រូបពីនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (CDC)

ភ្នំពេញ៖ បុរសជនជាតិខ្មែរ៤នាក់ទៀត ដែលឆ្លងវីរុសCOVID-19នេះ បានជាសះស្បើយហើយ នៅថ្ងៃទី២៥ មីនា ក្រោយមន្ត្រីជំនាញធ្វើតេស្តសុខភាពជាថ្មីចំនួន២លើក ដោយរកពុំឃើញវីរុសអ្វីឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសជនជាតិខ្មែរទាំង៤នាក់នេះ គឺរស់នៅរាជធានីភ្នំពេញ៣នាក់ និងខេត្តត្បូងឃ្មុំ១នាក់ ។ មកដល់ពេលនេះអ្នកជាសះស្បើយពីវីរុសCOVID-19 មានចំនួន១០នាក់ហើយ ក្នុងនោះជនជាតិខ្មែរ៨នាក់ រួមទាំងស្ត្រីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំ និងបុរសជនជាតិចិនវ័យ៦០ឆ្នាំ ។

គិតត្រឹមថ្ងៃទី២៥ មីនានេះ កម្ពុជា មានអ្នកឆ្លងវីរុសCOVID-19 ចំនួន៩៦ ករណីហើយ។ ក្នុងនោះជនជាតិខ្មែរ៣៨នាក់ (ស្ត្រី២នាក់ឆ្លងពីប្តី) ម៉ាឡេស៊ី១២នាក់ បារាំង៣៦នាក់(ទារក៤ខែនាក់) អង់គ្លេស៥នាក់(ស្រីវ័យ៦៥ឆ្នាំម្នាក់ ជាសះស្បើយ) អាមេរិក២នាក់ កាណាដា១នាក់ បែលហ្ស៊ិក១នាក់ និងចិនម្នាក់ ដែលបានជាសះស្បើយ។