ក្រុមគ្រូពេទ្យ និងអ្នកជំងឺ ដែលភាគច្រើនសុទ្ធតែកុមារ បានភ័យស្លន់ស្លោ នៅពេលដែមានអគ្គិភ័យឆាប់ឆេះ អគារនៅក្នុងមន្ទីរពេទ្យកុមារជាតិ។ តែសំណាងល្អ ហេតុយការណ៍នេះ មិនអ្នកស្លាប់នោះឡើយ។ 

អគារកូរ៉េនៃមន្ទីរពេទ្យកុមារជាតិ ទំហំ៤ម៉ែត្រគុណ៤ម៉ែត្រ សម្ភារដូចជា ថ្នាំពេទ្យ និងឯកសាររបស់គ្រូពេទ្យមួយចំនួនទៀត ត្រូវភ្លើងឆេះនៅវេលាម៉ោង១០និង០៥នាទីយប់​ ថ្ងៃទី២៧ ខែ​តុលា​ ឆ្នាំ២០១៨ ស្ថិតតាមណ្តោយផ្លូវលេខ​១១ឮ ភូមិ១៤ សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ ក្រុមគ្រូពេទ្យបានលាន់ឮសំឡេងផ្ទុះ ដែលសង្ស័យថា ឆ្លងចរន្តអគ្គិសនី ហើយក៏ចេញផ្សែង និងអណ្ដាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង។ ភ្លាមនោះ ក្រុមគ្រូពេទ្យ និងឪពុកម្តាយក្មេងៗអ្នកជំងឺ ក៏បាននាំគ្នាពរកូនចុះមកក្រោមរត់ជាន់ជើងគ្នា ហើយបានរាយការណ៍ជូនសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋានភ្លាមៗដែរ។នេះបើតាមក្រុមគ្រូពេទ្យ ដែលធ្វើការនៅអគារកើតហេតុនោះតែម្តង។ 

អាណាព្យាបាលកុមារម្នាក់ ឈ្មោះ ណេត ដែលមានកូនសម្រាកនៅមន្ទីរពេទ្យកុមារជាតិ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖«ចេញពីកុមាជាតិមកសង្រ្គោះបន្ទាន់ នៅគន្ធបុប្ផាទៀត។ពេញមួយយប់ហើយរត់ចុះឡើងពេញតែភ្នុំពេញ ព្រោះភ្លើងឆេះពេទ្យកុមារជាតិ»។

កម្លាំងការិយាល័យអគ្គិភ័យប្រើប្រាស់រថយន្ត១៦គ្រឿង បានប្រេីប្រាស់ទឹកអស់ ៧ឡាន ស្មេីនឹង ២៨ម៉ែត្រគូប រថយន្តជំនួយរបស់ក្រសួងមហាផ្ទៃចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់១ស្មើរនឹង៤ម៉ែត្រគូប ទើបអគ្គិភ័យបានរលត់ទៅវិញជាស្ថាពរ៕