ប្រជាពលរដ្ឋកំពុងព្រួយបារម្ភចំពោះគ្រោះថ្នាក់ដល់សុខភាពនៅពេលដែលការលក់ឪសថតាមអនឡាញ កំពុងកើនឡើង។ ពលរដ្ឋលើកឡើងថា ឈ្មួញបានប្រើវិធីសាស្ត្រលក់តាមគ្រប់រូបភាព ដើម្បីទាក់ទាញអតិថិជន ហើយពួកគេពិបាកនឹងបែងចែកឪសថ ណាក្លែងក្លាយ និងឱសថពិត។

ពលរដ្ឋបានលើកឡើងនូវក្តីបារម្ភជាខ្លាំង នៅពេលដែលការលក់តាមបណ្តាញសង្គមហ្វេសប៊ុកកាន់តែពេញនិយម ជាពេលដែលឈ្មួញខិលខូចឆ្លៀតឪកាសដើម្បីលក់ផលិតផលក្លែងក្លាយជាពិសេសគឺថ្នាំក្លែងក្លាយដែលធ្វើអោយគ្រោះថ្នាក់ដល់ជីវិត។ ពួកគេបាន បានទទូចអោយសមត្ថកិច្ចតាមដានដើម្បីទប់ស្កាត់និងបង្រ្កាបអោយបាននូវក្រុមអ្នកលក់អនឡាញទាំងនោះ។

នាយកដ្ឋានឱសថ​ ចំណីអាហារ​ បរិក្ខាពេទ្យ​ និង​គ្រឿង​សំអាង​ នៃ​ក្រសួង​សុខភិបាល​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ហាមប្រាម​ជា​បន្ដបន្ទាប់​ដល់​សាធារណៈ​ជន​ក្នុង​ការ​ជាវ​អាហារ​បំប៉ន​ ជា​ពិសេស​ឱសថ​ជំនួយ​ផ្លូវ​ភេទ​មក​ពី​បរទេស​ ព្រោះ​ឱសថ​ទាំង​នោះ​មិន​បាន​​ចុះ​បញ្ជី​ និង​ត្រួតពិនិត្យ​គុណភាព​បាន​ត្រឹមត្រូវ​ ដែល​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់៕