Tuesday, October 22, 2019
Home ទស្សនៈ និងបទវិភាគ

ទស្សនៈ និងបទវិភាគ

មើលចំណុច​ទាំងនេះ ដើម្បីការពារ​ពី​ជំងឺឬសដូងបាត!

១) អ្វីទៅជាជំងឺឬសដូងបាត?ជំងឺឬសដូងបាតគឺជាជំងឺដែលកើតឡើងដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាននៅជុំវិញក្រសាលគូថ។ គេសង្កេតឃើញថា ជំងឺឬសដូងបាតជាមូលហេតុចម្បងទី១ ដែលនាំឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យ ចំពោះបញ្ហាផ្នែកក្រសាលគូថ។ ជំងឺឬសដូងបាតនេះមិនអាចវិវត្តទៅជាជំងឺមហារីកបាននោះទេ។ ២) តើជំងឺឬសដូងបាតមានប៉ុន្មានប្រភេទ?ជំងឺឬសដូងបាតមាន ២ប្រភេទគឺ៖- ឬសដូងបាតក្នុង: ជាជំងឺដែលកើតឡើងលើសរសៃឈាមឬសដូងបាតខាងក្នុងរន្ធគូថ- ឬសដូងបាតក្រៅ: ជាជំងឺដែលកើតឡើងលើសរសៃឈាមឬសដូងបាតនៅខាងក្រៅរន្ធគូថ ៣)...

អង្គការ​ម៉ារី​ស្តូប ផ្តល់​ចំណេះ​​ដឹង​​អំពី​​​សុខ​ភាព​​បន្តពូជ ​និង​ការ​ពន្យា​កំ​​ណើត​ដល់​ស្រ្តី

ភ្នំពេញ៖ អង្គការម៉ារីស្តូប បានបញ្ជ្រាបចំណេះដឹងដល់ស្រ្តី តាមរយៈកម្មវិធីទិ​វា​«សិទ្ធិក្នុង​ការ​ជ្រើសរើស» ដើម្បីអបអរ និងលើកកម្ពស់ស្រ្តីក្នុងការទទួលបានព័ត៌មាន និងធ្វើការសម្រេចចិត្តលើសិទ្ធិក្នុងការបន្តពូជ កាលពីរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩ នៅអង្គការមិត្តសម្លាញ់ ភ្នំពេញ។ នេះជាឆ្នាំទី២ហើយ ដែលអង្គការម៉ារីស្តូប(Marie Stopes) បង្កើតកម្មវិធីនេះ...

ហេតុអ្វីបាន​ជា​ស្ត្រីមានផ្ទៃពោះ​ ចាំបាច់ពិនិត្យឈាម និងទឹកនោម?

ការពិនិត្យឈាម និងទឹកនោមក្នុងអំឡុងពេលមានផ្ទៃពោះពិតជាមានសារៈសំខាន់សម្រាប់ស្ត្រីដែល កំពុងតែពរពោះ ពីព្រោះគ្រូពេទ្យជំនាញនឹងអាចដឹងបាននូវស្ថានភាពសុខភាព និងកត្តាប្រឈម របស់អ្នកម្តាយ និងទារកជាមុន ដែលអាចអោយគ្រូពេទ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំណត់បាន នូវរោគវិនិច្ឆ័យ និងការព្យាបាលបានត្រឹមត្រូវដែលធ្វើអោយអ្នកម្តាយជៀសបាននូវហានិភ័យទាំងឡាយ។ ក) ការពិនិត្យឈាម និងទឹកនោមដើម្បីស្វែងរកនូវជំងឺប្រឈមដូចជា៖- ទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ- លើសសម្ពាធឈាម- កង្វះគ្រាប់ឈាមក្រហម- បង្រុងក្រឡាភ្លើង- មេរោគថ្លើមប្រភេទ បេ...

កម្មកររោងចក្រ ២៤នាក់ រងរបួស​​ធ្ងន់​ស្រាល ក្នងហេតុការណ៍​គ្រោះ​​ថ្នាក់​ចរាចរណ៍​ខេត្ត​កំពត​

(ខេត្តកំពត) ៖ កម្មករ កម្មការិនី ប្រមាណ ២៤នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៩ នៅកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ នេះបើតាមការផ្សព្វផ្សាយ​នៅលើ​ទំព័រហ្វេសប៊ុកលោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា។

ដឹងពី​រោគសញ្ញាជំងឺដំបៅក្រពះ ព្រោះជំងឺនេះ អាចធ្វើឲ្យ​បាត់​បង់​ជីវិត!

ជំងឺដំបៅក្រពះ ជាជំងឺនៃការបាត់នូវស្រទាប់កោសិកានៃក្រពះ។ វាបណ្ដាលមកពីការបាត់លំនឹងនៃស្រទាប់ការពារនៃក្រពះ និងការបញ្ចេញនូវអាស៊ីតក្រពះ។ ជំងឺនេះអាចធ្វើអោយអ្នកជំងឺសំរាកពេទ្យ មិនអាចធ្វើការងារបាន និងអាចធ្វើអោយបាត់បង់អាយុជីវិត។ ការស្វែងយល់ពីជំងឺនេះ អាចជួយអោយយើងទប់ស្កាត់នូវផលវិបាកនៃជំងឺដំបៅក្រពះ ។ក) មូលហេតុចំបង ២ ដែលអាចអោយមានដំបៅក្រពះ៖១) មេរោគក្រពះ (មេរោគ Helicobater Pylori):មានច្រើនទៅលើប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ ដោយប្រទេសទាំងនេះ ភាពមានអនាម័យនៅមានកំម្រិតនៅឡើយ ដែលអាចឆ្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ពេលដែលអ្នកជំងឺបរិភោគអាហារដែលមានមេរោគនេះចូលទៅក្នុងក្រពះ...

មនុស្ស​ម្នាក់​បរិភោគ​ប្លាស្ទិក​៥​ក្រាម​ចូល​ទៅ​ក្នុង​ពោះ​ជា​រៀង​រាល់​សប្ដាហ៍

បច្ចុប្បន្ន ប្លាស្ទិកគឺមានក្នុងមហាសមុទ្រ ក្នុងដី ខ្យល់ ព្រិល និងស្ថិតនៅក្នុងអាហារ ទឹក និងភេសជ្ជៈ​គ្រប់​ប្រភេទ​ដែលមនុស្សកំពុងទទួលទានជារៀងរាល់ថ្ងៃ។ ការសិក្សាមួយដោយអ្នកវិទ្យាសាស្រ្ដក្នុងប្រទេសកាណាដាបាន​រក​ឃើញ​ថា តែមួយកញ្ចប់គត់ គឺមានផ្ទុកភាពល្អិតឬមីក្រូប្លាស្ទិកជាង១១ពាន់លាន ហើយវាគឺច្រើនជាងពាន់​ដង​នៃ​ចំនួន​ផ្លា​ស្ទិកដែលត្រូវគេរកឃើញក្នុងអាហារនិងទឹកផឹក។ ជាមួយគ្នានេះ ការសិក្សារកឃើញដាច់ដោយឡែកមួយទៀតនៅដើមឆ្នាំ២០១៩នេះ ក៏បានរកឃើញថា ជារៀង​រាល់សប្ដាហ៍ គឺក្នុងមនុស្សម្នាក់បានបរិភោគប្លាស្ទិកចូលទៅក្នុងពោះប្រហែល៥ក្រាម។

វិធី​ កម្ចាត់​គ្រាប់គ្រួសថ្ពក់ជាប់​នៅបង្ហួរ​នោម!

គ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហួរនោម គឺជាការរមៀលធ្លាក់ចុះនៃគ្រាប់គ្រួសដែលកកើតនៅក្នុងតម្រងនោម ឬប្លោកនោម ហើយនៅពេលអ្នកជំងឺបត់ជើងតូច គ្រាប់គ្រួសនោះក៏ធ្លាក់មកថ្ពក់ជាប់នឹងបង្ហួរនោម ដែលជាផលវិបាកមិនអាចឱ្យទឹកនោមធ្លាក់ចេញមកក្រៅបាន ជាហេតុធ្វើឱ្យមានការស្ទះនោមស្រួចស្រាវ ដែលភាសាបច្ចេកទេសហៅថា Rétention Aiguë d’Urine។ ជំងឺនេះអាចកើតលើបុរស ពិសេសបុរសពេញវ័យ ក្នុងករណីតិចតួចក៏មានកើតលើស្រ្តីផងដែរ។ ១) រោគសញ្ញា៖រោគសញ្ញាដែលស្ដែងចេញឱ្យយើងចាប់អារម្មណ៍មានដូចជាៈ- សភាពអ្នកជំងឺឡេះឡះ- ពិបាកទ្រាំ- ខ្សោយកម្លាំង-...

ប្រវត្តិ​​នំ​អន្សម ដែល​ពល​រដ្ឋខ្មែរ​​ត្រូវ​​ដឹង?

ភ្នំពេញ៖ នំអន្សម គឺជានំមួយប្រភេទដែលមានឈ្មោះល្បីល្បាញពាសពេញទឹកដីខ្មែរ។ នំនេះ គេធ្វើដើម្បីថ្វាយជាទីសក្ការៈបូជាដល់ជីដូនជីតា នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ឬក៏យើង​ធ្វើនំអន្សមនេះសំរាប់ហូប និងអាចលក់បានផងដែរ។ យ៉ាងណាមិញនំអន្សម​ខ្មែរមាន​ច្រើនប្រភរទដូជា៖ នំអន្សមចេក នំអន្សមជ្រូក នំអន្សមដូង នំគមជាដើម។ នំអន្សមជ្រូក

Vaginismus​ជា​ជំងឺ​ឈឺ​ចាប់​ទ្វារ​មាស​ដែល​ធ្វើ​ឱ្យ​ស្រ្ដី​មិន​អាច​រួម​ភេទ​អស់​មួយ​ជីវិត

ជា​រឿង​ធម្ម​តា ការ​រួម​ភេទ​ដំបូង​គឺ​ធ្វើ​ឱ្យ​មាន​ការ​ឈឺ​ចាប់​។ ប៉ុន្តែ​Vaginismus​គឺ​ជំ​ងឺ​ម្យ៉ាង​ធ្វើ​ឱ្យ​សាច់​ដុំ​ទ្វារ​មាស​ស្រ្ដី​មាន​ភាព​តឹង​ណែន​ធ្វើ​ឱ្យ​ស្រ្ដី​មាន​ការ​ឈឺ​ចាប់​បំផុត​នៅ​ពេល​ព្យាយាម​រួម​ភេទ​។ ជំងឺ​នេះ​ធ្លាប់​ត្រូវ​បាន​គេ​រក​ឃើញ​កាល​ពី​ឆ្នាំ​២០១៨ ប៉ុន្តែ​ពុំ​សូវ​មាន​គេ​បាន​ស្គាល់​វា​ឡើយ​។ ស្រ្ដី​ខ្លះ​ដែល​កើត​មាន​ជំងឺ​នេះ បាន​ពិ​ពរណ៌​នា​ថា នៅ​ពេល​ឱ្យ​ដៃ​គូ​បុរស​ព្យាយាម​បញ្ជូន​លិង្គ​ចូល​ទៅ​ក្នុង​ទ្វារ​មាស​របស់​នាង គឺ​មាន​ភាព​ឈឺ​ចាប់​ប្រៀប​បាន​ដូច​ជា​ឱ្យ​គេ​យក​កំបិត​ចាក់​នាង និង​ឈឺ​ចាប់​រហូត​ដក​ដង្ហើម​ស្ទើរ​មិន​រួច ដែល​ធ្វើ​ឱ្យ​នាង​ត្រូវ​បង្ខំ​ចិត្ត​មិន​រួម​ភេទ​។ អ្នក​ខ្លះ​ទៀត​ចាត់​ទុក​ជំងឺ​នេះ​ថា ការ​បញ្ជូន​លិង្គ​បុរស​ចូល​ទៅ​ទ្វារ​មាស​ស្រ្ដី គឺ​ធ្វើ​ឱ្យ​បុរស​ពិបាក​ដូច​ជា​វាយ​ទម្លុះ​ជញ្ជាំង​អ៊ី​ចឹង​ដែរ​។ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​សារ​ស្រ្តី​កើត​មាន​ជំងឺ​តាន​តឹង​នៅ​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​។ ចំពោះ​ការ​ព្យាបាល គឺ​ស្រ្ដី​ត្រូវ​តែ​ទៅ​ជួប​ជាមួយ​វេជ្ជ​បណ្ឌិត​ជំនាញ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ដើម្បី​ពិនិត្យ​នៅ​អាង​ត្រគាក​។ គោល​បំណង​នៃ​ការ​ព្យាបាល គឺ​ដើម្បី​កាត់​បន្ថយ​ការ​រឹត​តឹង​ណែន​ទ្វារ​មាស និង​ការ​ឈឺ​ចាប់​នៅ​ត្រង់​ទ្វារ​មាស និង​ដើម្បី​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច​សម្រាប់​ស្រ្ដីនៅ​ពេល​ពួក​គេ​ចង់​រួម​ភេទ​៕

គេង​មិនគ្រប់​គ្រាន់យូរៗ នឹង​ប្រ​​ឈម​ផលប៉ះ​ពាល់ធ្ងន់ធ្ងរដល់​ខួរ​ក្បាល​ និងរាង​កាយ​

អ្នកគេងមិនគ្រប់គ្រាន់នឹងប្រឈមមុខនឹងជំងឺមួយចំនួន ដូចខាងក្រោម៖ ១. ការចងចាំចុះខ្សោយ ឬជំងឺបាត់ការចងចាំ អ្នកស្រាវជ្រាវរកឃើញថា ការគេងមិនគ្រប់គ្រាន់ ប្រឈមខ្ពស់ជំងឺបាត់ការចងចាំ។ លោក​អ្នកកាន់តែគេងមិនគ្រប់យូរៗទៅ ធ្វើអោយជំងឺបាត់ការចង​ចាំកាន់តែវិវត្តន៍​ខ្លាំងផងដែរ។

អត្ថបទពេញនិយម

close button