ក្រុម​ចំការសុវត្ថិភាពធម្មជាតិ​ ក្រោមការគាំទ្រថវិកាដោយ អង្គការ​ GRET CIRD ផ្សារកសិករសៀមរាប ផ្សារសហគមន៍ខ្មែរ និង​កសិដ្ឋានអមរះ កាលពីថ្ងៃទី ២៦ បាននាំអ្នកគាំទ្របន្លែសុវត្ថិភាព ប្រារព្ធ ទិវាអ្នកបរិភោគបន្លែសុវត្ថិភាព​ នៅខេត្តសៀមរាប។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមចំការសុវត្ថិភាពធម្មជាតិ ទិវាអ្នកបរិភោគបន្លែសុវត្ថិភាពនេះ ​រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសអោយអ្នកបរិភោគឈ្វេងយល់ពីផលិតកម្មបន្លែសុវត្ថិភាព ឈ្វេងយល់ពីប្រព័ន្ធធានាដែលមានការចូលរួម និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកបរិភោគ អ្នកទិញបន្លែ និងក្រុមចំការសុវត្ថិភាពធម្មជាតិ។