គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣១ថ្ងៃក្នុងខែតុលានេះ គឺបានសម្លាប់មនុស្សអស់ចំនួន១៦៦នាក់ និងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងខែកញ្ញា គឺអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន៣៦នាក់។

របាយការណ៍បូកសរុបរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ បង្ហាញថា ក្នុងខែតុលានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៣០៩លើក និងបានធ្វើឱ្យបានអ្នករងរបួសធ្ងន់ស្រាលសរុបចំនួន៤៧៧នាក់។

របាយការណ៍ដដែលបញ្ជាក់ថា បញ្ហាបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេ គឺបើកបរលើសល្បឿនកំណត់ និងមានរហូតទៅដល់១០៨លើក ស្របពេលកត្តាស្រវឹង មានតែ១៨លើក។

កាលពីខែកញ្ញាកន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងតែ២៥០លើក និងមានសម្លាប់អស់ចំនួន១៣១នាក់ប៉ុណ្ណោះ៕