Friday, November 15, 2019
Home សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

រដ្ឋមន្ត្រីពា​ណិជ្ជ​កម្ម ជំ​រុញ​ការ​អភិ​​រក្ស​ផលិត​ផល​ស្មូនដី ដែល​ជា​​អ​​ត្តស​ញ្ញាណ​​ខេត្ត​កំពង់​​ឆ្នាំង​

កំពង់ឆ្នាំង៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ​មួយផលិតផលមួយ បានកំពុងសិក្សាអំពីសក្តានុពលនៃផលិតផលស្មូនដី ដែលជា​​អត្តសញ្ញាណរបស់ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការអភិរក្ស និងជំរុញការអភិវឌ្ឍ សំដៅ​លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលជាសិប្បករស្មូនដី នៅខេត្តកំពង់ឆ្នាំ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជា​អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នាឱកាស​ជួបជាមួយសិប្បករស្មួនដី នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៧...

អារ៉ែងជាតំបន់​អេកូទេស​ចរណ៍​ដ៏​ទាក់​ទាញ​

តំបន់អេកូទេសចរណ៍អារ៉ែង មានសក្តានុពលខ្លាំង ដែលកំពុងទាក់​ទាញ​ចំណាប់​អារម្មណ៍របស់អ្នកទេសចរក្នុងស្រុក ដោយសារមានព្រៃភ្នំ ទឹកជ្រោះ។ល។ តំបន់អេកូទេសចរណ៍អារ៉ែងមានចម្ងាយប្រមាណ ២៤គីឡូម៉ែត្រ ពីទីរួមស្រុកថ្មបាំង ដែលស្ថិតក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង មានសក្តានុពល ដូចជា ទី១. ព្រៃភ្នំ ២. ទឹកជ្រោះ ៣. សត្វព្រៃ ៤. ត្រីនាគ ៥....

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​​កម្ពុជា ប្រមូលចំណូលសរុប​បាន​១.៤៧៥ ​លានដុល្លារ​ ក្នុងឆមាស​​ទី១ឆ្នាំនេះ

អគ្គនាយក​​នៃ​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា បានប្រមូល​ចំណូល​សរុបមាន​ជាង៥.៩ ទ្រីលានរៀល (ប្រមាណ ១.៤៧៥ លានដុល្លារអាម៉េរិក) កើនឡើង ២៥.៥​ភាគរយ (ប្រមាណ ៣០០លានដុល្លារអាម៉េរិក)ធៀបរយៈពេល​ដូចគ្នាក្នុងឆ្នាំ​២០១៨។ ក្នុងកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៩ របស់អគ្គនាយក​​ដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក គុណ ញឹម ...

ស្ពានអាកាសថ្មើរជើងស្តុប​​នាងគង្ហីងនឹង​បើក​​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​​២២ ​​ខែ ​មិថុនា​ខាងមុខ

ភ្នំពេញ៖ គិតមកដល់ថ្ងៃទី១៧ ខែមិថុនានេះ ការដ្ឋានសាងសង់ស្ពានអាកាស​ថ្មើរជើង​ជុំវិញស្តុបរង្វង់មូលនាងគង្ហីង បានសម្រេចការសាងសង់រួចរាល់ស្រុងហើយ ពោល​គឺនឹងដាក់ឱ្យប្រើប្រាស់ជាសា​ធារណៈ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩​ខាងមុខ​នេះតទៅ។ នេះបើតាមការលើកឡើងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ បើតាមរដ្ឋបាលក្រុងភ្នំពេញ ការសាងសង់ស្ពានអាកាសថ្មើរជើងនេះ ក្នុងគោល​បំណង​ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លង​កាត់ទីតាំងភ្លើងស្តុប​មិនប៉ះពាល់ការ​ធ្វើ​ចរាចរណ៍ និងធានាបាននូវសុវត្ថិភាព។

ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ កើន​​ឡើង​៨៥លានដុល្លារអាម៉េរិក ក្នុង​​ឆមាស​ទី១​ឆ្នាំ២០១៩នេះ

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ នៅត្រឹមឆមាសទី១នៃឆ្នាំ២០១៩នេះ កើនឡើង​ប្រមាណ ១១.២១ ភាគរយ ដោយការដោះដូរពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ បាន​កើន​ឡើង រហូត​ដល់៨៥លានដុល្លារអាម៉េរិក។ នេះបើតាមការផ្សព្វផ្សាយ​លើទំព័រហ្វេស​ប៊ុកលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១២ ​ខែមិថុនា។ Aerial view of...

លោក ស៊ុន ចាន់ថុល៖«ឈប់ទទួល​យក​ផ្លូវ​ធ្វើជាប់​ទៀតហើយ តែយកផ្លូវធ្វើមាំ»

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់ឲ្យក្រុមហ៊ុនជួសជុល និងសាងសង់កំណាត់ផ្លូវ ជាតិលេខ៣ ពីទីរួមខេត្តកំពតទៅរង្វង់មូលវាលរេញ ពិនិត្យនិងកែតម្រូវឡើងវិញឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ទើបក្រសួងអាចទទួលយកបាន។កាលដាក់កំហិតនេះ បានធ្វើឡើង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅពេលដែលលោក ស៊ុន ចាន់ថុល ដឹកនាំ ក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីទីរួមខេត្តកំពត ទៅរង្វង់មូលវាលរេញ ដែលកំពុងជួសជុលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ។ រដ្ឋមន្រ្តី...

CBRE៖ បង្ហាញរបាយការណ៍​កើន​​ឡើង នៃវិស័យសំណង់កម្ពុជា ក្នុង​​ត្រី​មាសទី១ ឆ្នាំ ២០១៩

ភ្នំពេញ៖ វិស័យសំណង់របស់កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ បានកើនឡើង​ជាមួយនឹងទំហំទឹកប្រាក់​ចំនួន១.៨ ពាន់លានដុល្លារ ដោយក្នុងនោះតម្រូវ​ការការិយា​ល័យ កម្រិតA កំពុងមាន​សញ្ញា វិជ្ជមាននៅលើទីផ្សារ។ នេះបើតាមរបាយ​ការណ៍​​របស់ក្រុមហ៊ុន CBRE។ បើយោងតាមការស្រាវជ្រាវរបស់ CBRE...

កម្ពុជា ចុះអនុស្សរណៈភាពជា​​ដៃគូ​​យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍកំ​ពង់​ផែ ស្វយ័តក្រុងព្រះ​សីហនុ​​ជា​​មួយ​ជប៉ុន

ព្រះសីហនុ៖ លោក លូ គឺមឈន់ ប្រធានអគ្គនាយកកំពង់​ផែស្វយ័​តក្រុងព្រះសីហនុ និងលោក Shigenori OGAWA អគ្គនាយកនៃនាយកដ្ឋានអាស៊ីអា​គ្នេយ៍ ​និង​ប៉ាស៊ីហ្វិក របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានចុះអនុស្សរណៈ​ស្ដីពីភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍកំពង់ផែផែស្វយ័ត ក្រុង​ព្រះ​​​សីហនុ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅការិយាល័យកណ្ដាលអង្គការ JICA នាទីក្រុង​តូក្យូ។ នេះបើ​​យោង​​តាម​សេ​ច​ក្ដី​​ប្រ​កាសព័ត៌មានរបស់អង្គការ JICA...

ចិន ទិញអង្ករពីកម្ពុជាច្រើនជាងគេ ខណៈ៤​ខែឆ្នាំនេះ នាំចេញ​បាន​​ជាង​ ២១ម៉ឺនតោន

 ភ្នំពេញ៖ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិជាង២១ម៉ឺនតោន រយៈពេល ៤ខែដើមឆ្នាំ២០១៩នេះ ពោលគឺកើនឡើង៨.៣១ភាគរយ បើធៀបនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍ផ្លូវការរបស់លេខាធិការ​ដ្ឋាន​ច្រកចេញ​ចូល​តែមួយ សម្រាប់ការបំពេញបែបបទនាំចេញអង្ករ។ យោងតាមរបាយការណ៍បានបង្ហាញថា ប្រទេសចិន ជាប្រទេសដែលទទួលទិញអង្ករពី​កម្ពុជា ច្រើនជាងគេ បន្ទាប់ពីប្រទេសចំនួនជិត៧០...

ភ្ញៀវទេសចរជាង ១៣ម៉ឺននាក់ ទៅលេងខេត្តសៀមរាប​ក្នុងថ្ងៃ​​ចម្រើន​ព្រះ​ជន្មព្រះ ​មហាក្សត្រ

ខេត្តសៀមរាប៖ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​ ចំនួន៥ថ្ងៃគឺចាប់ពីថ្ងៃទី១១ដល់១៥ ខែឧសភា ឆ្នាំ២០១៩ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ១៣ម៉ឺននាក់ បានមក​កម្សាន្តនៅតាមរមណីយដ្ឋាន​នានាក្នុងខេត្តសៀមរាប ដែលចំនួននេះ មានការកើនឡើង ៥៤,៣៣ភាគរយបើ​ធៀបទៅនឹងរយៈពេលដូចជាគ្នាកាលពីឆ្នាំ២០១៨កន្លងទៅ។ នេះបើយោងតាម​របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប​។

អត្ថបទពេញនិយម

close button