Friday, November 15, 2019
Home ផ្សេងៗ

ផ្សេងៗ

លោក ថារ៉ា អ្នកកាសែត​បង្កើតសាលា​បង្រៀន​ក្មេងក្រីក្រ​ រំភើប ពេលបាន​អគារសិក្សាថ្មីពីនិស្សិត​ហុងកុង

មជ្ឈមណ្ឌលភាសាបរទេស​តាគិន សម្ពោធ​ ដាក់ឲ្យ​ប្រើ​ប្រាស់​​ថ្នាក់រៀន​១ខ្នង​បន្ថែមទៀត នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១៩ ​បន្ទាប់ពីមជ្ឈមណ្ឌលនេះដំណើរការ​បាន​៤​ ឆ្នាំ។ អគារសិក្សាថ្មីនេះ កសាងឡើងដោយស្នាដៃផ្ទាល់នៃក្រុមយុវជនស្ម័គ្រចិនមកពីហុងកុង។ លោក ម៉ៃ...

ជនជាតិ​ជប៉ុន​ ប្រគល់​វត្ថុបុរាណ​ខ្មែរចំនួន ​៨៥ មុខដល់​កម្ពុជាវិញនៅ​ថ្ងៃនេះ​

ពិធីទទួលវត្ថុបុរាណខ្មែរចំនួន ៨៥មុខ/បំណែក ពីលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា ជនជាតិជប៉ុន បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅសារមន្ទីរជាតិ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការប្រគល់វត្ថុបុរាណជូន​រដ្ឋាភិបាលកម្ពុជា ពីសំណាក់លោកស្រី ហ្វូមីកូ តាកាកុវ៉ា គឺដើម្បីឧទ្ធិសដល់​វិញ្ញាណក្ខន្ធ ស្វាមីរបស់លោកស្រី។...

សាលាបង្កើតដោយអ្នក​កាសែត​ដែល​បង្រៀន​សិស្សអត់គិត​ថ្លៃ គ្រោងសម្ពោធ​​ប​ន្ទប់​សិក្សា​ថ្មី

មជ្ឈមណ្ឌលភាសាបរទេស​តាគិន សម្ពោធ​ ដាក់ឲ្យ​ប្រើ​ប្រាស់​​ថ្នាក់រៀន​១ខ្នង​បន្ថែមទៀត​បន្ទាប់ពីដំណើរការ​បាន​៤​ឆ្នាំ។ ក្រោយពីដំណើរការ​អស់​រយៈពេល​ជិត៤ឆ្នាំ មជ្ឈមណ្ឌលភាសាបរទេសតាគិន បានពង្រីកថ្នាក់រៀន​មួយ​ខ្នង​បន្ថែម​ទៀត​​​ ​ក្រោម​ការឧបត្ថម្ភរបស់អង្គការ IDEA ដែលមាន​ទីតាំងនៅទីក្រុង ហុងកុង តាមរយៈការជួយ​ប្រឹង​ប្រែង​របស់​​អង្គការ iHerb និងអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា​(CCAFO)។

មន្រ្តីសន្យាថា គ្រឿងញៀននៅតាមក្លឹបកម្សាន្តនឹងត្រូវលុបបំបាត់ឱ្យអស់ត្រឹមឆ្នាំ២០១៩

លោក ម៉ក់ ជីតូ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអគ្គស្នងការរងនគរបាលជាតិបានអះអាងថា ក្នុងឆ្នាំ២០១៩នេះ មន្រ្តីនឹងប្រឹងប្រែងដើម្បី លុបបំបាត់ការប្រើប្រាស់និងចែកចាយគ្រឿងឱ្យអស់នៅតាមក្លឹបកម្សាន្ត ក្រោយពីមានក្លឹបមួយចំនួននៅភ្នំពេញ ដូចជាក្លឹបរ៉ុក ក្លឹបលុច្សសារី និងក្លឹបមួយចំនួនទៀតនៅតាមខេត្ត ត្រូវបានបង្ក្រាបជាបន្តបន្ទាប់។ លោកថា«យើងប្ដេជ្ញាថា លុបបំបាត់ឱ្យអស់ក្នុងឆ្នាំ២០១៩ ហើយនេះគឺជាគោលការណ៍ណែនាំរបស់សម្ដេចក្រឡាហោម ស ខេង»។

ក្រុមអ្នកស្រាវជ្រាវរាជបណ្ឌិតសភា កម្ពុជា រកឃើញប្រាសាទថ្មី ​និងលិង្គ​ចម្លែក ​១នៅទីក្រុងសម្ភុបុរៈ

ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា ដែលដឹកនាំដោយ លោកសាស្ត្រាចារ្យ បណ្ឌិត ធុយ ចាន់ធួន បានរកឃើញ ប្រាសាទថ្មីមួយទៀត គឺ «ប្រាសាទអូរក្រសាំង» ស្ថិតក្នុង ទីក្រុងសម្ភុបុរៈ នៅ ភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ បើតាមលោកសាស្ត្រាចារ្យ បណ្ឌិត...

Miss Global Cambodia ចូលរួម​​សម្អាតបរិស្ថាន នៅឆ្នេរអូត្រេះ ក្នុង​​ខេត្តព្រះសីហនុ

ព្រះសីហនុ៖ បវរកញ្ញាឯកកម្ពុជា (Miss Global Cambodia) បានចូលរួម​សម្អាត​បរិស្ថាននៅ​ឆ្នេរអូ​ត្រេះ ដើម្បីចូលរួមលើកកម្ពស់អនាម័យបរិស្ថាន និងសោភណភាព​នៅតាមតំបន់ឆ្នេរក្នុង​ខេត្ដព្រះ​សីហនុ។ កម្មវិធីនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែ​​ឧសភា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់លេខ៤ ខេត្តព្រះសីហនុ។

ការប្រគំតន្ត្រីសប្បុរសធម៌ អុីណារីតា បានជួយដល់ពលរដ្ឋក្រីក្រនៅសៀមរាបជាង ៤០០ គ្រួសារ

តារាសិល្បៈចុះចែកអំណោយភ្លាមៗនៅសៀមរាប កាលពីល្ងាចថ្ងៃទី១៤ ឧសភា តារាចាស់ក្មេងល្បីៗ រួម លោក ខេម លោក គូម៉ា នាយគ្រឿន កញ្ញា ផន ស្រីខួច លោក ឃុន វត្ថា លោក សៅ ឧត្តម...

សមាគមអភិរក្សស៊ីក្លូ បង្កើតកម្មវិធី​ប្រណាំង​ស៊ីក្លូនៅខែ មិថុនា​ខាង​​​មុខ​នេះ​

ភ្នំពេញ៖ សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា នឹងរៀបចំ​កម្មវិធី​ប្រណាំង​ស៊ីក្លូ​ក្រោម​ប្រធានបទ “​អភិរក្ស​ស៊ីក្លូ​ដើម្បី​ទេសចរណ៍​” ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​ ២២-២៣​ខែ មិថុនា ​ឆ្នាំ​២០១៩​ខាងមុខ​។​ ដើម្បី​លើកកម្ពស់​​មុខរបរអ្នក​ធាក់​ស៊ីក្លូ និងជាការ​រួមចំណែក​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ក្នុងស្រុក និង​អន្តរជាតិ សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានបង្កើតកម្មវិធីប្រណាំងស៊ីក្លូនេះឡើង។

ភ្ញៀវទេសចរកើនឡើងច្រើន សម្រុក​ទៅលេង​រមណីយដ្ឋាន​តា​​តៃ ក្នុងខេត្ដកោះកុង

រមណីយដ្ឋាន​ទឹកជ្រោះ​ធម្មជាតិ​តាតៃ ​ក្នុង​ខេត្តកោះកុង ​ជាទី​កន្លែង​សម្រាក​លំហែ​​កម្សាន្ត​ដ៏​ទាក់ទាញ​មួយនា​រដូវក្ដៅ​នេះ ​ដោយទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរ​​ជាតិជាច្រើនមក​ទស្សនា ប្រមាណពី ១៥០នាក់ ទៅ​២០០​នាក់​​ក្នុងមួយថ្ងៃៗ ។ លោក ធិ​ន សម្បត្តិ មេឃុំ​តា​តៃ តំណាងឱ្យ​ប្រធាន​សហគមន៍​ទឹកជ្រោះ​តា​តៃ ​បានឱ្យ​ដឹងថា ក្រោយថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​រួចមក...

អត្ថបទពេញនិយម

close button