Tuesday, October 22, 2019

ការដាំដុះ

អាជ្ញាធរ ដុតរថយន្តដឹកឈើខុសច្បាប់​ ៦ គ្រឿងទៀតនៅ​ស្ទឹងត្រែង​

ស្ទឹងត្រែង៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងតំណាងអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងអាជ្ញាធរដែនដី ភូមិ ឃុំស្រុក និងស្ថាបន័ពាក់ព័ន្ធ បានធ្វើការដុតបំផ្លាញរថយន្តប៉ាកុងដឹកឈើខុសច្បាប់ចំនួន ៦ គ្រឿង កាលពីល្ងាចថ្ងៃទី ១៧ ខែកក្កដា ។

ចិន គ្រោងដាំដើមកប្បាសជិត ២០០ ហិចតានៅកម្ពុជា ដើម្បីផ្គត់ផ្គង់​​ក្រណាត់នៅ​រោង​ចក្រ​​កាត់ដេរ!

ក្រុមហ៊ុន Lianfa របស់ចិន គ្រោងដាំដុះដើមកប្បាសនៅលើផ្ទៃដីចំនួន១៨០ហិកតា ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីក្រុមហ៊ុននេះ បានយកពូជកប្បាសប្រមាណជាជាង៤០ពូជ មកដាំសាកល្បងលើទីតាំងតែមួយនៅខេត្តពោធិ៍សាត់ បានជោគជ័យ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម​នៅលើទំព័រហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុន ...

បែបនេះហើយបាន​ឈើជិតអស់! រណាយន្ត​អារឈើខុស​ច្បាប់​​ជាង​២​ពាន់គ្រឿង បង្ក្រាបបាន​នៅតំបន់អភិរក្សភ្នំក្រវាញ

លោកស្រី Suwanna Gauntlett នាយិកាអង្គការសម្ព័ន្ទមិត្តសត្វព្រៃ Wildlife Alliance បានលើកឡើងនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១០មិថុនាថា កាលពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៨ រណាយន្តចំនួន២ពាន់៣រយគ្រឿង ត្រូវបានរឹបអូសពីជនល្មើសកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារព្រៃឈើភ្នំក្រវាញខាងត្បូង។ លោកស្រីបន្តថា រណាយន្តនេះមួយគ្រឿង...

ក្រោយបញ្ជូនសំណុំរឿង ឧកញ៉ា ស៊ឹង សំអុល មកសាលាដំបូងរាជធានី​ អាជ្ញាធរ​​ បំផ្លាញរថយន្តដឹកឈើចំនួន ៤ គ្រឿង​

មណ្ឌលគិរី៖ នៅថ្ងៃទី ១០ ខែកក្កដានេះ ថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ ស្ថិតក្នុងកស្រុកកោះញែក ខេត្តមណ្ឌលគិរី ពិបាកក្នុងការនាំចេញមកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តង។ នេះបើតាមទំព័រហ្វេសប៊ុកព័ត៌មានផ្លូវការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ឧកញ៉ាម្នាក់ គ្រោង​​ដាំឫស្សី១​ម៉ឺន​​ហិចតា ក្រោយ​ច្បាប់​​ស្តីពីឫស្សី​និង​ផ្តៅ ត្រូវបាន​អនុម័តភ្លាម

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានចូលរួមដាំឫស្សីជានិមិត្តរូបជាមួយក្រុមហ៊ុន អាន ម៉ាឌី គ្រុប លើផ្ទៃដីចំនួន ២៥ ហិចតា នៅឃុំប្រធាតុ ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ៣០ ខែមិថុនា។ នេះបើតាមហ្វេស​ប៊ុកផ្លូវការ​របស់ក្រសួងកសិកម្ម។...

រដ្ឋមន្រ្តីកសិកម្ម ស្នើជប៉ុនជួយបណ្តុះ​បណ្តាល​​មន្រ្តីជំនាញ​ធ្វើទំនើប​កម្ម​កសិ​កម្ម​បន្ថែម

លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម បានជួបលោកសាស្ត្រាចារ្យ Satoru Tsuchikawa ព្រឹទ្ធបុរសថ្មីនៃសាលាក្រោយឧត្តម សាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន ពិភាក្សាពី​ការជួយបណ្តុះបណ្តាលធនធានមនុស្ស។ ក្នុងជំនួប កាលពីថ្ងៃទី ២៧ ខែមិថុនា លោករដ្ឋមន្រ្តី បានស្នើឲ្យសាកលវិទ្យាល័យណាហ្គូយ៉ាពិនិត្យលទ្ធភាពផ្តល់វគ្គបណ្តុះបណ្តាលទាំងរយៈពេលខ្លី និងវែង ដោយផ្តោតជាសំខាន់ទៅលើជំនាញនៃការធ្វើទំនើបកម្មកសិកម្ម...

កសិករ ក្នុងសង្កាត់កោះទ្រង់ ខេត្ត​​ក្រចេះ ដាំក្រូចថ្លុង ទទួលបាន​ទិន្ន​​ផលខ្ពស់

ក្រចេះ៖ កសិករ នៅសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ សម្រុកដាំក្រូចថ្លុង តាមលក្ខណៈបច្ទេសទទួលបានទិន្នផលខ្ពស់។ លោក ចេង ធិន គឺជាកសិករគំរូមួយរូប ស្ថិតនៅភូមិចុងកោះ សង្កាត់កោះទ្រង់ មានជំ​​នាញ​ដាំ និងបំបៅក្រូចថ្លុងយ៉ាងច្បាស់លាស់...

ដង្កូវហ្វូងប្រភេទថ្មី កំពុងរាតត្បាត​បំផ្លាញដំណាំពោតកសិករជាង ១ ម៉ឺនហិកតា នៅទូទាំងប្រទេស

បន្ទាយមានជ័យ៖ មន្រ្តីជំនាញនៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យកំពុងសម្រុកចុះអន្តរាគមន៍ ទប់ស្កាត់ដង្កូវហ្វូងប្រភេទថ្មី ដែលកំពុង រាតត្បាតបំផ្លាញដំណាំពោតជាង៤ពាន់ហិកតា ដើម្បីជួយ ការពារផលដំណាំរបស់ប្រជាកសិក​​កុំអោយរង​​ការខូច​ខាត​។ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត បន្ទាយមានជ័យ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ដំណាំពោតជាង៤ពាន់ហិកតា ត្រូវបានបំផ្លាញដោយសត្វដង្កូវប្រភេទថ្មី Fall Amyworm ដោយសារតែឆ្នាំនេះ...

លោក ដែន ហៀ ឈប់ធ្វើសំណង់ មកដាំ​ត្រសក់ទ្រើង ១ឆ្នាំរក​ចំ​​ណូល​បានជាង​ ២ម៉ឺនដុល្លារ

កសិករ១រូបឈ្មោះ ដែន ហៀ រស់នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានដាំដំណាំតាមលក្ខណៈអាជីវកម្ម "ស៊ី អេ ឌី អេហ្វ កូដ" របស់អង្គការ អាយ ឌី អ៊ី កម្ពុជា។ លោកដាំ បន្លែត្រសក់ទ្រើង ត្រប់ ប៉េងប៉ោះលើផ្ទៃដីទំហំ ៥ហិកតា។ ក្នុង១ឆ្នាំ...

ផ្លែឈើ​ធម្មជាតិ ១០០% របស់កសិករ​​​ខ្មែរ មាននៅផ្សារ​សហគមន៍​ខ្មែរ!

រាល់កសិផល ដែលមានលក់ក្នុងផ្សារសហគមន៍ខ្មែរ គឺសុទ្ធតែប្រមូលទិញពីកសិករដែលចងក្រងគ្នាជាសហគមន៍នៅតាមខេត្ត ហើយបានអនុវត្តកម្មវិធីដាំដុះបន្លែមិនប្រើប្រាស់ជាតិគីមីឬជាតិពុល។ នៅថ្ងៃនេះ ផ្សារសហគមន៍ខ្មែរយើងខ្ញុំ មានផ្លែឈើធម្មជាតិ ១០០ ភាគរយ របស់ប្រជាសហគមន៍​មកពីតាមបណ្តាខែត្រមួយចំនួនក្នុងប្រទេសខ្មែរ រស់ជាតិផ្អែមឆ្ងាញ់ ដែលទើបតែដឹកមកដល់ថ្មី។ ផ្លែឈើទាំងនោះ មានជាអាទិ៍ ផ្លែស្រកានាគពណ៌ស្វាយផ្លែមង្ឃុត របស់កសិករនៅស្រុកស្រែអំបិលខែត្រកោះកុង។ ផ្លែក្រូចពោធិសាត់ក្រូចឃ្វិច របស់កសិករនៅ...

អត្ថបទពេញនិយម

close button