៅសហគមន៍ព្រែកទាល់ នៅខេត្តបាត់ដំបង មានទាំងភូមិបណ្តែតទឹក និងដែនជម្រកសត្វស្លាប។ រូបពីមជ្ឈមណ្ឌលសំ វាសនា អ្នកទស្សនាអាចទៅដោយមានអ្នកនាំ មានជំនាញច្បាស់មកពីមជ្ឈមណ្ឌលសម វាសនា...

អឺរ៉ុបចាយ​លុយប៉ុន្មាន​​រយ​លាន​ដុលារ ដើម្បី​​ជួយវិស័យកសិកម្ម​កម្ពុជា​ តាំង​ពីឆ្នាំ ១៩៩៣ មក?

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានរម្លឹកសង្ខេបពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការផ្តល់ជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប សម្រាប់អភិវឌ្ឍវិស័យកសិកម្មចាប់ពីឆ្នាំ ១៩៩៣ មក។ ការលើកឡើងរបស់លោក វេង សាខុន បានធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២១ ខែសីហា...

ស្ទឹងត្រែង៖​សំបុកសត្វត្រយ៉ងយក្ស​ចំនួន ១៦​ ​ត្រូវ​បាន​រកឃើញ​ក្នុង​ឆ្នាំ ២០១៨ ​និង​​បន្តរុករក​​សំបុក​ថ្មី

ក្នុងឆ្នាំ២០១៨ ក្រុមតាមដានជីវចម្រុះរបស់អង្គការសត្វស្លាបអន្តរជាតិនៅដែនជម្រកសត្វព្រៃសៀមប៉ាងនិងសៀមប៉ាងខាងលិច ក្នុងខេត្តស្ទឹងត្រែង​ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរកនិងតាមដានសំបុកសត្វត្រយ៉ងយក្ស ។ជាលទ្ធផល សំបុក្រសត្វត្រយ៉ងយក្សចំនួន ១៦ត្រូវបានរកឃើញ និងបានតាម​ដានជាប្រចាំ ហើយ ១២សំបុកទទួលបានជោគជ័យបានកូនចំនួន ១៧ក្បាល។ សម្រាប់រដូវកាលបង្កាត់ពូជនាខែកក្កដាឆ្នាំ ២០១៩នេះ ក្រុម​ការងារ​អង្កការនេះ...

ចំណេះដឹង! ប្រមោយដំរី អាចហិតក្លិន​ ដកដង្ហើម​ ផឹក​ទឹក​ និងបំពងជា​សំឡេង​បាន

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ជាថ្ងៃទិវាសត្វដំរីពិភពលោក ឆ្នាំ២០១៩។ អង្គការ មូននិធិសកល​សម្រាប់អភិរក្សធនធានធម្មជាតិ WWF បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអបអរទិវានេះ។ អង្គការនេះ បានលើកឡើងពីរឿងមួយដែលគួរឱ្យចាប់អារម្មណ៍អំពីសត្វដំរីនោះ គឺប្រមោយរបស់វា។ សត្វដំរីអាចប្រើប្រមោយរបស់វា ដើម្បីហិតក្លិន ដកដង្ហើម បំពងជាសម្លែង ផឹកទឹក និងចាប់វត្ថុនានា...

អត្ថបទពេញនិយម

close button