Friday, November 15, 2019

ជំនួញ

មន្រ្តីជំនាញប្រាប់គន្លឹះប្រយ័ត្ន៦យ៉ាងជូនអ្នកចង់ទិញដីឡូត៍ និងអ្នកជ្រុលជាបានទិញហើយ

រលកនៃការពុះដីឡូត៍លក់ ហាក់កំពុងបោកបក់យ៉ាងខ្លាំងលើទីផ្សារអចលនទ្រព្យប្រទេសកម្ពុជានារយៈពេលចុងក្រោយនេះ ពិសេសដីនៅតំបន់ជាយៗរាជធានីភ្នំពេញ និងទីប្រជុំជន។​ លោក សៅ រ៉ាវី ប្រធានយកដ្ឋានអភិរក្សសុរិយាដី បានផ្ដល់គន្លឺះប្រុងប្រយ័ត្ន៦យ៉ាងជូនអ្នកដែលចង់ទិញដី និងដែលបានជាជ្រុលទិញដីឡូត៍រួចហើយ។ ទី១ ការកក់ប្រាក់ដោយគ្មានប្លង់រហូតដល់បងបាន១០០ភាគរយទើបចេញប្លង់ស្របច្បាប់ដោយមានតែការព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញ តែគ្មានការទទួលស្គាល់ពីអាជ្ញាធរ។ ២ ម្ចាស់ដីសុំដោះដូរដីដោយហេតុផលផ្សេងៗ នៅពេលដែលដីនោះឡើងថ្លៃខ្ពស់ ឬនៅពេលដែលដីក្បែរនោះត្រូវបានប្រកាសពីគម្រោងអភិវឌ្ឍន៍។

ក្រុមហ៊ុនមួយគ្រោងវិនិយោគ៨៦លានដុល្លារផលិតអគ្គីសនីពីសំរាមនៅព្រះសីហនុ និងសៀមរាប

ក្រុមហ៊ុន Shandong Wangeng Energy Technology Co.,LTD បានស្នើសុំវិនិយោគកែច្នៃសំរាមទៅជាថាមពលអគ្គិសនីនៅក្នុងខេត្តចំនួន២ ខេត្តព្រះសីហនុ និងសៀមរាប។ ក្រុមហ៊ុនគ្រោងចំណាយទុនវិនិយោគសរុបជាង​៨៦លានដុល្លារ​អាមេរិក។ នេបើតាមលទ្ធផលនៃជំនួបរវាងរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុន កាលពីថ្ងៃម្សិលមិញ។ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងបានលើកឡើងថា ការគិតគូពីការងារគ្រប់គ្រងសំរាម កាកសំណល់ និងការកែច្នៃ គឺជាគោលដៅសំខាន់ដែលក្រសួងត្រូវជំរុញឱ្យមានការអនុវត្តស្របតាមបច្ចេកវិទ្យាទំនើបដែលជាលទ្ធភាពយើងអាចធ្វើបាន។

វ៉ាលីថ្មីម៉ាកDYNASTY របស់ក្រុមហ៊ុនECholac ដ៏ល្បីរបស់ជប៉ុនមានលក់នៅទីផ្សារកម្ពុជាហើយ!

ECholac ត្រូវបានបង្កើតឡើងនៅប្រទេសជប៉ុននៅឆ្នាំ 1964 ។ រហូតមកដល់សព្វថ្ងៃនេះមានរយៈពេល 50 ឆ្នាំហើយ ដែលEcholac  នៅបន្តតែផលិតវ៉ាលីឡើងដោយការយកចិត្តទុកដាក់ខ្ពស់ ផ្តោតអារម្មណ៍ខ្លាំងទៅលើ ភាពស្រស់ស្អាត, ឆើតឆាយ, លម្អិត, ភាពជាក់លាក់និងគុណភាពនិងមានការធានា៥ឆ្នាំ។ បច្ចុប្បន្ននេះ Echolac បានបង្កើតនូវផលិតផលថ្មីមួយទៀតមានឈ្មោះថា DYNASTY ។DYNASTY មានរូបរាងឆើតឆាយនិងថ្លៃថ្នូរ រំលេចដោយបន្ទះអាលុយមីញ៉ូម លាយជាមួយសារធាតុម៉ាញេស្យូម ពណ៌មាសភ្លឺ...

ពិព័រណ៍ផលិតផលខ្មែរ មិនសូវ​មានចាប់អារម្មណ៍ដូចពិព័រណ៍ផលិតផលថៃ វៀតណាម

ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំពិព័រណ៍ផលិតផលខ្មែរ ដើម្បីជំរុញឲ្យប្រជាជននាំ​គ្នាទិញផលិតផលដែលផលិតដោយសហគ្រិនខ្មែរ កាន់តែច្រើនឡើង។ ពិព័រណ៍ផលិតផលខ្មែរ ដ៏ធំលើកទី ១ នេះ ធ្វើឡើង ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៨។ ផលិតផលខ្មែររាប់រយមុខ ដែលផលិតដោយសហគ្រិនខ្មែរ...

រដ្ឋាភិបាលចេញអនុក្រឹត្យលើកលែងពន្ធចំពោះសហគ្រាសធុនតូចនិងមធ្យម

នៅក្នុងអនុក្រឹត្យមួយដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងខែតុលា ឆ្នាំ២០១៨នេះ បញ្ជាក់ថា សហគ្រាសធុនតូចនិងមធ្យម នឹងត្រូវរួចពន្ធលើកប្រាក់ចំណូលក្នុងរយៈពេលពី៣ទៅ៥ឆ្នាំ ។ រដ្ឋាភិបាលបញ្ជាក់ថា អនុក្រឹត្យលើកលែងពន្ធនេះ គឺផ្ដោតទៅលើសហគ្រាសធុនតូចដែលមានប្រាក់ចំណូលប្រចាំឆ្នាំចាប់ពី២៥០លានរៀល ទៅ៧០០លានរៀល និងមានបុគ្គលិកចាប់ពី១០ទៅ៥០នាក់ និងសហគ្រាសធុនមធ្យម ដែលមានប្រាក់ចំណូលប្រចាំឆ្នាំចាប់ពី៧០០លានរៀល ទៅ៤០០០លានរៀល និងមានបុគ្គលិកចាប់ពី៥១ទៅ១០០នាក់។

ប្រយ័ត្ន៖ ធនាគារជាតិ ប្រាប់ពលរដ្ឋកុំជឿការឃោសនាផ្តល់កម្ចីដោយគ្មានឯកសារ និងគ្មានទ្រព្យបញ្ចាំ

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋទូទាំងប្រទេស កុំឲ្យជឿលើក្រុមហ៊ុន ឬបុគ្គល ដែលឃោសនាផ្តល់កម្ចីដោយគ្មានឯកសារ និងគ្មានទ្រព្យបញ្ចាំ។ ធនាគារជាតិថា សកម្មភាពទាំងនោះ ផ្ទុយពីច្បាប់ស្តីពីគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុ។ អានសេចក្តីជូនដំណឹងលម្អិត ខាងក្រោម៖

ឆាប់ៗ!សំរាមខ្លះនឹងក្លាយជាសង្ហារឹម ជាសម្ភារៈសំណង់ បើដឹកទៅដល់ក្រុមហ៊ុនជប៉ុននៅស្វាយរៀង

រោងចក្រច្នៃសំរាមទៅជាគ្រឿងសង្ហារឹមរបស់ជប៉ុន នឹងមានវត្តមានក្នុងទឹកដី នៃខេត្តស្វាយរៀងជាលើកដំបូង នាពេលឆាប់ៗនេះ។ នេះបើតាមលទ្ធផលនៃជំនួបរវាងអភិបាលខេត្តស្វាយរៀង និងនាយកក្រុមហ៊ុនជប៉ុន។ កាលពីព្រឹកមិញ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយបានជួបពិភាក្សាជាមួយលោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTDរបស់ជប៉ុន និងលោក Yasuhara...

សៀមរាប នឹងមានផ្សារណាត់លក់បន្លែធម្មជាតិលើកដំបូង!

មន្ទីរ​ពាណិជ្ជកម្មខេត្តសៀមរាប ​គ្រោងបង្កើតផ្សារណាត់កសិករលក់បន្លែផ្លែឈើធម្មជាតិនៅចុង​ខែតុលា ខាងមុខនេះ ដើម្បីលើកតម្កើងនូវ គុណតម្លៃ នៃបន្លែផ្លែរឈើខ្មែរ។ ​ផ្សារណាត់​ដែលមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប គ្រោងបង្កើតនោះ នឹងមានការដាក់​តាំង​លក់បន្លែ ធម្មជាតិ​នៅ​រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ថ្ងៃត្រង់។​ នេះជាការលើកឡើងរបស់ លោក​ ភឿន​ គឹមលី​ ប្រធានមន្ទីរពាណិជ្ជ​កម្ម​ខេត្ត​សៀមរាប ដែលត្រូវបានស្រង់ប្រសាសន៍ដោយទីភ្នាក់ងារសារព័ត៌មានជាតិ AKP។...

ព្រឹត្តិការណ៍ពាណិជ្ជកម្មលើវិស័យកសិកម្មដ៏ធំ នឹងចាប់ផ្តើមនៅចុងខែនេះ

សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក-កម្ពុជា សហការជាមួយស្ថានទូតអាមេរិក នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ ដោយផ្តោតលើវិស័យកសិកម្ម ក្រោម​ប្រធាន​បទ “ឱកាសធុរកិច្ច នៅក្នុងវិស័យកសិកម្ម​នៅកម្ពុជា” ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ស្ថានទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា ពិធីនេះ នឹងធ្វើឡើងនៅសណ្ឋាគារ​ Rosewood ភ្នំពេញ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែកញ្ញា...

អត្ថបទពេញនិយម

close button