Wednesday, November 20, 2019
Home អន្តរជាតិ

អន្តរជាតិ

ត្រឹមឆ្នាំ២២០០ ភ្នំទឹកកកទាំង ៤០០​​​​​របស់​ប្រ​ទេស​អ៊ី​ស្លង់​ នឹង​ត្រូវ​ រលា​យ​​​​អស់

កាលពី​ថ្ងៃទី១៨ ខែសីហា​ម្សិលមិញ អ្នកវិទ្យាសាស្ដ្រ​មកពី​សហរដ្ឋអាមេរិក​និង​ប្រទេស​អ៊ី​ស្លង់​បាន​ជួបជុំគ្នា​ដើម្បី​ធ្វើ​ពិធី​រំលឹក​ការបាត់បង់​ភ្នំ​ទឹកកក​ឈ្មោះ Okjokull ឬ​ហៅ​កាត់​ថា OK ដែលជា​ភ្នំ​ទឹកកក​ដំបូង​របស់​ប្រទេស​អ៊ី​ស្លង់​បាន​រំលាយ​បាត់​រូប​រាង​តាំងពី​ឆ្នាំ២០១។ លោក Dominic Boyer សាស្ដ្រ​ចា​រ្យ​ខាង​នរវិទ្យា​នៃ​សាកលវិទ្យាល័យ Rice University នៅ​រដ្ឋ​តិច​សាសន៍​សហ​រដ្ឋ​អាមេ​រិក​បាន​ប្រាប់​សារព័ត៌មាន CNN ថា ចាប់តាំងពី​ពេលថ្មីៗនេះ ប្រទេស​អ៊ី​ស្លង់​បាន​បាត់បង់​ផ្ទាំង​ទឹកកក១១ពាន់​លាន​តោន​ជា​រៀងរាល់ឆ្នាំ ដូច្នោះ ភ្នំ​ទឹកកក​ទាំងអស់​របស់​ប្រទេស​នេះ​ដែលមាន​ចំនួន៤០០ កំពុង​ប្រឈម​នឹង​ជោគវាសនា​ដូចគ្នា​នឹង​ភ្នំ​ទឹកកក Okjokull ដែល​ទើប​រំលាយ​នេះ។

អ្នក​វិទ្យា​សាស្រ្ដ​រក​ឃើញ​ថា ទឹក​ភ្លៀង​ក៏​មាន​ផ្លា​ស្ទិច​ដែរ

កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​ការ​សិក្សា​ពិ​សោធន៍​មួយ ត្រូវ​គេ​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​មើល​ទឹក​ភ្លៀង​ដែល​ធ្លាក់​នៅ​ខាង​លិច​នៃ​សហ​រដ្ឋ​អាមេរិក គឺ​រដ្ឋ Colorado ហើយ​ក្រោយ​មក​អ្នក​វិទ្យា​សាស្រ្ដ​នៅ​ក្រ​សួង​មហា​ផ្ទៃ​សហ​រដ្ឋ​អា​មេ​រិក​និង​អ្នក​វិទ្យា​សាស្រ្ដ​សិក្សា​ភូមិ​សាស្រ្ដ​សហ​រដ្ឋ​អា​មេ​រិក បាន​ដាក់​ចំណង​ជើង​រួម​គ្នា​នៃ​ការ​សិក្សា​ពិសោធន៍​នោះ​ថា​«​ភ្លៀង​ផ្លា​ស្ទិច​»​។ ក្រុម​អ្នក​សិក្សា​បាន​និ​យាយ​ថា គេ​ពុំ​អាច​មើល​ឃើញ​ផ្លា​ស្ទិច​ដោយ​ភ្នែក​ទទេ​បាន​ទេ ប៉ុន្តែ​គេ​មើល​ឃើញ​វា​ដោយ​ប្រើ​មីក្រូ​ទស្សន៍​កែវ​ថត​ដែល​បំពាក់​ជា​មួយ​កាមេ​រ៉ា​ឌី​ជី​ថល​។អ្នក​វិទ្យា​សាស្រ្ដ​បាន​រក​ឃើញ​ថា ប្លា​ស្ទិច​ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​គំរូ​ទឹក​ភ្លៀង​៩០% ដែល​ភាគ​ច្រើន​ជា​ទម្រង់​ជាតិ​សរ​សៃ​ហើយ​មាន​ពណ៌​ផ្សេង​ៗ​គ្នា ហើយ​ពណ៌​ខៀវ​មាន​ច្រើន​លើស​លុប​បំផុត គឺ​ច្រើន​ជាង​ពណ៌​ក្រហម ពណ៌​ទឹក​ប្រាក់ ពណ៌​ស្វាយ ពណ៌​បៃ​តង ពណ៌​លឿង​និង​ពណ៌​ផ្សេង​ទៀត ប៉ុន្តែ​ពួក​គេ​មិន​បាន​ដឹង​ច្បាស់​ថា តើ​ប្លា​ស្ទិច​ទាំង​នោះ​មក​ពី​ណា​ឡើយ​។ កាល​ពី​រយៈ​ពេល​កន្លង​មក អ្នក​វិទ្យា​សាស្រ្ដ​ក៏​ធ្លាប់​បាន​រក​ឃើញ​បំណែក​តូច​ៗ​នៃ​ផ្លា​ស្ទិច​នៅ​ក្នុង​ទឹក​ភ្លៀង​ដែរ ដោយ​ពួក​គេ​បាន​ឃើញ​វា​នៅ​ក្នុង​ទឹក​ភ្លៀង​ដែល​ធ្លាក់​នៅ​តំបន់ Pyrenees នៅ​ភាគ​ខាង​ត្បូង​ប្រ​ទេស​បារាំង។ ហើយ​លើស​ពី​នេះ គេ​ក៏​ប្រ​ទះ​ដែរ នូវ​បំណែក​សំរាម​ប្លា​ស្ទិច​រាប់​សិប​លាន​អណ្តែត​ឆ្លង​កាត់​មហា​សមុទ្រ​ដោយ​សម្លាប់​ត្រី​និង​សត្វ​ដទៃ​ទៀត​។ ការ​សិក្សា​កន្លង​មក​ក៏​បាន​រក​ឃើញ​ថា​មនុស្ស​កំពុង​លេប​ប្លា​ស្ទិច​ជា​មធ្យម​ ៥ ក្រាម​រៀង​រាល់​សប្តាហ៍​គឺ​ជា​ទំងន់​នៃ​កាត​ឥណ​ទាន​មួយ​។ ទោះ​ជា​យ៉ាង​ណា​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​និ​យាយ​ថា វា​មិន​ច្បាស់​ទេ​ថា​តើ​ផល​ប៉ះ​ពាល់​សុខ​ភាព​របស់​មនុស្ស​ដោយ​សារ​ការ​រស់​នៅ​ជា​មួយ​ប្លា​ស្ទិច​ទាំង​អស់​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា...

ប្រ​ទេស​ថៃ​ផ្អាក​ការ​នាំ​សត្វ​ជ្រូក​ចូល​ពី​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​សារ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក

មន្រ្តី​នៅ​ក្រ​សួង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​និង​កសិ​កម្ម​ប្រទេស​ថៃ​បាន​ប្រាប់​កាសែតReuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែ​សីហា​នេះ​ថា ប្រទេស​ថៃ​នឹង​ចាប់​ផ្ដើម​ហាម​ឃាត់​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិត​ខាន​មី​យ៉ាន់​ម៉ា​រយៈ​ពេល​៩០​ថ្ងៃ ដែល​ហាម​ឃាត់​នេះ នឹង​ចាប់​ផ្ដើម​ពី​សប្ដាហ៍​ក្រោយ​នេះ បន្ទាប់​ពី​ប្រ​ទេស​មី​យ៉ាន់​ម៉ា បាន​ប្រ​កាស​អំពី​ការ​ផ្ទុះ​ឡើង​ជំងឺ​ប៉េស្ដ​ជ្រូក​អា​ហ្វ្រិក​ដំ​បូង​នៅ​ក្នុង​សប្ដាហ៍​នេះ​។ លោក Sorawit Thanito អគ្គ​នា​យក​នៃ​អគ្គ​នា​យក​ដ្ឋាន​អភិ​វឌ្ឍន៍​បសុ​សត្វ​បាន​ថ្លែង​ថា ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក មិន​ទាន់​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ឡើយ​ទេ​។ នៅ​ដើម​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ចិន​ក៏​បាន​ប្រកាស​អំពី​ការ​ហាម​ឃាត់​នាំ​សត្វ​ជ្រូក​ចូល​ពី​ប្រ​ទេស​មី​យ៉ាន់​ម៉ា​ដែរ ដោយ​សារ​ក្ដី​កង្វល់​អំពី​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​។ ប្រ​ទេស​ចិន​កំពុង​ទប់​ស្កាត់​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​នេះ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន ខណៈ​ជំងឺ​ដ៏​កាច​សាហាវ​នេះ បាន​រាល​ដាល​ទៅ​ដល់​គ្រប់​ខេត្ត​ទាំង​អស់​របស់​ប្រទេស​ចិន រួម​ទាំង​កោះ​ហុង​កុង និង​ហាយ​ណាន​ផង​ដែរ​៕

លោក Simon Yam Tat-wah ត្រូវបានគេលួចចាក់ឱ្យរងរបួស

លោក Simon Yam Tat-wah តារាសម្ដែងហុងកុងដ៏ល្បីល្បាញ ត្រូវបានគេលួច ចាក់ត្រង់ពោះបណ្ដាលឱ្យរងរបួសនិងហូរឈាម អំឡុងពេលតារាអាយុ៦៤ឆ្នាំនេះ បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីសម្ពោធហាងមួយកន្លែងស្ថិតនៅខាងត្បូងប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់ The south China Morning Post នៅថ្ងៃទី២០កក្កដានេះ។ សាក្សីឃើញហេតុការណ៍បានរៀបរាប់ថា បន្ទាប់ពីរងការចាក់...

WHO៖មនុស្សជាង៨២០លាននាក់កំពុងជួបប្រទះការអត់ឃ្លាន

មនុស្សប្រមាណ៨២០លាននាក់ មិនទទួលបានអាហារបរិភោគគ្រប់គ្រាន់ឡើងនៅក្នុងឆ្នាំ២០១៨ ខណៈតួលេខនេះបានកើនឡើង ព្រោះកាលពីឆ្នាំ២០១៧ អ្នកជួបការអត់ឃ្លានមានតែ៨១១លាននាក់ នៅទូទាំងពិភពលោក។ នេះបើតាមរបាយការណ៍ដែលចេញដោយអង្គការសុខភាពពិភពលោកកាលពីថ្ងៃទី១៥ខែកក្កដានេះ។ ភាគអន់ឃ្លាននេះ បន្តកើនឡើងនៅក្នុងចំណោមប្រទេសជាច្រើនដែលមានកំណើនសេដ្ឋកិច្ចយឺតយ៉ាវ ជាពិសេសក្រុមប្រទេសដែលមានប្រាក់ចំណូលមធ្យម និងប្រទេសដែលពឹងផ្អែកទាំងស្រុងលើទំនិញម្ហូបអាហារនាំចូលពីបរទេស។ ជាមួយគ្នានេះ របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិក៏បានរកឃើញថា គន្លាតដាច់ឆ្ងាយនៃប្រាក់ចំណូលរវាងអ្នកក្រនិងអ្នកមាន​ កំពុងកើនឡើងនៅក្នុងប្រទេសមួយចំនួន ដែលកំពុងកើនឡើងភាពអត់ឃ្លាន ដែលវាធ្វើឱ្យអ្នកក្រកាន់តែពិបាក និងកាន់តែងាយរងគ្រោះជាដើម៕

ហ្វីលីពីនប្រកាសឱ្យពលរដ្ឋទូទាំងប្រទេសប្រុងប្រយ័ត្នជំងឺគ្រុនឈាម ខណៈអ្នកស្លាប់កើនដល់ជាង៥៤០នាក់

ក្រសួងសុខាភិបាលប្រទេសហ្វីលីពីនបានប្រកាសឱ្យប្រុងប្រយ័ត្នជំងឺគ្រុនឈាមនៅទូទាំងប្រទេស បន្ទាប់ពីជំងឺនេះ បានធ្វើឱ្យពលរដ្ឋជាង៤៥០នាក់ស្លាប់គិតចាប់តាំងពីខែមករា មក។ បើតាមតួលេខក្នុងរយៈពេល៦ខែឆ្នាំ២០១៩នេះ ពលរដ្ឋហ្វីលីពីនដែលបានឆ្លងជំងឺគ្រុន ឈាមគឺមានប្រហែល១សែននាក់ គឺបានកើនឡើងប្រហែល៨៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ បើតាមអង្គការសុខភាពពិភពលោក នៅទូទាំងពិភពលោកមានមនុស្សរាប់លាននាក់បានឆ្លងជំងឺគ្រុនឈាមជារៀងរាល់ឆ្នាំ ខណៈប្រហែល៥សែននាក់បានចេញរោគសញ្ញាធ្ងន់ធ្ងរនិងទាមទារការព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែក្នុងចំណោមនោះប្រហែល១ម៉ឺន២ពាន់៥រយនាក់៕

កម្ពុជា ចុះអនុស្សរណៈភាពជា​​ដៃគូ​​យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍកំ​ពង់​ផែ ស្វយ័តក្រុងព្រះ​សីហនុ​​ជា​​មួយ​ជប៉ុន

ព្រះសីហនុ៖ លោក លូ គឺមឈន់ ប្រធានអគ្គនាយកកំពង់​ផែស្វយ័​តក្រុងព្រះសីហនុ និងលោក Shigenori OGAWA អគ្គនាយកនៃនាយកដ្ឋានអាស៊ីអា​គ្នេយ៍ ​និង​ប៉ាស៊ីហ្វិក របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានចុះអនុស្សរណៈ​ស្ដីពីភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍកំពង់ផែផែស្វយ័ត ក្រុង​ព្រះ​​​សីហនុ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅការិយាល័យកណ្ដាលអង្គការ JICA នាទីក្រុង​តូក្យូ។ នេះបើ​​យោង​​តាម​សេ​ច​ក្ដី​​ប្រ​កាសព័ត៌មានរបស់អង្គការ JICA...

វៀតណាមកំពុងរៀបចំកិច្ចប្រជុំកំពូលលើកទី២ ឱ្យលោក ត្រាំ និងលោក គីម

ទីក្រុងហាយណូយកំពុងរៀបចំឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន បានជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលលើកទី២នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការបញ្ជាក់ពីប្រភពមួយចំនួន ដែលបានថ្លែងសារព័ត៌មានRueter ហើយបានចុះផ្សាយនៅថ្ងៃទី ១៧ មករា ឆ្នាំ២០១៩ នេះ។ ប្រភពបានបញ្ជាក់ថា លោក គីម...

តៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតដើម្បីទប់ទល់ការវាយប្រហាររបស់ចិន

កោះតៃវ៉ាន់ នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយ នៅសប្ដាហ៍ក្រោយ ដែលជាការធ្វើសមយុទ្ធលើកដំបូងក្នុងឆ្នាំនេះ ដើម្បីសាកល្បងសមត្ថភាពកងកម្លាំងយោធារបស់ខ្លួន ក្នុងការត្រៀមទប់ទល់ចំពោះការហារប្រហារពីចិនដីគោក។ តាមការគ្រោងទុកសមយុទ្ធនេះ នឹងចាប់ផ្ដើមធ្វើឡើងនៅវេលាម៉ោង ៥ ៣០ នាទី ព្រឹក ថ្ងៃទី ១៧ខែមករា នេះ ស្ថិតនៅចំកណ្ដាលកោះតៃវ៉ាន់។គេរំពឹងទុកថា នឹងមានការបាញ់សាកល្បងអាវុធៗទំនើបជាច្រើនដូចជា ការបាញ់រ៉ុកកែត  មីស៊ីល...

ម្ជុលរកឃើញនៅក្នុងសាច់ផ្លែទំពាំងបាយជូដែលទិញពីផ្សារទំនើប

អាជ្ញាធរប្រទេសអូស្រ្ដាលី កំពុងស៊ើបអង្កេតក្រោយពីមានការរកឃើញម្ជុល ត្រូវបានគេបង្កប់នៅក្នុងសាច់ផ្លែទំពាំងបាយជូ ដែលប្ដីប្រពន្ធមួយគូបានទិញពីផ្សារទំនើបមួយឈ្មោះ Woodsworth  ស្ថិតក្នុងទីក្រុងMelbourne ។ លោក Skender Hasa និងអ្នកស្រី Shams Alsubaiy បានយកផ្លែទំពាំងបាយជូបៃតងគ្មានគ្រាប់មកបរិភោគជាអាហារសម្រន់នៅក្រោយបាយល្ងាច កាលពីថ្ងៃទី១ ខែមករា កន្លងទៅនេះ ហើយក្រោយមក...

អត្ថបទពេញនិយម

close button