យោងតាមសមាគមបង្គន់ទីក្រុងហុងកុងបានអះអាងថា ឧបករណ៍នេះគឺជួយធ្វើឱ្យការបត់ជើងតូចរបស់ស្រ្ដីចំណាយពេលត្រឹមតែ១នាទី៥វិនាទី ខណៈប្រៀបធៀបទៅនឹងការបត់ជើងតូចដែលស្រ្ដីនិយមធ្វើកន្លងមក គឺចំណាយពេលចាប់ពី២ទៅដល់៣នាទី។

ឧបករណ៍ថ្មីនេះ ត្រូវប្រើដោយដាក់ផ្អឹបជាប់នឹងប្រដាប់ភេទរបស់ស្រ្ដីនៅពេលចង់បត់ជើងតូច ហើយទឹកនោមនឹងហូរចេញតាមបំពង់តូច ដោយមិនខ្ទាត់ទៅប្រលាក់ជើង សំពត់ ឬ​ខោ​ឡើយ ជាពិសេសនៅពេលបត់ជើងតូចរួច គឺអាចលាងទឹកទុកសម្រាប់ប្រើនៅពេលលើកក្រោយៗទៀតបាន។

វាត្រូវបានបង្កើតឡើងដើម្បីជួយឱ្យស្រ្ដីអាចឈរបត់ជើងតូចដោយស្រួលដូចបុរសដែរនិងចំណាយពេលតិចជាងមុន ដោយមិនចាំបាច់អង្គុយជាប់នឹងចានបង្គន់បត់ជើងយូរដូចរាល់ដង និងត្រូវប្រឈមនឹងបញ្ហាគ្មានអនាម័យទៀតឡើយ។ វាសំខាន់សម្រាប់ស្រ្ដី នៅ​ពេល​ដើរកម្សាន្តចូលទៅក្នុងព្រៃ ឬដើរកម្សាន្តទៅតំបន់ឆ្លាយៗ គឺអាចដាក់ឧបករណ៍នេះតាមខ្លួន នឹងអាចប្រើសម្រាប់បត់ជើងតូចបានគ្រប់កន្លែង ដោយមិនពិបាកស្វែងរកកន្លែងសម្រាប់បត់ជើងតូចឡើយ។

ដោយសារវាជួយឱ្យស្រ្ដីបត់ជើងតូចចំណាយពេលតិចជាងមុន។ នៅក្នុងទីក្រុងហុង គេបានអំពាវនាវឱ្យស្ដ្រីងាកមកប្រើរបស់នេះ ខណៈនៅក្នុងទីក្រុងនេះ មានបន្ទប់ទឹក​សាធា​រណៈសម្រាប់ស្រ្ដី នៅខ្វះខាត ដែលធ្វើឱ្យស្រ្ដីត្រូវឈរតំរង់ជួរគ្នារយៈពេលយូរ ជាពិសេសការបត់ជើងតូចអង្គុយនឹងចានបង្គន់ច្រើនគ្នាបែបនេះ គឺប្រឈមនឹងបញ្ហាគ្មានអនាម័យខ្ពស់៕