Sunday, September 15, 2019
Home ទស្សនៈ និងបទវិភាគ កសិកម្ម និងទេសចរណ៍

កសិកម្ម និងទេសចរណ៍

មន្ទីរក​​​​​​​សិកម្ម​​​​ខេត្តពោធិ៍សាត់​​​​ជំរុញបន្លែគ្មាន​​​​គីមីរហូត​​​ឲ្យកសិករ​​​ដាក់លក់​​​ក្នុង​​​មន្ទីរ

អ្នករស់នៅទីរួមខេត្តពោធិ៍សាត់ មិនពិបាកស្វែររកទិញបន្លែធម្មជាតិ ឬបន្លែសេរីរាង្គឡើយ។ ដ្បិតគិតកដល់ពេលនេះ មានទីតាំងចំនួន២ត្រូវបានមន្ទីរកសិម្ម ជួយជ្រោមជ្រែងរៀបចំឲ្យកសិករដាក់លក់បន្លែទាំងនោះ។ បើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរកសិកម្មខេត្ត  ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកខេត្តពោធិ៍សាត់ទាំងអស់អាចទៅរកទិញបន្លែសេរីរាង្គ គ្មានជាតិគីមី ដែលដាក់លក់នៅខាងជើងមន្ទីរពេទ្យបង្អែកឯកជន សេង បូតា ចំងាយប្រហែល១០០ម៉ែត្រ។ ទីតាំងខាងលើនេះត្រូវបានរៀបចំដាក់លក់ជារៀងរាល់ថ្ងៃ ដោយគម្រោងជម្រុញផលិតកម្មស្បៀង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។ ចំណែកទីតាំងមួយទៀត គឺមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំទីតាំងក្នុងបរិវេណមន្ទីរតែម្ដង ដោយកសិករអាចយកបន្លែធម្មជាតិរបស់ពួកគាត់មកដាក់លក់ជារៀងរាល់ថ្ងៃសុក្រ៕

កសិករភូមិស្វាយអាត់ក្រោមដាំស្មៅជប៉ុន និងស្មៅម៉ាឡេវាស់ម៉ែត្រលក់យ៉ាងងាយ

  រយៈជាង១០ឆ្នាំហើយដែលកសិករនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ បានងាកពីការធ្វើស្រែប្រាំងមកដាំស្មៅលក់វិញ។ ស្មៅរពីប្រភេទត្រូវបានកសិករនិយមដាំជាងគេ គឺស្មៅជប៉ុន និងស្មៅម៉ាឡេ។ ជាទូទៅកសិករអាចដាំវាបាន៣ទៅ៤ដងក្នុងមួយឆ្នាំនៅលើដីតែមួយ។ ស្មៅជប៉ុន ជាប្រភេទស្មៅមានដើម និងស្លឹកតូចៗដុះញ៉ុកប្រទាក់គ្នា ចំណែកស្មៅម៉ាឡេមានដើម និងស្លឹករៀងធំបន្តិច។ ប៉ុន្តែស្មៅជប៉ុនមានតម្លៃថ្លៃជាងស្មៅម៉ាឡេ។ ស្មៅទាំងពីរប្រភេទជាស្មៅពេញនិយមបំផុត សម្រាប់ការដាំតាមសួនច្បារនានា។ កសិករដាំវារយៈពេល៣ខែគឺអាចបានផលហើយ ដោយលក់គិតជាម៉ែត្រការ៉េ។ ជាទូទៅក្នុងមួយម៉ែត្រករ៉េ កសិករអាចលក់បានចាប់ពី៥កាក់ ដល់ជិតមួយដុល្លាអាមេរិក។ វិធីដាំគឺកសិករគ្រាន់តែពង្រាបដីឲ្យស្មើតាមរបៀបពង្រាបដីស្ទូងស្រូវ​ តែមិនចាំបាច់មានល្បាប់ភក់ជ្រៅៗដូចស្រែស្រូវឡើយ។ គេយកស្មៅដែលទុកពូជមកផ្សាំពីលើដីភក់ដោយផ្សាំស្ដើងៗដើម្បីទុកឲ្យវាបែកគុម្ពរីកសាយ។ កសិករដាក់ទឹកវា៣ដងក្នុងមួយសប្ដាហ៍ និងអាស្រ័យលើអាកាសធាតុដែរ។ គេប្រើជីសដើម្បីជំនួយវា ហើយយូរៗម្ដងគេត្រូវដកស្មៅចង្រៃចេញដូចការដាំដំណាំផ្សេងៗដែរ។ កសិករម្នាក់អះអាងថាដីគាត់ទំហុំ៨រយម៉ែត្រការ៉េ គាត់អាចលក់ស្មៅបានប្រមាណ៧រយដុល្លាក្នុងមួយខែៗ៕ ...
រូបពី ក្រសួងកសិកម្ម

រដ្ឋមន្ត្រី កសិកម្ម អំពាវនាវ ឲ្យ កសិករ រួសរាន់ ធ្វើ ត្រី ប្រហុក ព្រោះ ត្រី កំពុង ត្រូវ

រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន អំពាវនាវ ឲ្យ ប្រជាកសិករ នៅ ទូទាំងប្រទេស ដែលមាន បំណង ធ្វើ ត្រី ប្រហុក ប្រញាប់ រួសរាន់ ឡើង ស្រប ពេលដែល ត្រី កំពុង ត្រូវ...

អត្ថបទពេញនិយម

close button