Tuesday, October 22, 2019

ការដាំដុះ

ជិត ៨ ខែឆ្នាំនេះ កម្ពុជានាំអង្ករ​ទៅក្រៅជាង ៣២ ម៉ឺនតោន ខណៈ​អ្នកជំនាញ​បារម្ភ​ពី​ការធ្លាក់ចុះការ​នាំ​ចេញ​

ក្នុងរយៈពេល ៧ ខែ និង១៩ ថ្ងៃ ក្នុងឆ្នាំ ២០១៩ នេះ​ ការនាំចេញអង្ករបស់កម្ពុជាទៅ​កាន់ទី​ផ្សារក្រៅស្រុកចំនួន ៣២៣ ៥២០ តោន ។ នេះបើតាមយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលចេញផ្សាយនៅថ្ងៃទី ២០ ខែសីហានេះ។

ថ្លើមធំមែន! សូម្បីតែដីក្នុងឧទ្យានជាតិ​ក៏បោះបង្គោល​រំលោភយកដែរ!

រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃនេះ បង្ហោះរូបភាពនៃអជ្ញាធរចុះ​ដកបង្គោលរបស់ជន​ខិលខូច ដែលលួចទន្ទ្រានយកដីក្នុងឧទ្យានជាតិ។ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោករដ្ឋមន្រ្តី សាយ សំអាល់ បានសរសេរថា ការទន្ទ្រានកាន់កាប់ ការលក់-ដូរ ឬការផ្ទេរដីក្នុងឧទ្យានជាតិ ឫដែនជំរកសត្វព្រៃគឺខុសច្បាប់។ ការទន្ទ្រានកាន់កាប់ដីក្នុងឧទ្យានជាតិ ឫដែនជំរកសត្វព្រៃអាចមានរូបភាពដូចជាការបោះបង្គោល ឫធ្វើចំការ។

សូមប្រយ័ត្ន ចាញ់បោក រឿង​អ្នក​ប្រមូល​ទិញឫស្សីប្រភេទនេះ​ ក្នុង​​តម្លៃ​រាប់ពាន់ដុល្លារ!

ជនខិលខូចមួយចំនួន កំពុងតែធ្វើយុទ្ធនាការឃោសនា ដើរទិញឫស្សីដែលមានខ្នែងពីរក្នុងតម្លៃថ្លៃរហូតដល់រាប់ពាន់ដុល្លារ។ ក៏ប៉ុន្តែការឃោសនានេះ គ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ ដើម្បីឲ្យប្រជាជនទិញឫស្សីនេះទុកលក់បន្ត។ នេះជាប្រភេទឫស្សីដែលពួកគេឃោសនាចង់ទិញ ប្រសិនបើប្រជាជនណាទិញឫស្សីទាំងនេះតម្លៃថ្លៃរាប់ពាន់ដុល្លារ ដោយជឿតាមការឃោសនានេះ ​គឺនឹងត្រូវខាតបង់ថវិកាចោលហើយ ពីព្រោះឫស្សីនោះ មិនមានអ្នក​ទិញបន្តឡើយ ព្រោះអ្នកឃោសនា និងអ្នកលក់គឺជាក្រុមមនុស្សតែមួយ។

កូនឈើ ១០ម៉ឺនដើម ចាប់កំ​ណើត​នៅ​ក្នុង​​​ស​ហគ​មន៍​ការ​ពារ​​ធម្មជាតិ​​សា​ម​គ្គី​ខេត្ត​កំ​ពង់​ស្ពឺ

កំពង់ស្ពឺ៖ សិល្បករ សិល្បការិនី តារាសម្តែង និងតារាភាពយន្តល្បីៗ ប្រចាំព្រះរាជា​​ណាចក្រកម្ពុជា និងមកពីសមាគមសិល្បករខ្មែរ រួមជាមួយយុវជនស្ម័គ្រចិត្ត បានចូលរួម​ដាំដើមឈើចំនួន ៦០០០ដើម នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ​សាមគ្គី នៅក្នុង​ឃុំត្រ​ពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៩។

រាំងស្ងួតផង សត្វល្អិតចង្រៃ ផង​កំពុងធ្វើឲ្យ​​ប៉ះពាល់​ដល់ដំណាំ​ស្រូវកសិករនៅ ៩ ​ខេត្ត

គ្រោះរាំងស្ងួតនៅដើមរដូវវស្សា​ឆ្នាំ២០១៩​ បាន​ប៉ះពាល់​ដល់​​ដំណាំស្រូវ​រាប់ពាន់ហិកតារ​ ​ក្នុង​ខេត្ដ​ចំនួន៩។ ក្នុង​នោះមាន ​ខេត្ដ​សៀមរាប ​កំពង់ធំ ​បន្ទាយមានជ័យ ​បាត់ដំបង ​ពោធិ៍សាត់ ​កំពង់ចាម ត្បូងឃ្មុំ​ ​ព្រៃវែង​​ និងខេត្ដឧត្ដមានជ័យ​ ខណៈ​ដែល​ដំណាំឧស្សាហកម្មជិត​ ៧០០០ហិកតារ​​​ ក៏ត្រូវ​ខូចខាតដែរ។ នៅ​ក្នុង​របាយការណ៍​បច្ចុប្បន្នភាព ​ប្រចាំថ្ងៃទី២៤​ ខែ​កក្កដា​...

អ្នកលក់អាហារខ្មែរ​តាម​អនឡាញ លុយ ម៉ាលី​ ​តាំង​ចិត្ត​ធ្វើឲ្យ យីហោ ​«អង្ក្រង» ​កាន់តែល្បី

សហគ្រិនស្រ្តីវ័យក្មេង លុយ ម៉ាលី កំពុងតែប្រឡូកខ្លាំងក្នុងជំនួញខ្នាតតូច ផ្នែកម្ហូបអាហារប្រពៃណីខ្មែរ ដែលអតិថិជនជាច្រើន កំពុងទទួលស្គាល់ស្នាដៃ និងសមត្ថភាពរបស់នាង។ បច្ចុប្បន្ន ម៉ាលី មានហាង ផ្ទាល់ខ្លួនមួយឈ្មោះ «អង្ក្រង» ដែលកំពុងដំណើរការបានយ៉ាងល្អរៀងរាល់ថ្ងៃ ហើយកូនចៅអ្នកសៀមរាបរូបនេះ មានគោលដៅចង់ពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ជាពិសេស គឺការធ្វើឲ្យ យីហោ« អង្ក្រង» កាន់តែល្បី មិនឲ្យចាញ់យីហោបរទេសឡើយ។...

រដ្ឋមន្ត្រីពាណិជ្ជកម្ម ឲ្យ​កសិករខំថែ​មុខរបរប្រពៃណីតម្បាញសូត្រ​!

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គោលបំណងសំខាន់របស់គម្រោង AIMS គឺដើម្បីជួយលើកកម្ពស់ជីវភាពប្រជាកសិករ និងកាត់បន្ថយភាពក្រីក្រ ហើយការដាក់បញ្ចូលសូត្រមាស ឬសូត្រប្រណិត ជាផ្នែកមួយនៃគម្រោងនេះ គឺដើម្បីថែរក្សាអត្តសញ្ញាណជាតិ និងបង្កើនប្រាក់ចំណូលដល់ស្ត្រីនៅតាមតំបន់ជនបទ ប្រកបដោយនិរន្តរភាព។

តើការបណ្តុះគ្រាប់ឬស្សីគេធ្វើដូចម្តេច?

ភ្នំពេញ៖ ចំពោះបងប្អូនកសិករ ដែលចង់ដាំដើមឬស្សី មិនពិបាកបណ្តុះកូនដាំនោះទេ។ បណ្តុះកូនឬស្សី គឺងាយស្រួលជាទីបំផុត ដូច្នេះហើយទើបនៅព្រៃឬស្សី វាមានព្រៃក្រាស់ ដោយសារតែគ្រាប់របស់វា ហើរតាមខ្យល់ ទៅធ្លាក់នៅលើដី ពេលដែលមានភ្លៀងធ្លាក់សើមគ្រាប់ លក្ខខណ្ឌសមស្រប វានឹងដុះចេញជាកូនឬស្សី លូតលាស់ទៅជាដើមឬស្សី។ វិធីងាយៗដើម្បីបណ្តុះគ្រាប់ឬស្សី លោកអ្នកគ្រាន់តែអនុវត្តដូចខាងក្រោម៖

ដំណាំស្រូវនៅបន្ទាយមានជ័យ​ជាង ១ ម៉ឺនហិចតាកំពុងប៉ះពាល់ដោយ​សារ​គ្រោះរាំងស្ងួត

របាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បង្ហាញថា នៅឆ្នាំ២០១៩ នេះមន្ទីរមានផែនការដាំដុះដំណាំស្រូវជាង ២៥ម៉ឺនហិចតា។ របាយការណ៍នេះបានបង្ហាញនៅពេលដែលោក វេង សាខុន ចុះពិនិត្យមើលផ្ទាល់ដំណាំស្រូវរបស់កសិករនៅខេត្តបន្ទាយមានជ័យកាលពីចុងសប្តាហ៍កន្លងទៅនេះ។ របាយការណ៍ដដែលបន្តថា បច្ចុប្បន្នទូទាំងខេត្តបន្ទាយមានជ័យ សម្រេចបានជាង ២៣ពាន់ហត គិតជាភាគរយបានជាង ៩១%...

រាំងស្ងួត ធ្វើឲ្យដំណាំស្រូវ​ជាង ៥​ ពាន់​ហិចតា​នៅ​សៀម ប្រឈម​នឹង​ខូច

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហការីបានចុះមកពិនិត្យ មើលស្ថានភាពគ្រោះរាំងស្ងួតនៅភូមិវាល ឃុំដារុន ស្រុកសូត្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី ២១​ ខែកក្កដា។ តាមរបាយការណ៍របស់មន្ទីរកសិកម្ម ខេត្តសៀមរាប គិតមកត្រឹមថ្ងៃទី១៩ ខែកក្កដា ការងារដកស្ទូងទូទាំងខេត្តសម្រេចបានជាង ១៤១ពាន់ហត...

អត្ថបទពេញនិយម

close button