ទាន់ហេតុការណ៍៖ ឧកញ៉ា ស៊ឹង សំអុល និងបក្សពួក ០៣នាក់ទៀត ដែលកម្លាំងអាវុធហត្ថបានឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធី នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។