Sunday, September 15, 2019
Home កសិកម្ម ផ្លែឈើ

ផ្លែឈើ

ទឹកដូង មានសារៈសំខាន់ខ្លាំង លើសពីអ្វី​ដែល​អ្នក​បានដឹង?

ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​សំខាន់ៗ​របស់​ទឹកដូង ចំពោះ​សុខភាព​៖ ១. ទឹក​ធម្មជាតិ​សម្បូរ​ដោយ​ថាមពល៖ ខុស​គ្នា​ស្រឡះ​ពី​ភេសជ្ជៈ​កីឡា​ផ្សេងៗ ដែល​ពោរ​ពេញ​ដោយ​សារធាតុ​ញៀន​សម្បូរ​ដោយ​ជាតិ​ស្ករ និង​សូដ្យូម​ដែល​ដំណើរការ​តាម​បែប​គីមី ទឹក​ដូង​មាន​លក្ខណៈ​សាមញ្ញ​បែប​ធម្មជាតិ​សុទ្ធ​សាធ ដោយ​មាន​ធាតុ​អេឡិចត្រូលីត (ប៉ូតាស្យូម ក្លរីត ម៉ាញ៉េស្យូម កាល់ស្យូម និង​ផូស្វាត) ដែល​រាងកាយ​យើង​ត្រូវ​ការ។ ពេល​យើង​បរិភោគ​ទឹក​ដូង រាង​កាយ​នឹង​ទទួល​បាន​រាល់​សារធាតុ​ប៉ូវ​ធម្មជាតិ​ទាំង​អស់​ពេញ​លេញ​តែ​ ម្ដង។

បុគ្គលិកត្រូវបានជម្លៀសចេញពីសាកលវិទ្យាល័យមួយក្នុងប្រទេសអូស្ត្រាលីបន្ទាប់ពីធុំក្លិនផ្លែទូរេន

បុគ្គលិកប្រហែល៥៥០នាក់នៃសាកលវិទ្យាល័យ Canberra ប្រទេសអូស្រ្ដាលី ត្រូវបានគេបង្ខំជម្លៀសចេញពីអាគាររបស់សាលាត្រឹមរយៈពេលជាង៦នាទី បន្ទាប់ពីមានការធុំក្លិនស្អុយម្យ៉ាង ដែលគេសង្ស័យថាជាក្លិនអាចបង្កឡើងពីការលេចធ្លាយហ្គាស ប៉ុន្តែក្រោយពីមានការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញពន្លត់អគ្គិភ័យ ទើបដឹងថា ក្លិនស្អុយនោះ គឺផាយចេញពីផ្លែទូរេន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីពេលថ្មីៗនេះ។ ទីភ្នាក់ងារប្រកាសអាសន្នរបស់អូស្ដ្រាលីបានបញ្ជាក់ថា បន្ទាប់ពីមានការចុះស្រាវជ្រាវរបស់អ្នកឯកទេស គឺអាគាររបស់សាកលវិទ្យាល័យទាំងមូលគឺមានសុវត្ថិភាពទាំងស្រុង បន្ទាប់ពីផ្លែទូរេនត្រូវបានយកទៅបោះចោលក្នុងធុងសំរាម។

ផ្លែគុយមានតម្លៃថ្លៃ ព្រោះជាឱសថ និងជា​ផ្លែ​ឈើ​ព្រៃ​មិនសូវសម្បូរ

ភ្នំពេញ៖ តាមឯកសារ « គុយ » ជាប្រភេទរុក្ខផលធម្មជាតិម្យ៉ាងដែលដុះក្នុងព្រៃភ្នំ និងព្រៃភូមិចាស់របស់អ្នកស្រុក។ ដើមរុក្ខជាតិមួយនេះ ជាប្រភេទវល្លិ ដុះឡើង​តាមដើមឈើខ្ពស់ៗមានដើមពីតូចដល់ធំរហូតប៉ុនភ្លៅមនុស្សចាស់ ស្លឹកវាតូចៗ និងមានផ្លែប៉ុនមេជើងឬធំជាងនេះ និងមានរសជាតិជូរផ្អែម។ ក្នុង១ឆ្នាំ...

ឆាប់ៗនេះ ផ្លែស្វាយកម្ពុជា មិនខ្វះ ទីផ្សារទៀតទេ ​គឺនាំ​ចេញ​​ ដោយ​​​ផ្ទា​ល់​​​ទៅ​ប្រទេសចិន

(ភ្នំពេញ)៖  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បាន ឲ្យដឹងថា កម្ពុជាកំពុងរៀបចំការចរចាជាមួយភាគីចិន ដើម្បីឈានដល់ការសម្រេចបាន នូវការចុះហត្ថលេខារួមគ្នា ស្តីពីការនាំចេញផ្លែស្វាយ ដោយផ្ទាល់ពីកម្ពុជា ទៅទីផ្សារ ប្រទេសចិន។ លោកថ្លែងបែបនេះ ក្នុងពិធីសម្ពោធរោងចក្រកែច្នៃវេចខ្ចប់ និងការ នាំ ចេញចេកអំបូងលឿងដំបូងគេនៅកម្ពុជា...

ផ្លែសាវម៉ាវជួយសម្រួលដល់ការបត់ជើងធំ

អ្នកមានបញ្ហាពិបាកក្នុងការបន្ទោលាមកឬហៅថាបត់ជើងធំ គួរតែព្យាយាមបរិភោគផ្លែសាវម៉ាវ ព្រោះផ្លែសាវម៉ាវដែលផ្ទុកជាតិសរសៃនិងជាតិទឹក នឹងជួយដល់ប្រព័ន្ធរំលាយអាហារ។ ការបរិភោគសាវម៉ាវចំនួន៥ផ្លែនឹងធ្វើឱ្យអ្នកទទួលបានជាតិសរសៃ៤ក្រាមដែលស្មើរនឹង១២%នៃជាតិសរសៃ ដែលរបបអាហាររបស់អ្នកត្រូវការជាប្រចាំថ្ងៃ។ ក្រុមវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិកបាននិយាយថា ជាតិសរសៃគឺមានប្រយោជន៍សម្រាប់សុខភាពនិងប្រព័ន្ធរំលាយអាហារ។ ការទទួលបានជាតិសរសៃគ្រប់គ្រាន់ នឹងជួយឱ្យការបត់ជើងធំទៀងទាត់ ព្រោះវាជួយឱ្យលាមកទន់។ ជាតិសរសៃក៏ជួយពោះវៀនមានសុខភាពល្អ និងជួយការពារការកើតមានជំងឺផ្សេងៗនៅក្នុងក្រពះ។ ហេតុផលមួយដែលសាវម៉ាវជួយបន្ទោលាមកទៀងទាត់ គឺដោយសារផ្លែសាវម៉ាវគឺជាប្រភពនៃជាតិទឹក និងត្រូវបានគេដឹងថា ផ្លែសាវម៉ាវមានផ្ទុកជាតិទឹករហូត៨២%៕ ប្រភព៖ Healthy and...

អ្នកស្រី សុខ គា៖ លក់អំពិល​ទឹក​​តាម​ចិញ្ចើមផ្លូវ១ថ្ងៃ​រកចំណូលបាន​​ជាង ១០ម៉ឺនរៀល

ភ្នំពេញ៖ គ្រប់មុខរបររកទទួលទានទាំងអស់សុទ្ធតែមានតម្លៃ ប្រសិនបើរបរនោះ​ជាមុខរបរសុច្ចរិត ។ តួយ៉ាងដូចជាអាជីវករ ប្រកបរបរលក្ខណៈសេដ្ឋកិច្ចក្រៅប្រព័ន្ធ លក់ដូរតាមចិញ្ចើមផ្លូវ បើទោះជាមិនសូវល្អមើល ប៉ុន្តែពួកគាត់ អាចរកចំណូល​បាន​សមរម្យប្រចាំថ្ងៃសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគាត់។ អ្នកស្រី សុខ គា អាជីករលក់ដូរ...

លោក វុទ្ធី៖ ឈប់ធ្វើការឲ្យគេ មក​បង្កើត​របរខ្លួន​ឯងលក់​ស្វាយ តាម​រ៉ឺម៉ក រក​ចំណូល​១ថ្ងៃ​​បាន ១០​​ម៉ឺន​​រៀល​

លោក វុទ្ធី បច្ចុប្បន្នមានអាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តក​ណ្តាល​។ លោកមានចំណេះដឹងអាចនិយាយភាសាចិនបានយ៉ាងល្អ ក្នងការទំនាក់ទំនង។ លោក វុទ្ធី បានបោះបង់អាជីពការងារនៅក្រុមហ៊ុន ដោយងាកមកចាប់របរលក់ផ្លែ​ឈើតាមរ៉ឺម៉កវិញ។ ហេតុអ្វីបានជាលោក បោះបង់អាជីពការងារហើយងាកមកចាប់របរនេះវិញ?

គាំទ្រផលិតផលកសិករខ្មែរ! ពុទ្រា ក្រូចឃ្វិចទឹកឃ្មុំ កសិករនៅបាត់ដំបង មានលក់នៅផ្សារសហគមន៍ខ្មែរ

ពុទ្រានិងក្រូចឃ្វិច ធម្មជាតិគ្មានសាធាតុគីមី របស់កសិករនៅស្រុកម៉ាឡៃនិងសំឡូត ខេត្តបាត់ដំបង​ បានមកដល់ហាងផ្សារសហគមន៍ខ្មែរ។ ពុទ្រា មានរស់ជាតិផ្អែមឆ្ងាញ់​ និងក្រូចឃ្វិចទឹកឃ្មុំ មួយឆ្នាំមានតែម្តងទេ ​រស់ជាតិផ្អែមឆ្ងាញ់បើបានភ្លក្សហើយគឺដឹងតែទិញតែម្តង។ ប្រសិនបងប្អូន...

កូរ៉េ គ្រោងបង្កើតផ្សារបោះដុំផលិតផលកសិកម្មនៅកម្ពុជា

គម្រោងស្តីពីការអភិវឌ្ឍវិស័យកសិកម្មឱ្យមាននិរន្តរភាព តាមរយ:ការបង្កើតផ្សារបោះដុំផលិតផលកសិកម្ម និងការបង្កើតប្រព័ន្ធព័ត៏មានទីផ្សារ នៅកម្ពុជា ត្រូវបានលោក JEONG Yun Gilm នាយកអង្គការ KOICA (Korea International Cooperation Agency) ដាក់ជាប្រធានបទក្នុងជំនួបពិភាក្សាជាមួយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

គាំទ្រផលិតផលកសិករខ្មែរ! ផ្លែឈើ បន្លែ ត្រីសាច់ សុវត្ថិភាព ទើបមកដល់ថ្មី នៅផ្សារសហគមន៍ខ្មែរ​

បន្លែផ្លែឈើត្រីសាច់និងកសិផលជាច្រើនទៀត ទើបមកដល់​ នៅហាងផ្សារសហគមន៍ខ្មែររាជធានីភ្នំពេញ។ បន្លែទាំងនេះសុទ្ធតែជារបស់ប្រជាកសិករក្រីក្រមកពីតាមបណ្តាខេត្រមួយចំនួនក្នុប្រទេសកម្ពុជា។ បន្លែ ផ្លែឈើ  និងត្រីសាច់ជាច្រើនប្រភេទ ផលិតដោយដៃកសិករតាមទីជនបទដែលដាំដុះដោយមិនប្រើប្រាស់ជាតិពុលឬគីមី កំពុងមានលក់នៅក្នុងផ្សារសហគមន៍ខ្មែរ ដែលមានទីតាំងស្ថិតនៅខាងត្បូងជាប់ផ្សារស្ទឹងមានជ័យថ្មីរាជធានីភ្នំពេញ។

អត្ថបទពេញនិយម

close button