ពលរដ្ឋកើនដល់៣៤នាក់បានស្លាប់ដោយសាររងគ្រោះទឹកជំនន់ ក្នុងនោះខេត្តបន្ទាយមាន​ជ័យមានអ្នកស្លាប់ច្រើនជាងគេចំនួន១៨នាក់។



គិតត្រឹមថ្ងៃទី២១តុលានេះ ក្នុងខេត្តបន្ទាយមានជ័យ មានស្រុកចំនួន ៩ ដែលរងប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ ប្រជាជនចំនួន ៤៥៥៧គ្រួសារ ស្មើ ១៦ ៨១៣នាក់ត្រូវជម្លៀស ខូចខាតដំឡូងមីចំនួន ១០២៥៩ហិកតា ដំណាំស្រូវនិងផលដំណាំផ្សេងជាង ៧ម៉ឺនហិកតា៕