អ្នកឆ្លងកូវីដ១៩នៅកម្ពុជា កើនឡើងចំនួន៩៣នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២០។ នេះបើតាមការលើកឡើងរបស់សម្តេច ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជា​មួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ព្រឹកថ្ងៃទី ២៥ មីនានេះ។

សម្តេចលើកឡើងដូច្នេះថា« តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញ​ថា តួលេខអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា មានតែ ៩១ នាក់ តែព្រឹកមិញនេះ ឯកឧត្តម គួច ចំរើន បានរាយការណ៍ថា នៅខេត្តព្រះសីហនុ មានអ្នកឆ្លងពីរនាក់ទៀត អ៊ីចឹងសរុបកើនឡើង ៩៣នាក់ហើយ»៕