Monday, December 16, 2019

សុខភាព

មានបន្លែ២ប្រភេទ បើមិន​ស្រុះ​ទឹក​​ក្តៅ​មុន​ស្ល ប្រៀបដូច​ញ៉ាំ​ថ្នាំ​​ពុល

បន្លែពីរប្រភេទខាងក្រោមនេះ មុននឹងអ្នកចម្អិន អ្នកគួរតែស្រុះទឹកក្តៅចេញមួយទឹកសិន ទើបមិនប៉ះពាល់ដល់សុខភាពអ្នក។ បន្លែទាំងពីរប្រភេទនេះរួមមាន៖ បន្លែដែលមានឈ្មោះសណ្តែកពីមុខ ដូចជា សណ្តែកគួរ សណ្តែកបារាំង និងសណ្តែកផ្សេងទៀត អ្នកគួរតែស្រុះទឹកក្តៅចំនួន៥នាទី​មុនពេល​យក​ទៅចម្អិនទាំងអស់។ ប៉ុន្តែ​មុន​នឹងអ្នកស្រុះទឹកក្តៅ អ្នកគួរតែត្រាំ​ទឹកចំនួន៥នាទី​ជាមុនសិន ទើប​សុខភាព​អ្នកមិនមានបញ្ហាក្រោយពេលដែលពិសាររួច។

ចេកខ្ចីស្ងោរជួយក្រពះពោះវៀនសម្រួល​​​ស​សៃ​ឈាម តម្រង់​នោម និ​​ង​​សម្រក​ទម្ងន់

ចេកខ្ចីស្ងោរផ្ទុកទៅដោយជាតិរ៉ែជាច្រើន ដែលមានសារៈសំខាន់សម្រាប់រាងកាយ។ ចេកខ្ចីស្ងោរមានប្រសិទ្ធភាពខ្លាំងក្នុងការប្រឆាំងនឹងការរាគរូស និងជំងឺដូចជា Shigel​​osis ជាដើម។ បើសិនជាអ្នកកំពុងតែរាគ ការញ៉ាំចេកខ្ចីស្ងោរនឹង​ជួយឲ្យធូរស្រាល​កាន់តែលឿន។សុខភាពពោះវៀនធំ ចេកខ្ចីស្ងោរជួយធ្វើឲ្យស៊ាំនឹងអាមីដុង ដែលសំខាន់បំផុតសម្រាប់​សុខភាពពោះវៀនធំ និងជួយព្យាបាលការរលាកពោះវៀន និងជំងឺពោះវៀនធំផ្សេង​ៗទៀត។ ការញ៉ាំចេកខ្ចីស្ងោរ ៣០នាទីមុនបាយ អាចជួយបង្ការបញ្ហាក្នុងពោះវៀន​ធំ​បាន។ ចេកខ្ចីស្ងោរក៏មានសារធាតុ Pectin ដ៏ច្រើនដែលសំខាន់ក្នុងការ​ព្យាបាលការ​ទល់លាមក និងជំរុញចលនាពោះវៀនឱ្យមានសុខភាពល្អ។

នាយកដ្ឋានប្រឆាំងជំងឺឆ្លង ប្រាប់ដំបូន្មានដែលប្រជាជន​ត្រូវធ្វើ​ក្នុង​រដូវ​រងារនេះ!

ខ្យល់ត្រជាក់ធ្លាក់មកដល់ហេីយ​ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ផ្តល់ដំបូន្មានឲ្យពលរដ្ឋការពារសុខភាពដូចខាងក្រោម​ : - ត្រូវស្លៀកពាក់អាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួកនិងស្រោមដៃរងារ ដើម្បីការពារកុំឲ្យធាតុត្រជាក់ប៉ះខ្លួនប្រាណ​ដោយធ្វើយ៉ាងណាឲ្យមានការរក្សាកំដៅក្នុងខ្លួនជាធម្មតា។− ចូរស្វែងរកការព្យាបាលវេជ្ជសាស្រ្ត នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង ឈឺសាច់ដុំ...

រដ្ឋបាលក្រុងភ្នំ​ពេ​ញ ប្រកា​ស​អោ​​យ​​កា​ត់​បន្ថយ​ទ​ទួល​​ទាន​​ភេស​ជ្ជៈ​​ផ្អែម​​ព្រោះ​​​គ្រោះ​​ថ្នាក់​​​​ដ​ល់​​​ជីវិត​

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ ប្រកាសពី​ផែនការថ្មីដើម្បីកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈផ្អែមនៅតាមសាលានានា​ ក្នុងរាជធា​​នីភ្នំពេញដោយមានការគាំទ្រជាថ្មីពីបណ្តាញទីក្រុងទូទាំងពិភពលោក។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញប្រកាសថា រដ្ឋបា​លរាជ​ធានីភ្នំពេញអនុវត្តការកាត់បន្ថយការទទួលទាន​ភេសជ្ជៈផ្អែមនៅ​តាមសាលា​រៀនជា​ផ្នែកមួយនៃភាពជាដៃគូដើម្បីសុខុមា​លភាពទីក្រុងដែល​ជាបណ្តាញ​ពិភពលោក​ដ៏ល្បីល្បាញ​នៃទីក្រុងចំនួន៧០ដែលប្តេជ្ញា​សង្រ្គោះជីវិតដោយការទប់ស្កាត់​ជំងឺមិនឆ្លង​(ដូចជាជំងឺមហារីកឬជំងឺទឹកនោមផ្អែម) និងរបួស។ ភាពជាដៃគូដើម្បីសុខុមាលភាព​ទី​ក្រុងកំពុងពង្រីកខ្លួនពី៥៤ទីក្រុងទៅ៧០ទីក្រុងដោយមានប្រជាពលរដ្ឋប្រមាណច្រើនជាង៣០០លាននាក់រស់នៅជុំវិញពិភពលោក។

ពេទ្យយើងរើស​បុគ្គលិកបន្ទាន់​ផ្នែក Business Analysis and QA Officer

សូមអាននូវសេចក្តីប្រកាសរើសបុគ្គលិករបស់ពេទ្យយើងខាងក្រោម៖ Peth Yoeung is a specialized EMR and digital hospital operating system and a subsidized software of an award-winning...

តើស្រ្តីមានផ្ទៃពោះគួរបរិភោគអាហារបែបណាខ្លះក្នុងអំឡុងពេលពរពោះ?

ក្នុងអំឡុងពេលពរពោះ ស្រ្តីមានផ្ទៃពោះគួរតែបរិភោគចំណីអាហារណាដែលមានសារៈប្រយោជន៍ដល់ទារកក្នុងផ្ទៃ  ពីព្រោះចំណីអាហារមានសារសំខាន់ណាស់សម្រាប់សុខភាពម្តាយនិង ទារក។ ដូច្នេះស្រ្តីគួរជ្រើសរើសចំណីអាហារល្អៗដើម្បីឲ្យម្តាយនិងទារកទទួលបាននូវជាតិប្រូតេអ៊ីន វីតាមីន ជាតិអេឡិចត្រូលីត្រ និងសារជាតិសំខាន់ៗផ្សេងទៀតដើម្បីកំលាំងរឹងមាំ រាងកាយលូតធំ និងសុខភាពប្រពៃ។​ ចំណីអាហារទាំង៣ក្រុម ដែលស្រ្តីមានផ្ទៃពោះគួរតែបរិភោគក្នុងអំឡុងពេលពរពោះ ក្នុងនោះអំបិលអ៊ីយ៉ូដក៏មានសារសំខាន់ផងដែរ ពីព្រោះវាអាចជួយការពារការស្លាប់​របស់ទារកក្នុងផ្ទៃ ទារកមិនគ្រប់ខែ ការរលូត ព្រមទាំងជួយការលូតលាស់រាងកាយ​ និងសតិបញ្ញារបស់ទារកក្នុងផ្ទៃ។ ចំណីអាហារទាំង៣ក្រុមដែលស្រ្តីមានផ្ទៃពោះគួរបរិភោគមាន៖

វិធីការពារ ដើម្បីកុំឲ្យកើត ឬឆ្លង​​ជំងឺ​ផ្តា​សាយនៅ​រដូវ​រងា​នេះ

រដូវធ្លាក់ខ្យល់ ជាពេលវេលាដែលមនុស្សគ្រប់គ្នាងាយនឹងកើតមាន​ជំងឺផ្តាសាយលឿន​បំផុត ឬអាចឆ្លងពីមនុស្សជុំវិញខ្លួនផងដែរ។ វិធីទាំងខាងក្រោមនេះ អាចការពារអ្នកកុំឲ្យកើតមានជំងឺផ្តាសាយ និងកុំឲ្យឆ្លងពី​មនុ​​ស្សជុំ​វិញខ្លួនបានយ៉ាងងាយ​ ៖ ១. ព្យាយាមនៅឆ្ងាយពីអ្នកដែលកំពុងមានជំងឺផ្តាសាយ ជំងឺផ្តាសាយគឺងាយនឹងឆ្លងណាស់ ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ តាមរយៈខ្យល់និងបរិយាកាសជុំវិញខ្លួន ជាពិសេសនោះសម្រាប់អ្នកដែលមានអង់ទីគ័រខ្សោយ...

ខេត្តក្រចេះ រៀបចំទិវាចម្ការបន្លែ!

មន្ទីរកសិកម្មខេត្តក្រចេះ កាលពីពេលថ្មីៗនេះ បានរៀបចំទិវាចម្ការបន្លែ ក្រោមការគាំទ្ររបស់គម្រោងសាកវប្បកម្មកម្ពុជា (CHAIN) នៅភូមិព្រែកប្រសព្វកណ្តាល ឃុំព្រែកប្រសព្វ  ស្រុកព្រែកប្រសព្វ ដោយមានកសិករចូលរួមសរុប ៤៥នាក់ ស្ត្រី ១៣នាក់។ គោលបំណងនៃទិវានេះ ធ្វើឡើង ដើម្បីបង្ហាញកសិករអំពីសារៈប្រយោជន៍ និងលទ្ធផលនៃការអនុវត្តបច្ចេកទេសដាំដុះ និងបង្ហាញពីការស្វែងរក និងទំនាក់ទំនង អ្នកប្រមូល...

ឈ្វេងយល់ពីជំងឺប្រហោងថត​បេះដូង​ខាងក្រោមពីកំណើត

ជំងឺប្រហោងថត​បេះដូង​ខាងក្រោមពីកំណើត គឺជាការវិវត្តន៍មិនប្រក្រតីនៃបេះដូងពីកំណើត (Malformation cardiaque congénitale) ដែលមាន ៣០% ក្នុងចំណោមជំងឺបេះដូងពីកំណើតទាំងអស់។ ក្នុងករណីបេះដូងធម្មតា (coeur normal) ថតខាងក្រោមទាំងពីរនៃបេះដូង ត្រូវបានខណ្ឌចែកដោយសន្ទះមួយ (Septum inter ventriculaire)។ តែក្នុងករណីជំងឺប្រហោងបេះដូងថតខាងក្រោមវិញ គឺមានវត្តមានប្រហោងនៅលើសន្ទះ ដែលខណ្ឌចែកថតខាងក្រោមទាំងពីរនោះ។

សម្តេច ហ៊ុន សែន ​ប្រមូលថវិកា​ បានជាង ១០០ លានដុល្លារហើយ​ដើម្បី​ធ្វើទំនើបកម្ម​ពេទ្យកាល់ម៉ែត្រ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃនេះ​ថា មកដល់​ពេល លោកប្រមូលថវិកា បានប្រមាណ ១០០ លានដុលារអាមរិកហើយ ដើម្បីធ្វើទើបកម្ម​មន្ទីរពេទ្យកាល់មែត្រ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេច ហ៊ុន សែន បានសរសេរយ៉ាងនេះថា៖«សូមជម្រាបជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ថា ចំណូលដែលសប្បុរសជនចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតរហូត ព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះមានចំនួន70,191,994ដុល្លារនិងប្រាក់រៀល...

អត្ថបទពេញនិយម

close button