Sunday, September 15, 2019
Home សុខភាព

សុខភាព

អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​ហើម​ខួរ​ក្បាល​ចម្លង​ពី​សត្វ​មូស​នៅ​រដ្ឋMassachusetts កើន​ដល់​៤​នាក់

ចាប់​តាំង​ពី​ដើម​ខែ​សីហា​នេះ ស្ត្រី​ឈ្មោះ Laurie Sylvia បាន​ក្លាយ​ជា​មនុស្ស​ទី​បួន​ហើយ​នៅ​រដ្ឋ Massachusetts ដែល​បាន​ស្លាប់​ដោយ​សារ​ឆ្លង​ជំងឺ​ប្រភេទ EEE ដែល​ជា​វីរុស​ចម្លង​ពី​សត្វ​មូស​ធ្វើ​ឱ្យ​ខួរ​ក្បាល​មនុស្ស​ហើម​។ លោក Jeremy Lechan ​​អ្នក​ឯក​ទេស​ខាង​ទំនាក់​ទំនង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាន់​ខ្ពស់​របស់​មជ្ឈ​មណ្ឌល​សុខ​ភាព Tufts ក្នុង​ទី​ក្រុង Boston បាន​និ​យាយ​ថា Sylvia បាន​ស្លាប់​ថ្វី​ត្បិត​បាន​ព្យាបាល​នៅ​ឯ​មជ្ឈ​មណ្ឌល​វេជ្ជ​សាស្ត្រ Tufts ក្នុង​ទី​ក្រុង Boston បន្ទាប់​ពី​ឆ្លង​វីរុស​ដែល​បង្ក​ឡើង​ដោយ​សត្វ​មូស​នេះ​ក្ដី​។ ជំងឺ EEE ត្រូវ​បាន​គេ​រាយ​ការណ៍​ជា​លើក​ដំបូង​នៅ​ក្នុង​រដ្ឋ​ម៉ា​សា​ឈូ​សេត​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​។ អ្នក​ជំនាញ​ខាង​រោគ​រាត​ត្បាត​រដ្ឋ​លោក​ស្រី Catherine Brown បាន​ប្រាប់​សារ​ព័ត៌​មាន CNN នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា សី​តុណ្ហ​ភាព​ក្តៅ​និង​ភ្លៀង​ធ្លាក់​នៅ​ខែ​កក្កដា បាន​បង្កើន​ការ​ចម្លង​វីរុស​នៅ​ក្នុង​មូស​។

ឪពុកម្តាយ ធ្វើការដូច​ខាង​ក្រោម​នេះ ប្រ​ឈម​នឹង​កូន​​កើត​​ជំងឺ​​អូទី​ស្សឹម

តាមការសិក្សា​ស្រាវជ្រាវ បានបង្ហាញថា ស្រ្តី ដែល​បម្រើ​ការងារ​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​រំលាយ ប្រឈម​ខ្ពស់​នឹង​ការ​មាន​កូន​កើត​អូទីស្សឹម។ អ្នកស្រាវជ្រាវ បាន​ពិនិត្យ​មើល​លើ​ទិន្នន័យ​ម្តាយចំនួន ៧៥០​នាក់ និង​ស្វាមី ៨៩១​នាក់ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ភ្នាក់ងារ​សារធាតុ​រំលាយ ១៦​មុខ មុននិង​អំឡុង​ពេល​ពពោះ។ ភា្នក់ងារ​សាធាតុ​រំលាយទាំងនោះ មាន​ដូចជា ឱសថ ជាតិ​លោហៈ ថ្នាំសម្លាប់សត្វល្អិត ថ្នាំស្ពឹក បា្លស្ទិក វិទ្យុសកម្ម ថ្នាំសម្អាត កៅស៊ូ Asphalt និង​សារធាតុ​គីមី​មួយ​ចំនួន​ទៀត។

មនុស្សជិត៨សែនបានស្លាប់ដោយសារធ្វើអត្តឃាតជារៀងរាល់ឆ្នាំ

អង្គការWHO បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំមនុស្សជិត៨សែននាក់បានស្លាប់ដោយ សារការធ្វើអត្តឃាត ដូចជាការបាញ់ធ្វើអត្តឃាត ការចងកធ្វើអត្តឃាត ការលៀបថ្នាំ ពុលធ្វើអត្តឃាត និងការលៀបថ្នាំហួសកម្រិតធ្វើអត្តឃាតជាដើម ខណៈអ្នកបាន ព្យាយាមធ្វើអត្តឃាតមិនស្លាប់គឺមានចំនួនច្រើនជាង៨សែននាក់ទៅទៀត។ ការធ្វើអត្តឃាត គឹជាមូលហេតុចម្បងលំដាប់ទី២ ដែលធ្វើឱ្យមនុស្សវ័យ១៥ឆ្នាំដល់២៩ ឆ្នាំបានស្លាប់ច្រើនជាងគេនៅទូទាំងពិភពលោកកាលពីឆ្នាំ២០១៦ ស្របពេលការ អត្តឃាត បានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារ សង្គម...

ក្រសួងសុខាភិបាលប្រកាសហាមប្រើប្រាស់ថ្នាំវ៉ាក់សាំង២ប្រភេទ ដែលអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរ

ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃទី៥សីហា ហាមមិនឱ្យទិញលក់វ៉ាក់សាំងចំនួនពីរប្រភេទដែលមានឈ្មោះថា Abhayrab និងឈ្មោះ INDIRAB ព្រោះជាឱសថគ្មានប្រភពច្បាស់លាស់និងគ្មានការទទួលស្គាល់តាមផ្លូវច្បាប់ពីក្រសួងសុខាភិបាលឡើយ ប៉ុន្តែសាំងទាំងពីរនេះ កំពុងប្រកាសលក់តាមផេកហ្វេសប៊ុកឈ្មោះ ឱសថស្ថាន អនឡាញខេមបូឌា និងតាមផ្សារមួយចំនួន។អាចធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់។ ក្រសួងសុខាភិបាលបន្តថា វ៉ាក់សាំងទាំងពីរប្រភេទនេះ អាចធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ ដោយក្រសួងបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនខិលខូច សេវាសុខាភិបាលឯកជន និងគ្រឹះស្ថានលក់ឱសថទាំងអស់...

សុខាភិបាល ឲ្យ​ឪពុកម្តាយយកកូន​អាយុក្រោម ២ ឆ្នាំ ទៅចាក់​វ៉ាក់សាំងការពារជំងឺ ១១ មុខ

ក្រសួងសុខាភិបាល បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ ចូលរួមការពារសុខភាព​កូនៗរបស់​ខ្លួន ដោយនាំកូនទៅចាក់វ៉ាក់សាំងការពារជំងឺ ១១ មុខ ឲ្យទាន់ពេលវេលា ដោយ​អត់គិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ។ ជាមួយគ្នា ស្រ្តីក៏ត្រូវ ចាក់វ៉ាក់សាំងការពារតេតាណូស នៅគ្រប់មូលដ្ឋានសុខាភិបាលរដ្ឋ ដោយឥតគិតថ្លៃដែរ!

ព្រះរាជា និងសម្តេចម៉ែ យាងជាព្រះរាជាធិបតី​សម្ពោធបន្ទប់វះ​កាត់​នៃ​មន្ទីរពេទ្យគន្ធបុប្ផា

ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នឹងយាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវបន្ទប់វះកាត់ នៃអគារគន្ធបុប្ផា-សីហមុនី មុនិនាថ នៃមន្ទីរពេទ្យគន្ធបុប្ផា។ ពិធីនេះ ចាប់ផ្តើម នៅម៉ោង ៩ ព្រឹកថ្ងៃទី០១ ខែសីហា ក្នុងបរិវេណមន្ទីរពេទ្យកុមារគន្ធបុប្ផា នៅសង្កាត់ស្រះចក...

គ្រូពេទ្យពីប្រទេសអូស្រ្ដាលីនឹងចុះទៅព្យាបាលជំងឺភ្នែកនិងត្រចៀកអត់គិតថ្លៃជូនពលរដ្ឋក្រីក្រក្នុងខេត្តស្វាយរៀង

ក្រុមគ្រូពេទ្យអង្គការកម្ពុជាវីហ្សិន (Vision Cambodia) របស់ប្រទេសអូស្រ្ដាលី នឹងចុះទៅព្យាបាលជំងឺភ្នែកនិងត្រចៀកជូនពលរដ្ឋក្រីក្រអត់គិតថ្លៃរយៈពេល១មួយសប្ដាហ៍ នៅក្នុងខេត្តស្វាយរៀងចាប់ពីថ្ងៃទី២៧ខែតុលា ដល់ថ្ងៃទី២ខែវិច្ឆិកា។ តាមទំព័រហ្វេសប៊ុករបស់ SK Media បានចុះផ្សាយថា ការព្យាបាលនេះគឺធ្វើឡើងក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ខណៈកន្លងមក អង្គការនេះបានចុះទៅព្យាបាលជំងឺត្រចៀកនិងភ្នែកជូនពលរដ្ឋក្រីក្រនៅតាមខេត្តមួយចំនួនរួចហើយ។

ហាត់ប្រាណនិងបរិភោគអាហារឱ្យបានត្រឹមត្រូវ គឺជួបទប់ស្កាត់មិនឱ្យកើតជំងឺភ្លេចភ្លាំង

ពិភពលោកកំពុងមានមនុស្សប្រហែល៥០លាននាក់កើតជំងឺភ្លេចភ្លាំង ខណៈជំងឺនេះ នៅពុំទាន់មានថ្នាំព្យាបាលនៅឡើយ។ កាលពីថ្ងៃអង្គារ៍នេះ អង្គការសុខភាពពិភព លោកបានចេញសេចក្ដីណែនាំមួយដើម្បីកាត់បន្ថយអំពីការប្រឈមកើតជំងឺភ្លេចភ្លាំងនេះ។ អង្គការWHO បញ្ជាក់ថា ដើម្បីការពារកុំឱ្យកើតជំងឺភ្លេចភ្លាំង គឺមនុស្សគ្រប់គ្នា ត្រូវធ្វើ លំហាត់ប្រាណឱ្យបានទៀងទាត់ បញ្ឈប់ការជក់បារីនិងកាត់បន្ថយគ្រឿងស្រវឹង រក្សា សម្ពាធឈាមឱ្យបានល្អ និងពិសេសត្រូវបរិភោគអាហារ ដែលផ្ដល់សុខភាពល្អដល់រាង កាយ ព្រោះមានតែការអនុវត្តបែបនេះប៉ុណ្ណោះ...

អង្ក្រង កំពុងវាយលុកទីផ្សារ​ផ្នែក​អាហារប្រពៃណីខ្មែរ!

អង្រ្កង គឺជាឈ្មោះហាងមួយដែលលក់ម្ហូបអាហារបែបប្រពៃណីខ្មែរ ដែលកំពុងតែពេញនិយម​ និងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជននាពេលបច្ចុប្បន្ន។ ហាងអង្ក្រងនេះ បង្កើតឡើងដោយសហគ្រិនស្រ្តីខ្មែរម្នាក់ គឺកញ្ញា ម៉ាលី អស់រយៈពេល ២ ឆ្នាំមកហើយ។ ម៉ាលី បានប្រាប់សារព័ត៌មានខ្មែរណាស់ថា ហាងអង្ក្រងនេះ...

ជំងឺអេបូឡា៖ សុខាភិបាល ប្រាប់​ឲ្យប្រជាជន​​ដែលធ្លាប់​ ទៅទ្វីបអាហ្វ្រិក​ ទៅ​ពេទ្យ បើមានការទាំងនេះ!​

អង្គការសុខភាពពិភពលោក បានប្រកាសជំងឺអេបូឡានៅក្នុងប្រទេសសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅក្នុងទ្វីបអាហ្រ្វិក ថា ជាសុខភាពសាធារណៈដែលមានការព្រួយបារម្មណ៍ជាលក្ខណៈអន្តរជាតិ ។ នៅថ្ងៃទី ១៨ ខែកក្កដា នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវដល់ប្រជាជនដែលមានប្រវត្តិធ្វើដំណើរមកពីប្រទេសក្នុងទ្វីបហើយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ ឈឺសាច់ដុំ អស់កំលាំង ក្អួត...

អត្ថបទពេញនិយម

close button