Friday, November 15, 2019
Home កសិកម្ម

កសិកម្ម

ទស្សនាបក្សី នៅតំបន់ការពារទេស​ភាព​បឹង​ព្រែកល្ពៅ នៅខេត្ត​តាកែវ!

រូបថតជាច្រើនសន្លឹក នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលថតដោយក្រុម​អ្នកអភិរក្ស ត្រូវបានលោករដ្ឋមន្រ្តីបរិស្ថានបង្ហោះនៅលើបណ្តាញសង្គម និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យ បង្កើតតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ...

ក្រសួងធនធានទឹកប្រកាសថា ​ក​​ម្ពុ​​ជា​នឹង​មាន​ភ្លៀង​ធ្លាក់ ចាប់​ពី​ថ្ងៃ​ទី​០​១ ខែ​វិច្ឆិកា​ទៅ​

 (ភ្នំពេញ)៖ កម្ពុជានឹងទទួលឥទ្ធិពលសម្ពាធទាបសកម្ម ធ្វើឲ្យមានភ្លៀង​ធ្លាក់រាយ​ប៉ាយ​ជាបន្ដបន្ទាប់ ក្នុងតំបន់វាលទំនាកណ្ដាល និងតំបន់មាត់សមុទ្រ ក្នុងកម្រិតបង្គួរទៅច្រើន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមការជូន​ដំណឹងរបស់​ក្រសួង​ធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៨ ខែតុលា ម្សិលមិញ។ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ការព្យាករសម្ពាធទាបសកម្មនេះ...

បក្សី​កម្រ​ត្រយ៉ង​យក្សនិមិ​ត្តរូប​ជាតិ មាន​សំ​បុក​ចំនួន ​១០​ទៀត​ហើយ

សត្វត្រយងយក្ស (ឪលើក) ជាប្រភេទបក្សីកម្រ និងជានិមិត្តរូបបក្សីជាតិ បានបន្តពូជក្នុង​រដូវវស្សានេះ។ ក្នុងឆ្នាំ ២០១៩ ចាប់ពីខែ មិថុនា រហូតមកដល់ខែតុលា នេះ មានសំបុក​ចំនួន១០ ដែលបានរកឃើញដោយក្រុមការងាររបស់អង្គការជីវិតសត្វស្លាប គម្រោង​ដែន​ជម្រកសត្វលំផាត់ ខេត្តរតនគិរី។ ក្នុងនោះ មានសំបុកចំនួន ៨ ជោគជ័យ ដែលមាន​កូនហើរចេញពីសំបុកចំនួន ១១ក្បាល។

រៀន​បណ្តុះ​កូន​ផ្កាកុលាប​ងាយៗ ឆាប់​ទទួល​បាន​ផ្កា

សម្ភារៈ​ដែល​ត្រូវ​មាន៖ -មែក​ផ្កា​កុលាប (​ដែល​ខ្លួន​ស្រឡាញ់​ចង់បាន​) -ដប​ជ័រ ឬ​កែវ​ជ័រ​ទឹកអំពៅ -ដី​លាយ​ឫស​កំប្លោក​ឬ​ចក​ស្ងួត​ -ថ្នាំ​ជំនួយ​ឫស (​មាន​លក់​នៅ​ហាង​លក់​ថ្នាំ​កសិកម្ម​) របៀប​បណ្តុះ -ដាក់​ដី​ឱ្យ​ហាប់​ណែន​ចូលក្នុង​កែវ​ជ័រ​ទឹកអំពៅ​ -កោស​សំបក ​និង​រំអិល​ចេញពី​មែក​កុលាប​ប្រវែង​មួយ​ថ្នាំងដៃ រួច​ត្រាំ...

ប្រធានសហព័ន្ធស្រូវ​អង្ករ ចង់​ឲ្យ​អាមេរិក​វិនិយោគបច្ចេក​វិទ្យា​កសិកម្ម​នៅ​កម្ពុជា​

ឆ្លៀតពេលដែលលោក Murphy Patrick ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងសន្និសីទ CRF-SCAFO កាលពីថ្ងៃទី ២៤ ខែតុលា លោក​ សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញបំណងរបស់ព័ន្ធ និងរោងម៉ាស៊ីនកិនស្រូវកម្ពុជា ដោយចង់ប្រើប្រាស់គ្រឿងម៉ាស៊ីនកសិកម្មទំនើបៗរបស់អាមរិក។

កម្ពុជា រកចំណូល​បាន ​២៣០​លាន​​​ដុល្លារ​ ពីការ​​នាំ​ចេញ​ជ័រកៅស៊ូរយៈ​​ពេល៩​ខែ​ឆ្នាំ​នេះ

ភ្នំពេញ៖  កម្ពុជាបាននាំចេញកៅស៊ូចំនួន ១៧៣,០៧២តោន កើនឡើង២៣% នៅឆ្នាំ ២០១៩នេះ ដោយទទួលបានចំណូលប្រមាណ ២៣០លានដុល្លារអាមេរិក។ នេះបើ​តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​​សាទ ផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ។

ស្ថានទូតចិនថា កម្ពុជា និងចិន អាច​នឹង​​ចុះ​កិច្ច​ព្រម​ព្រៀង​នាំស្វាយ​ទៅ​ចិន​នៅឆ្នាំក្រោយ​

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា ប្រសិនដំណើរការបានយ៉ាងរលូន និងជោគជ័យ នាដើមឆ្នាំក្រោយ ខាងមុខនេះ ប្រទេសចិន និងកម្ពុជា នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីអំពីការនាំចេញផ្លែស្វាយពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។ ស្ថានទូតប្រទេសមហាអំណាចមួយនេះ បានបញ្ជាក់ថា ប្រទេសកម្ពុជា មានសក្តានុពលក្នុងការនាំចេញផ្លែស្វាយជាង៥០ម៉ឺនតោន ទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ។ «ដោយមើលទៅលើទំនាក់ទំនងដ៏ល្អប្រពៃនេះ ប្រទេសចិននាថ្ងៃខាងមុខនឹងបើកចំហទីផ្សារជូនដល់ផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាកាន់តែច្រើន»។ ...

ម្អម ជួយព្យាបាលជម្ងឺគ្រួស​តំរង​​នោម គ្រុន ពស់​ចឹក ​រមាស់ ​របួស ក្អក​មាន់ នោមឈាម

ម្អម តែមួយមុខ អាចព្យាបាលជម្ងឺបានច្រើនប្រភេទ ដូចជា គ្រុន ក្អកមាន់ គ្រួសតំរងនោម នោមឈាម ពស់ចឹក របូស រមាស់ ជាដើម។ រុក្ខជាតិ ម្អម អាចប្រើប្រាស់បានទាំងអស់ មិនមានកន្លែងណាអត់ប្រយោជន៍ឡើយ។

ជូនបងប្អូន​កសិករ៖ វិធី​ផ្សំថ្នាំពី​​ធ​ម្ម​​ជា​តិ​សម្រាប់​​​ព្យា​បាល និង​ការ​​ពារ​ជំងឺ​មាន់

អាកាសធាតុប្រែប្រួលមិនទៀងទាត់ ជាកត្តាបង្កអោយមាន់ងាយកើតជំងឺបីប្រភេទ គឺក្អក និងតឹងផ្លូវដង្ហើម ជម្ងឺពេលមេឃក្តៅខ្លាំង និងជម្ងឺមាន់នៅរដូវវស្សា។ ដើម្បី​ជៀស​វាងជំងឺទាំងនេះ សូមអនុវត្តតាមការណែនាំខាងក្រោម ៖ ១ ជំងឺមាន់ច្រើនតែក្អក និងតឹងផ្លូវដង្ហើម៖ - ធាតុផ្សំ៖ ក្បាលខ្ជាយ...

មន្រ្តីឧទ្យា​នុរក្ស​បង្កប់​​កាមេរ៉ាក្នុង​ព្រៃ​​ថតបានក្របី​ព្រៃ​ជាច្រើនក្បាល​នៅ​ខេ​ត្ត​រតន​គិរី

ខេត្តរតនគិរី៖ ក្របីព្រៃជាច្រើនក្បាល ត្រូវបានថតជាប់ដោយកាមេរ៉ាបង្កប់ក្នុង​ព្រៃ​ខេត្តរតន​គិរី នាពេលថ្មីៗនេះ។ បើតាមប្រភពហ្វេសប៊ុកឈ្មោះ «Thon Soukhon» បានបង្ហោះរូបភាពទាំងនេះ ដោយ​ភ្ជាប់​ជាមួយសារដូច្នេះថា«មិនសរសើរមិនបាន មន្រ្តីឧទ្យានុរក្សរបស់មន្ទីរបរិស្ថាន​ខេត្ត​រតនគិរី ដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ថតបានសត្វមក្រៗយ៉ាងច្រើនក្បាល។ ឃើញ​មនុ​ស្សថតមនុស្ស ឃើញសត្វថតសត្វ ដោយមិនបាច់បញ្ជាថតឡើយ ពិតជាអស្ចារ្យ​មែន»៕

អត្ថបទពេញនិយម

close button