គ្រូពេទ្យចំនួន ១០៣៧ នាក់ ត្រូវបានក្រសួងសុខាភិបាល  ដាក់ប្រចាំការក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា។ នេះបើតាម​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី ឱ​ វណ្ណឌីន​។

លោកស្រី បន្តថា ក្រុមគ្រូពេទ្យទាំងនោះ នឹងដាក់ប្រចាំការនៅក្នុងស្តង់សង្គ្រោះបឋមចំនួន ១២ ស្តង់ និងមួួយចំនួនទៀត ដើរមើលចល័តនៅក្នុងព្រះរាជពិធីបុណ្យនេះ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានដាក់រថយន្តសង្គ្រោះ​ចំនួន​៦៨​គ្រឿង​។