Friday, November 15, 2019
Home សេដ្ឋកិច្ច អចលនទ្រព្យ

អចលនទ្រព្យ

មន្រ្តីជំនាញប្រាប់គន្លឹះប្រយ័ត្ន៦យ៉ាងជូនអ្នកចង់ទិញដីឡូត៍ និងអ្នកជ្រុលជាបានទិញហើយ

រលកនៃការពុះដីឡូត៍លក់ ហាក់កំពុងបោកបក់យ៉ាងខ្លាំងលើទីផ្សារអចលនទ្រព្យប្រទេសកម្ពុជានារយៈពេលចុងក្រោយនេះ ពិសេសដីនៅតំបន់ជាយៗរាជធានីភ្នំពេញ និងទីប្រជុំជន។​ លោក សៅ រ៉ាវី ប្រធានយកដ្ឋានអភិរក្សសុរិយាដី បានផ្ដល់គន្លឺះប្រុងប្រយ័ត្ន៦យ៉ាងជូនអ្នកដែលចង់ទិញដី និងដែលបានជាជ្រុលទិញដីឡូត៍រួចហើយ។ ទី១ ការកក់ប្រាក់ដោយគ្មានប្លង់រហូតដល់បងបាន១០០ភាគរយទើបចេញប្លង់ស្របច្បាប់ដោយមានតែការព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញ តែគ្មានការទទួលស្គាល់ពីអាជ្ញាធរ។ ២ ម្ចាស់ដីសុំដោះដូរដីដោយហេតុផលផ្សេងៗ នៅពេលដែលដីនោះឡើងថ្លៃខ្ពស់ ឬនៅពេលដែលដីក្បែរនោះត្រូវបានប្រកាសពីគម្រោងអភិវឌ្ឍន៍។

កម្ពុជា ត្រូវការលំនៅដ្ឋាន ៨០ម៉ឺន​ខ្នងទៀត បន្ទាប់ពីបុរីលំនៅដ្ឋាន​កើនឡើង ២២៨ទីតាំង នៅភ្នំពេញ

ភ្នំពេញ៖ យោងតាម​ការសិក្សា​រប​ស់​ក្រសួង​រៀបចំ​ដែនដី​បាន​ឲ្យ​ដឹងថា កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ប្រមាណ៨០ម៉ឺន​ខ្នង​បន្ថែមទៀត គិតពី​ចន្លោះ​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០៣០​ខាងមុខនេះ បន្ទាប់ពីក្រសួង​រៀបចំ​ដែនដី ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្នបុរី​លំនៅដ្ឋាន​ និង​សំណង់​បាន​កើន​ដល់ ២២៨ទីតាំងនៅ​រាជធានី​ភ្នំពេញ ខណៈ​​ទុនវិនិយោគ​ក្នុង​វិស័យនេះ សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង៤៨០០ លាន​ដុល្លារ​អាមេរិក ​ក្នុង​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ។ នេះបើតាម​របាយការណ៍​បង្ហាញដោយ​ក្រសួងរៀបចំដែន នាពេលថ្មីៗនេះ។ បើតាមរបាយការណ៍ដដែល ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ក្នុង​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ...

មូលនិធិរូបិយវត្ថុអន្តរជាតិ ព្យាក​រណ៍ថា វិស័យអចលន ទ្រព្យ កម្ពុជា នឹងធ្លាក់ចុះ​នៅ៥​ឆ្នាំ​ខាង​មុខ!

ភ្នំពេញ៖ យោងតាម​របាយការណ៍​ស្តីពី​កំណើនសេដ្ឋកិច្ច​កម្ពុជារ​បស់មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ (IMF) ដែលបានចេញផ្សាយ​កាលពី​ថ្ងៃទី ០៩ តុលា បានព្យាករណ៍​ថា កំណើនសេដ្ឋកិច្ចនៅកម្ពុជា​នឹង​បន្ត​ភាពខ្លាំង​ត្រឹមតែ​រយៈពេល ២-៣ ឆ្នាំ​ទៀតប៉ុណ្ណោះ មុននឹង​ធ្លាក់​ចុះមក​នៅត្រឹម​ប្រហែល ៦% សម្រាប់​រយៈពេល​មធ្យម ដោយសារ​ការខ្សោយនៃ​កំណើន​ផលិតភាព និង​ភាពចាស់ទុំ​នៃ​វដ្ដ​ឥណទាន និង​អចលនទ្រព្យ។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករណ៍ទៀត​ថា ការរីកចម្រើន​វិស័យ​អចលនវត្ថុ​កម្ពុជា នឹង​ធ្លាក់ចុះ​ក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ...

លោក ជា សុផារ៉ា ព្រមានអភិបាល​ខេត្តព្រះសីហនុឲ្យឈប់ជាបន្ទាន់នូវការចេញលិខិតអនុញ្ញាតសាងសង់សំណង់

នៅក្នុងលិខិតដែលចុះហត្ថលេខាដោយ លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើរជូន លោក យន់ មីន អភិបាលខេត្ត​ព្រះសីហនុ បានសរសេរថា «ការដ្ឋានសំណង់ជាច្រើនក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បាននឹងកំពុងដំណើរការសាងសង់ខ្លះ ជិតរួចរាល់ទាំងស្រុងទៅហើយ ដោយពុំមាន​លិខិតអនុញ្ញាតសាងសង់។ មានតែគោលការណ៍ឲ្យដំណើរការសាងសង់ មុនទទួល​បានលិខិតអនុញ្ញាតសាងសង់ ចេញដោយរដ្ឋបាលខេត្តព្រះសីហនុ ផ្ទុយទៅនឹងស្មារតី​នៃអនុក្រឹត្យស្តីពីលិខិតអនុញ្ញាតសាងសង់ បណ្តាលឪ្យកើតមានបទល្មើសសំណង់​ប៉ះពាល់ ដល់សណ្តាប់ធ្នាប់សារធារណៈ សោភណ្ឌភាព និងគុណភាពសំណង់»។

អ្នកទិញដីសូមប្រុងប្រយ័ត្ន៖ ក្រសួងរៀបចំដែនដី លុតអ្នកលក់ដីឡូតិ៍ខុសច្បាប់…

(ភ្នំពេញ)៖ បច្ចុប្បន្នគេសង្កេតឃើញថា ការពុះដីឡូតិ៍លក់មានការកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅតំបន់ជាយក្រុង និងនៅក្បែរតំបន់អភិវឌ្ឍន៍នានា ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែអ្នកពុះដីឡូតិ៍លក់ទាំងនោះ ហាក់មានភាពអនាធិបតេយ្យយ៉ាងខ្លាំង និងមួយចំនួនមិនទាន់បានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ទេ។ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មថ្នាក់ជាតិ បានអះ​អាងនៅថ្ងៃទី...

មុនទិញអចលនទ្រព្យ ត្រូវយល់ដឹងអំពី ដំណើរការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី!

នៅពេលដែលអ្នកទិញអចលនទ្រព្យឬដីធ្លីគឺមានសារៈសំខាន់ក្នុងការទទួលបានភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់ដើម្បីធានាថា អចលនទ្រព្យនោះ មានសុវត្ថិភាពសម្រាប់អ្នក។ ដូចនេះដើម្បីធានាថា ការផ្ទេរកម្មសិទ្ធិដីធ្លីត្រឹមត្រូវសូមអានអត្ថបទនេះ ដែលរៀបរាប់អំពីជំហាននីមួយៗ ឬត្រូវស្វែងរកការប្រឹក្សាជាមួយភ្នាក់ងារអចលនទ្រព្យក៏ដូចជាអ្នកដែលពាក់ព័ន្ធផ្សេងៗទៀតផងដែរ៖ ជំហានទី ១៖ ផ្ទៀងផ្ទាត់វិញ្ញាបនប័ត្រជាមួយការិយាល័យសុរិយោដីពាក់ព័ន្ធ ដំបូងអ្នកទិញត្រូវផ្ទៀងផ្ទាត់បណ្ណកម្មសិទ្ធិដីធ្លីជាមួយការិយាល័យសុរិយោដីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដើម្បីពិនិត្យមើលបំណុលឬផ្ទៀងផ្ទាត់ប័ណ្ណកម្មសិទ្ធិដំណើរការនេះគឺតម្រូវត្រូវតែមានឯកសារដូចខាងក្រោម៖ ● អ្នកទិញទទួលបានវិញ្ញាបនបត្រកម្មសិទ្ធិដំបូងពីអ្នកលក់ដើម្បីផ្ទៀងផ្ទាត់ភាពជាម្ចាស់ពិតប្រាកដ

តើនៅក្នុងរាជធានីភ្នំពេញ ដីនៅ​ក្នុងខណ្ឌណាខ្លះដែលកំពុងឡើងកូតខ្លាំង?

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា មានខណ្ឌចំនួនបី កំពុងតែមាន ភាពលេចធ្លោជាងគេនៅរាជធានីភ្នំពេញ ដោយ​សារខណ្ឌទាំងនោះ មានសកម្មភាព អភិវឌ្ឍន៍ និងការធ្វើពាណិជ្ជកម្មច្រើន ហើយមានការរីកចម្រើនយ៉ាងលឿនផងដែរ។ ខណ្ឌទាំងបីនោះរួមមាន៖ ខណ្ឌចំការមន ខណ្ឌដូនពេញ និងក្នុងខណ្ឌទួលគោក។

អ្នកជំនាញព្រមានរឿងទិញលក់ដីឡូតិ៍អាចមានបញ្ហានាថ្ងៃខាងមុខ

បច្ចុប្បន្នគេសង្កេតឃើញពលរដ្ឋមួយចំនួន បានធ្វើ ជំនួញលើ ការទិញលក់ ដីឡូតិ៍យ៉ាង គគ្រឹកគគ្រេង ប៉ុន្តែពួកគេមិនបានគិត ដល់បញ្ហាប្រឈម នា ថ្ងៃខាងមុខនោះទេ។ អ្នកវិភាគសេដ្ឋកិច្ច បង្ហាញការព្រួយបារម្ភពីសន្ទុះការ កើនឡើងនៃការ ពុះដីឡូតិ៍លក់ នាពេលបច្ចុប្បន្ន...

អត្ថបទពេញនិយម

close button